ផ្ទះតម្លៃសមរម្យ​ទីក្រុងរណប​សិរីមង្គល

ពលរដ្ឋទិញផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល អាចនឹងចូលស្នាក់នៅបានហើយ នៅមុនថ្ងៃ​ចូលឆ្នាំខ្មែរ ឆ្នាំនេះ!


លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃសមរម្យដ៏ធំមួយនៅកម្ពុជាបានអះអាងថា រហូតមកទល់នឹងពេលនេះ លំនៅឋានទីក្រុងរណបសិរីមង្គល បានការសាងសង់​រួចរាល់ប្រមាណជាង ៩០%ហើយ ក្នុងជំហានទី១ ដែលមានប្រមាណ ៦០០ ផ្ទះ នឹងត្រៀមប្រគល់ជូនអតិថិជនចូលស្នាក់នៅ នៅក្នុងខែមេសា ឆ្នាំ២០២០ ពោលគឺ នៅមុនថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរខាងមុខនេះហើយ។
ពលរដ្ឋទិញផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល អាចនឹងចូលស្នាក់នៅបានហើយ នៅមុនចូលឆ្នាំខ្មែរ ឆ្នាំនេះ!
ដោយ

គម្រោង​លំនៅ​ឋាន​​តម្លៃ​សមរម្យ​​ទីក្រុង​រណប​សិរី​មង្គល​នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ជិត​ទីតាំង​ព្រ​លាន​យន្ដហោះ​ថ្មី​។ លោក យក់ សុធី​រិ​ទ្ធ​មាន​ប្រសាសន៍​ថា គម្រោង​លំនៅ​ដ្ឋា​ន គឺ​សម្រេច​បាន​ទៅ​តាម​ផែនការ ដែល​បាន​គ្រោងទុក ដោយ​បច្ចុប្បន្ន​សម្រាប់ជំហានដំបូងនេះ សម្រេច​បាន​ប្រមាណ​ជាង​៩០%​ហើយ ពោល គឺ​នៅ​សល់​តែ​ការ​កែ​លម្អ​បន្តិចបន្តួច​ទៀត​តែ​ប៉ុណ្ណោះ​។

លោក​សុធី​រិ​ទ្ធ អះអាង​យ៉ាង​ដូច្នេះ​ថា «​យើង​គ្រោងការ​ប្រគល់​ផ្ទះ​ក្នុង​ជំហាន​ទី​១​នេះ មុន​ចូល​ឆ្នាំ​ខ្មែរ​។ មក​ទល់​ពេល​នេះ​មិន​ទាន់​ប្រគល់​បាន ទោះបីជា​ផ្ទះ​ហើយ​១០០%​ក៏​ដោយ ដោយសារ​តែ​រឿង​កា​រត​ទឹក ត​ភ្លើង ហើយ​កំពុងធ្វើការ​ជាមួយ​អ្នក​ទាំងនោះ ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ឲ្យ​ឆាប់​ចប់ ឆាប់​ៗ​ខាង​មុខ​នេះ​»​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញ​ចុះត្រួតពិនិត្យ​សំណង់លំនៅដ្ឋាន​តម្លៃសមរម្យ​របស់ក្រុមហ៊ុន​ WorldBridge Homes

នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន WorldBridge Homes រូប​នេះ​បាន​បន្ត​ថា គម្រោង​លំនៅ​ដ្ឋា​ន​សាធារណៈ​តម្លៃ​សមរម្យ​នៃ​ទីក្រុង​រណប​សិរី​មង្គល​នេះ មានការ​សាងសង់​ចែក​ចេញ​ជា​២​ជំហាន ជំហាន​ទី​១ សាងសង់​រួចរាល់​ស្ទើរតែ ១០០% និង​ជំហាន​ទី​២ ក៏​កំពុង​តែ​សាងសង់​បាន​ប្រមាណ​ជា ៣០%​ហើយ​ដែរ​។

លោក​អះអាង​ថា «​ជំហាន​ទី​២​នេះ យើង​ធ្វើ​ប្រដេញ​គ្នា​ជា​បន្តបន្ទាប់​ពី​ជំហាន​ទី​១​នេះ​តែ​ម្តង ហើយ​បើ​និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​លូ​ផ្លូវ​អី គឺ​យើង​ធ្វើ​ហើយ​រួចរាល់​១០០%​តែ​ម្តង​»​។

ចំពោះ​ការ​លក់​លំនៅ​ឋាន​ក្នុង​ជំហាន​ទី​១​វិញ ត្រូវ​បាន​លោក យក់ សុធី​រិ​ទ្ធ បញ្ជាក់​ថា លក់​បាន​ប្រមាណ​ជាង​៨០% ហើយ គឹ​ស្មើ​ជាង​៦០០​ខ្នង​ផ្ទះ ហើយ​គម្រោង​ទាំងមូល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ដំណាច់ឆ្នាំ​ចុងឆ្នាំ ២០២០ ឬ​ដើមឆ្នាំ​២០២១​។

ពលរដ្ឋទិញផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល អាចនឹងចូលស្នាក់នៅបានហើយ នៅមុនចូលឆ្នាំខ្មែរ ឆ្នាំនេះ!

ស្វាមីភរិយា​មួយគូ គឺ​លោក រ៉េ​ត និង​អ្នកស្រី ណែ​ត បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ក្រោយ​ពី​ទទួល​ដំណឹង​ថា ជិត​បាន​លំនៅ​ឋាន​ថ្មី ដោយ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​រួម​គ្នា​ថា​៖ « យើង​ទាំង​២​នាក់​មានកូន​២​ហើយ និង​ត្រូវ​ជួល​ផ្ទះ​ស្នាក់​នៅ ត្រូវ​ចំណាយ​ជាង ១០០​ដុល្លារ​អា​មេ​រិ​ក ទាំង​ទឹក និង​ភ្លើង ដូចនេះ​នៅ​ពេល ដែល​មានផ្ទះ​ជា​របស់​ខ្លួនឯង ថ្វី​ត្បិត​យើង​នៅ​តែ​បង់ប្រាក់​រាល់​ខែ​មែន តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ផ្ទះ​នោះ​នឹង​ក្លាយជា​របស់​យើង​មិន​ខាន​»​។

ផ្ទះលំនៅដ្ឋាន​តម្លៃសមរម្យ​របស់ក្រុមហ៊ុន Worldbridge Homes

បើ​តាម​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន WorldBridge Homes តម្លៃ​ផ្ទះ​របស់​គម្រោង​នេះ ទោះបី​ដី​នៅ​តំបន់​នេះ​ឡើងថ្លៃ​ខ្លាំង​ក្ដី ប៉ុន្តែ គម្រោង​នេះ​មិន​បាន​ដំឡើង​ថ្លៃ​នោះ​ទេ គឺ​ក្រុមហ៊ុន​នៅ​តែ​រក្សា​តម្លៃ​ដូច​ដើម​ដែល​បាន​សន្យា​ដដែល​។ លក្ខខណ្ឌ​នានា​នៃ​ការ​បង់​រំ​លោះ គឺ​នៅ​ដដែល មិន​មានការ​ប្រែប្រួល​អ្វី​ទាំងអស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​មានការ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ពី​រាជរដ្ឋាភិបាល​ថែម​ទៀត​ផង គឺ​ពលរដ្ឋ​ដែល​ទិញ​លំ​ឋាន​ក្នុង​ក្រុង​រណប​សិរី​មង្គល​មិន​ចាំបាច់​បង់ពន្ធ​ប្រថាប់ត្រា ពេល​ផ្ទេរ​ឈ្មោះ​នោះ​ទេ ។

គម្រោង​លំនៅ​ដ្ឋា​ន​​តម្លៃ​សមរម្យ​​ទីក្រុង​រណប​សិរី​មង្គល ដំបូង​ឡើយ​បើក​ទូលាយ​សម្រាប់​តែ​មន្ត្រីរាជការ​ប៉ុណ្ណោះ តែ​មក​ទល់​នឹង​ពេល​នេះ​អ្នក​ជាវ​លំនៅ​ឋាន​ជា​មន្ត្រី​រា​ការ​មាន​ប្រមាណ​តែ​ជិត ៣០%​ប៉ុណ្ណោះ ក្រៅពី​នេះ​អតិថិជន​ដែល​បាន​ទិញ គឺជា​ពលរដ្ឋ​ដែល​មុខរបរ​លក់ និង​ប្រកបការងារ​ផ្សេង​ៗ​។ 

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់ បាន​ឲ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ ជំរុញ​ឲ្យ​កម្មករ​កម្មការិនី ទិញ​លំនៅ​ឋាន​តម្លៃ​រម្យ​នេះ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ស្វាមីភរិយា ដែល​ជា​កម្មករ​ក​ម្មា​ការិនី​ដូច​គ្នា​។

ផ្ទះតម្លៃសមរម្យ​របស់ក្រុមហ៊ុន Worldbridge Homes

សូម​បញ្ជាក់​ថា ផ្ទះ​នៅ​ក្នុង​គម្រោង​នេះ ត្រូវ​បាន​សាងសង់​ឡើង​ស្រប​តាម​បច្ចេកទេស​ខ្ពស់ ដោយ​មាន​ប្រើ​ឥដ្ឋ​ជួយ​សន្សំ​សំចៃ​ខ្ពស់ ជួយ​កាត់​បន្ថយកម្ដៅ​និង​បរិស្ថាន ព្រមទាំង​មាន​សោភ័ណ​ភាព​ស្អាត និង​មាន​ភាពរឹងមាំ​ទៀត​ផង​។ បច្ចុប្បន្ន គម្រោង​នេះ កំពុង​ដំណើរការ​សាងសង់​យ៉ាង​សកម្ម ហើយ​នៅ​ដើមឆ្នាំ​២០២១ ក្រុមហ៊ុន​នឹង​បញ្ចប់​ការ​សាងសង់​លើ​គម្រោង​ទាំងស្រុង​តែ​ម្តង​។

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន WorldBridge Home  ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ធំ​ជាងគេ​មួយ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល មាន​ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ក្រុង​តា​ខ្មៅ​។ គម្រោង​នេះ សាងសង់​លើ​ផ្ទៃដី​សរុប ២៣ ហិ​កតា មាន​ចំនួន​ផ្ទះ​សរុប​ជាង ២.៤០០ ផ្ទះ ទុន​វិនិយោគ​សាងសង់ ប្រមាណ ៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ មក​ទល់​ពេល​នេះ គម្រោង​លំនៅ​ដ្ឋា​នទី​ក្រុង​រណប​សិរី​មង្គល​នេះ បាន​លក់​ផ្ទះ​អស់​ចំនួន ជាង ១​ពាន់​ផ្ទះ ស្មើនឹង ៤៤% នៃ​ចំនួន​ផ្ទះ​សរុប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ

ព័ត៌មាន
ធនាគារពាណិជ្ជដ៏ធំល្បីល្បាញមួយនៅកម្ពុជាដែលសាធារណៈជនទូទៅទទួលស្គាល់ គឺ​ធនាគារអេស៊ីលីដា បានសហការគ្នាជាមួយ ធនាគារពាណិជ្ជដ៏ធំជាងគេមួយនៃប្រ…

កម្ពុជារំពឹងនឹងចុះហត្ថលេខា FTA ជាមួយចិន នៅចុងឆ្នាំនេះ ចំពេល EBA ត្រូវបានដកផ្នែកខ្លះ!

ព័ត៌មាន
ក្រោយពីសហភាពអឺរ៉ុប ប្រកាសថាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នោះ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ សេចក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ