ប្រទេសវៀតណាម

ក្រុមហ៊ុនជីធំៗនៅវៀតណាមទទួលបានប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ នៅចំពេលដែលតម្លៃជីឡើងថ្លៃ


ក្រុមហ៊ុនជីធំៗនៅវៀតណាមបានរាយការណ៍ពីកំណើនប្រាក់ចំណេញ ៣ ទៅ ៤ ខ្ទង់ នៅក្នុងឆមាសទីមួយឆ្នាំនេះ ដោយសារតម្រូវការជីកើនឡើងចំពេលមានការងើបឡើងវិញផ្នែកកសិកម្មបន្ទាប់ពីជំងឺកូវីដ ១៩ មានភាពធូរស្រាល ខណៈការផ្ទុះសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន ក៏បានបង្កឱ្យតម្លៃជីសកលឡើងថ្លៃយ៉ាងខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។
វៀតណាមទទួលបានប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ នៅចំពេលដែលតម្លៃជីឡើងថ្លៃ
ដោយ

ក្រុមហ៊ុនផលិតជីដ៏ធំបំផុតមួយរបស់រៀតណាម គឺក្រុមហ៊ុន Vinachem ដែលគ្រប់គ្រងដោយរដ្ឋបានបង្ហាញពីប្រាក់ចំណេញ​កើនឡើង ៣១ ដង ដល់ទៅ​ជាង ១៧៥ លានដុល្លារអាមេរិក ខណៈប្រាក់ចំណូលកើនឡើង ២៦ % ដល់ទៅជាង ១ពាន់៤ រយលានដុល្លារ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន  Vinachem ដូចជាក្រុមហ៊ុន Vietnam Apatite ក្រុមហ៊ុន Southern Fertilizer JSC និងក្រុមហ៊ុន DAP-Vinachem ក៏បានរាយការណ៍ថា ប្រាក់ចំណេញបានកើនឡើងដល់អត្រា​ជាងបីខ្ទង់ចន្លោះពីជាង ២០០ ទៅ៤០០ភាគរយផងដែរ។

ក្រុមហ៊ុនជីឯកជនវៀតណាម Duc Giang Chemicals​ ដែលជាក្រុមហ៊ុននាំមុខគេបាននិយាយថា ប្រាក់ចំណេញ​របស់ខ្លួនបានកើនឡើងជិត ៦ ដង ដល់ទៅជាង ១ រយលានដុល្លារ ពោល គឺមានខ្ពស់ជាងគោលដៅប្រចាំឆ្នាំដល់ទៅ៤ដងឯណោះ។

មែនទែនទៅ កំណើននៃប្រាក់ចំណេញ ដែលបានកើនឡើងនៅក្នុងក្រុមហ៊ុន​ជីវៀតណាមទាំងអស់នេះ​ ត្រូវ​បាន​ជំរុញ​ដោយ​​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ពី​ទីផ្សារ​ក្នុង​ស្រុក និង​ អន្តរជាតិ ខណៈ​ដែល​តម្លៃ​ឡើង​ថ្លៃ​ទូទាំងសកល។ ប៉ុន្តែ បើតាមក្រុមហ៊ុន VnDirect ដែលជាឈ្មួញកណ្ដាល បាន​ព្យាករ ​តម្លៃជី​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​ប្រទេស​ចិន​បង្កើន​ទិន្នផល ហើយ​តម្លៃ​​នៅ​អាមេរិក​ខាង​ជើង​​បាន ​និង​កំពុង​ធ្លាក់​ចុះ​រួច​ទៅ​ហើយ។

គួរជម្រាបថា ការនាំចេញជីក្នុងប្រទេសវៀតណាមបានកើនឡើងដល់ជិត ១ លានតោន កើនឡើង​៤៥% និងមានតម្លៃជាទឹកប្រាក់ ៦៤៧ លានដុល្លារ កើនឡើងជិត​៣ដង បើធៀបកាលពីឆ្នាំមុន ការនាំចេញក្នុងតម្លៃ ៥៥៩ លានដុល្លារ។

សូមបញ្ជាក់ថា ទន្ទឹមនឹងមានការ​ផលិតជីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស វៀតណាម​ក៏មានការ​នាំចូលជីពីក្រៅប្រទេសផងដែរ ដូចជានាំនាំចូលចិន និងរុស្ស៊ី។ យ៉ាងណាមិញ នៅអំឡុងពេលនៃវិបត្តិសង្គ្រាម​នៅអ៊យក្រែន វៀតណាម មានការនាំចូលជីពីរុស្ស៊ីកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ពោលគឺ នៅរយៈពេល​៥ខែ ដំបូងនៅឆ្នាំនេះ វៀតណាម​នាំចូលជីពីរុស្ស៊ី​ក្នុងតម្លៃ​ជិត​៨៧លានដុល្លារ កើនឡើង​៦០% បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ប្រទេសឥណ្ឌាថា នឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន ចំពេលដែលនាវាចិនធ្វើដំណើរចូលប្រទេសស្រីលង្កា

ព័ត៌មាន
ប្រទេសឥណ្ឌាបាននិងកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស្រីលង្កា ដែលជាប្រទេសក្បែរខាងរបស់ខ្លួន ដែលត្រូវបានញាំញីដោយវិបត្តិសេដ្ឋកិច្ចដ៏…

រដ្ឋអំណាចក្រុងប៉េកាំងបើកការស៊ើបអង្កេតក្រុមមេដឹកនាំផ្នែកឧស្សាហកម្មផលិតបន្ទះឈីបពាក់ព័ន្ធនឹងរឿងពុករលួយ និងបំពានច្បាប់

ព័ត៌មាន
រដ្ឋអំណាចទីក្រុងប៉េកាំង កំពុងបើកការស៊ើបអង្កេតលើឥស្សរជនជាន់ខ្ពស់ចំនួន ៣ រូប ដែលទទួលខុសត្រូវលើការងារការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបក្នុងស្រុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ