កសិផល​នាំចេញ

កសិផលសំខាន់ៗជាង១០មុខរបស់កម្ពុជា នាំចេញបានជិត១លានតោន នៅឆ្នាំ២០២០


រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្មីៗនេះ បានបង្ហាញពីតួលេខនៃការនាំចេញផលិតផលកសិកម្មសំខាន់ៗជាង ១០មុខរបស់កម្ពុជា ក្រៅពីផលិតផលអង្ករ ដែលបាននាំចេញនៅឆ្នាំ២០២០ សុទ្ធតែបានបង្ហាញមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ដោយសរុបបរិមាណនាំចេញកសិផលជាង ១០មុខនោះ គឺមានដល់ទៅជិត ១លានតោន។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ បានគូស បញ្ជាក់ទៀតថា យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ នៃអគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យដឹងថា ជាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មសំខាន់ៗមួយចំនួនទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ​ គឺទទួល​បានកំណើនល្អប្រសើរនៅឆ្នាំ២០២០ បើធៀប​នឹង​ឆ្នាំ២០១៩។ ដោយក្នុងនោះ កសិផល​ដែលមាន​ការនាំចេញបាន​ច្រើនជាងគេ​គឺ​ ផ្លែចេកស្រស់​ដែមានបរិមាណ​នាំចេញ ជាង​ ៣៣ម៉ឺនតោន កើនឡើង​ជាង ​១០០% បន្ទាប់មក គឺគ្រាប់ស្វាយចន្ទី​មានការនាំចេញ​ដល់ទៅជិត​ ២២ម៉ឺនតោន កើនជាង​ ៨% ខណៈដែលគ្រាប់ពោត​នាំចេញបាន​ជាង ​១៩ម៉ឺនតោន កើនជាង​៦២%។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅឆ្នាំ២០២០ កម្ពុជាមាន​ការនាំចេញ​ក្រូចឆ្មា ​ដល់ទៅជាង ​២ពាន់៣រយតោន ខណៈដែល​កាលពីឆ្នាំ២០១៩​មិនមាន​ការនាំចេញ​ទេ។ រីឯ​ ក្រូចថ្លុង​ក៏ដូចគ្នាដែរ គឺនៅឆ្នាំ២០១៩ ពុំមានការនាំចេញឡើយ ប៉ុន្ដែ នៅឆ្នាំ២០២០ មានការនាំចេញ​ដល់ទៅ​ជាង ​១ម៉ឺន​ ៧ពាន់តោនឯណោះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ក្រៅតែពី​ស្រូវ និងអង្ករ ដែលមាន​ការនាំចេញ​ក្នុងទំហំ​ទឹកប្រាក់​ជិត ១ពាន់ ៣រយ​លាន​ដុល្លារ កម្ពុជា​ក៏មាន​ការនាំចេញ​ដំឡូងមី​ក្នុងទំហំ​ទឹកប្រាក់​ជាង ​១ពាន់ ១រយ​លាន​ដុល្លារផងដែរ ខណៈដែល​ការនាំចេញ​ស្វាយចន្ទីវិញមានជិត ​៥០០លាន​ដុល្លារ ហើយបើគិតសរុប​ជារួម​ទៅ ឃើញថា តម្លៃផលិតផល​ដំណាំ​នាំចេញ​របស់​កម្ពុជា​ គឺមាន​​ក្នុងរង្វង់​ប្រមាណ ៤ពាន់ ​៥រយ​លាន​ដុល្លារអាមេរិក។ នេះបើតាម​តួលេខ​ពីក្រសួង​កសិកម្ម៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំថ្មី អេស៊ីលីដា ម៉ូបាលថ្មី អតិថិជន​ប្រើ​ដោយសេរី មិន​អស់​ថ្លៃសេវា

ព័ត៌មាន
ធនាគារ​ អេស៊ីលីដា ដែលជាធនាគារឈានមុខ​គេ​មួយ​នៅកម្ពុជា បាន​បើក​ទំព័រ​ឆ្នាំថ្មី​របស់ខ្លួន ជាមួយ​នឹងការដាក់​ឲ្យ​ប្រើប្រាស់​និមិត្តសញ្ញាថ្ម…

ខេត្តព្រះសីហនុទទួលបានទុនវិនិយោគសំណង់ជាង ២ពាន់លានដុល្លារ នៅ១១ខែឆ្នាំ ២០២០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅរយៈពេល ១១ ខែ នៅឆ្នាំ២០២០ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ប្រមាន ៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ