វិស័យអាកាសចរណ៍ថៃ

ក្រោយដំណើរការបាន៦០ឆ្នាំ Thai Airways ដើរដល់ដំណាក់កាលស្លាប់រស់ចុងក្រោយ


ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងតម្រូវឲ្យបញ្ជូនផែនការស្តារនីតិសម្បទាអាជីវកម្មរបស់ខ្លួនត្រឹមថ្ងៃទី ២ខែមិនា ទៅតុលាការក្ស័យធនកណ្តាលរបស់ថៃ (Central Bankruptcy Court) ដែលជាអ្នកកាត់សេចក្តីពីការក្ស័យធនរបស់ក្រុមហ៊ុនធំៗ ដើម្បីសម្រេចថា តើជោគវាសនារបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ថៃមួយនេះ អាចបន្តរស់រានមានជីវិតបាន ឬមិនបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
យន្តហោះក្រុមហ៊ុន Thai Airways នៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ (រូបភាព៖ Akira Kodaka @AsiaNikkei)
ដោយ

ការតម្រូវឲ្យ​ក្រុមហ៊ុន​មួយនេះ បញ្ជូនផែនការ​ស្តារនីតិសម្បទា​អាជីវកម្ម​របស់ខ្លួន​ត្រឹមថ្ងៃទី​២ខែមិនា គឺដោយសារតែ​កន្លងមក Thai Airways បានសុំពន្យា​ពេល​ក្នុងការបញ្ជូន​ផែនការ​អាជីវកម្មនេះ អស់២ដង​រួចមកហើយ ដោយលើកទី១​គឺនៅដើម​ខែមករា និងលើកទី២ នៅដើម​ខែកុម្ភៈឆ្នាំ២០២១។

បើតាម​នីតិវិធី​ច្បាប់​របស់ថៃ សវនាការ​នឹងផ្តើម​ដំណើរការ ស្តាប់ និងជជែក​ដេញដោល​នៅដើម​ខែឧសភា ជាមួយនឹងវត្តមាន​របស់ភាគី​ក្រុមហ៊ុន Thai Airways និងម្ចាស់​បំណុល​ទាំងអស់​របស់​ក្រុមហ៊ុននេះផងដែរ។

ប្រសិនបើ​ភាគច្រើន​នៃម្ចាស់​បំណុល ឯកភាព​នឹងផែនការ​អាជីវកម្ម​ថ្មី នោះតុលាការ​នឹងអនុញ្ញាតឲ្យ ក្រុមហ៊ុន​អាកាសចរណ៍ថៃ​មួយនេះ ដំណើរការ​អាជីវកម្ម​ទៅតាម​ផែនការថ្មី​របស់ខ្លួន ប៉ុន្តែប្រសិនបើ ភាគច្រើនបដិសេធ នោះបញ្ជាក់ថា Air Airways នឹងត្រូវ​ប្រកាសក្ស័យ​ធន់ភ្លាមៗ​តែម្តង។

គួរជម្រាបជូនថា ក្រុមហ៊ុន​អាកាសចរណ៍​Thai Airways គឺជាក្រុមហ៊ុន​សហគ្រាសរដ្ឋ​ ដែលបាន​ដំណើរការ​តាំងពី​ឆ្នាំ១៩៦០ ហើយក្រុមហ៊ុននេះ ក៏​ជាផ្នែកមួយយ៉ាងសំខាន់​ក្នុងវិស័យ​ឧស្សាហកម្ម​ទេសចរណ៍ថៃ។

ដោយក្នុង​មួយឆ្នាំៗ Thai Airways ដឹកជញ្ជូនភ្ញៀវទេសចរ​រាប់សិបលាននាក់​មកក្នុង​ប្រទេសថៃ ដែលបាន​ចាក់បញ្ចូល​លុយក្នុង​សេដ្ឋកិច្ចថៃ គិតជាទឹកប្រាក់​ប្រមាណ ជាង ៤០ពាន់លានដុល្លារអាមេរិក ឬស្មើនឹង​ជាង ៧%នៃGDP សរុប​របស់ថៃ។

សូមបញ្ជាក់ថា ទោះកំពុង​ស្ថិតក្នុង​វិបត្តិកូវីដ១៩ក្តី Thai Airways បានផ្តល់​ការងារ​ដល់ពលរដ្ឋថៃ​បានជាច្រើនម៉ឺនកន្លែង ដោយបច្ចុប្បន្ន​ក្រុមហ៊ុននេះ មានបុគ្គលិក​បម្រើការងារ​សរុប​ចំនួន​ជាង ២ម៉ឺននាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នផ្សព្វផ្សាយធំៗ៣នៅកម្ពុជារួមគ្នាបង្កើតសម្ព័ន្ធទូរទស្សន៍ឌីជីថលថ្មីមួយទៀត

ព័ត៌មាន
ក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ នៅកម្ពុជា រួមមាន ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ក្រុមហ៊ុន បាយ័ន គ្រុប របស់លោកជំទាវហ៊ុន ម៉ាណ…

ភាគហ៊ុនចិនកើនឡើងនៅថ្ងៃបើកជួញដូរដំបូងក្រោយឈប់សម្រាកចូលឆ្នាំចិន

ព័ត៌មាន
នៅថ្ងៃបើកជួញដូរដំបូង ក្រោយពីឈប់សម្រាក់ចូលឆ្នាំចិន១សប្ដាហ៍ ភាគហ៊ុននៅក្នុងប្រទេសចិននៅថ្ងៃទី ១៨ ខែកុម្ភៈ បានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ នៅច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ