លុយអាហ្វហ្គានីស្ថានដាំក្បាលចុះ

ទេសាភិបាលធនាគារកណ្តាលអាហ្វហ្កានីស្ថានរត់គេចចេញពីប្រទេសបាត់ស្រមោល បន្សល់បញ្ហារូបិយបណ្ណធ្លាក់ចុះ


ក្រោយពីក្រុមយុទ្ធជនតាលីបង់បានវាយដណ្តើមកាន់កាប់បានរដ្ឋធានីកាប៊ុលកាលពីថ្ងៃច័ន្ទទី១៦សីហានេះ ទេសាភិបាលធនាគារកណ្តាលអាហ្វហ្គានីស្ថាន បានចាកចេញពីប្រទេសកំណើតរបស់ខ្លួន។ ប្រការនេះ បូកផ្សំនឹងចលាចលសង្គម និងនយោបាយដែលកំពុងកើនឡើងផងនោះ បានជំរុញឱ្យរូបិយបណ្ណរបស់ប្រទេសអាហ្វហ្កានីស្ថានធ្លាក់ចុះដល់កម្រិតមួយទាបបំផុត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
រូបិយបណ្ណអាហ្វហ្កានីស្ថាន

ប្រាក់ «អាហ្វហ្គានី» ដែលជារូបបិយបណ្ណផ្លូវការរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដាំក្បាលចុះក្នុងអត្រាដល់ទៅជិត ២% កាលពីថ្ងៃអង្គារទី១៧ សីហាម្សិលមិញ។ តម្លៃប្រាក់ «អាហ្វហ្គានី» បានបន្តធ្លាក់ចុះ៤ថ្ងៃជាប់គ្នាៗ ចាប់តាំងពីក្រុមតាលីបង់វាយសម្រុកជិតដល់ក្រុងកាប៊ុល និងរហូតដល់ពេលដែលពួកគេកាន់កាប់បានរដ្ឋធានីមួយនេះទាំងស្រុង។

បើតាមទិន្នន័យដែលរៀបរាងឡើងដោយ Bloomberg ប្រាក់ ៨៣អាហ្វហ្គានី ប្តូរបានប្រាក់មួយដុល្លារអាមេរិក ខណៈនៅមុនពេលមានភាពច្របូកច្របល់ ប្រាក់៨០អាហ្វហ្គានី ប្តូរបាន១ដុល្លារអាមេរិក។

គួររំឭកថា កាលថ្ងៃសុក្រសប្តាហ៍មុន ទេសាភិបាលធនាគារកណ្តាលរបស់អាហ្វហ្គានីស្ថាន លោក លោក អាម៉ាឌី បានសរសេរនៅលើបណ្តាញ Twitter របស់ខ្លួនឲ្យដឹងថា នឹងមិនមានការបញ្ចេញប្រាក់ដុល្លារមកក្នុងចរន្តសាច់ប្រាក់ទៀតនោះទេ ហើយធនាគារនឹងកាត់បន្ថយការផ្គត់ផ្គង់រូបិយបណ្ណបន្ថែមផងដែរ។ ប្រការនេះ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ និងស្លន់ស្លោរ សម្រុកនាំគ្នាទៅដកប្រាក់តាមម៉ាស៊ីនអេធីអឹមយ៉ាងច្រើនកកកុញ។

ក្នុងសំណេរលើបណ្តាញ Twitter ដដែលលោក អាម៉ាឌី បានបន្តថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនមានផែនការជម្លៀសមន្ត្រីរបស់ខ្លួនចេញពីប្រទេសនោះទេ ហើយការចាកចេញរបស់ប្រធានាធិបតីលោក អាសាហ្វ ហ្គានី ដោយមិនបានបង្កើតរដ្ឋាភិបាលអន្តរកាលមួយ ក៏បានរួមចំណែកដល់ភាពវឹកវរក្នុងសង្គម និងហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។

គួរជម្រាបថា ទេសាភិបាលធនាគារកណ្តាលអាហ្វហ្កានីស្ថានលោក អាម៉ាឌី បានរត់ចេញពីប្រទេសតាមរយៈយន្តហោះយោធា នៅព្រលានយន្តហោះក្រុងកាប៊ុល ក្នុងថ្ងៃតែមួយដែលប្រធានាធិបតី និងមេដឹកនាំអាហ្វហ្គានីស្ថានឯទៀតបានចាកចេញដូចគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករដាំមៀនប៉ៃលិនមានសង្ឃឹមឡើងវិញ ក្រោយរដ្ឋប្រកាសនឹងប្រមូលទិញ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាងែន របស់កសិករ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្…

បញ្ហាកូវីដ-១៩រាតត្បាត និងស្ថានភាពនៅអាហ្វហ្កានីស្ថានរុញឲ្យតម្លៃភាគហ៊ុននៅអាស៊ីដាំក្បាលចុះ

ព័ត៌មាន
តម្លៃភាគហ៊ុននៅក្នុងតំបន់អាស៊ីដាំក្បាលចុះ ក្រោយវិនិយោគិនមើលឃើញពីការរាតត្បាតកូវីដ-១៩ បន្តកើនឡើងខ្ពស់ និង វិបត្តិសង្គ្រោមហែកហួរនៅអាហ្វហ្កាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ