វិស័យកសិកម្ម​កម្ពុជា

សម្តេច ហ៊ុន សែន៖ ប្រទេសដែលមានការផលិតស្បៀងអាហារ ជាប្រទេសត្រូវប៉ាន់ជាងគេនៅអំឡុងវិបត្តិកូវីដ-១៩នេះ


បញ្ហារីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្តអុកឡុកសេដ្ឋកិច្ច និងការរស់នៅរបស់មនុស្សនៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ពីវិបត្តិនេះដូចគ្នាដែរ។ យ៉ាងណាក៏ដោយ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែនបានអះអាងថា នៅក្នុងវិបត្តិកូវីដ-១៩ នេះ វាក៏មានបង្កប់នូវឱកាសផងដែរ ជាក់ស្ដែង ប្រទេសដែលមានការផលិតស្បៀងអាហារ កំពុងក្លាយជាប្រទេសត្រូវប៉ាន់ជាងគេនៅអំឡុងពេលមានវិបត្តិមេរោគរាតត្បាតនេះ។
សម្តេច ហ៊ុន សែន៖ ប្រទេសដែលមានការផលិតស្បៀងអាហារ ជាប្រទេសត្រូវប៉ាន់ជាងគេនៅអំឡុងវិបត្តិកូវីដ-១៩នេះ
ដោយ

ថ្លែងនៅក្នុងកម្មវីធីចុះ​ពិនិត្យការធ្វើស្រែ ​និងសំណេះ​សំណាល​ជាមួយ​ប្រជាកសិករ​ស្ថិតនៅក្នុង​ស្រុកព្រៃ​កប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី ២១ ខែកក្កដានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បានគូស​បញ្ជាក់ថា វិស័យកសិកម្ម​បច្ចុប្បន្ន​មិនត្រឹមគ្រាន់​តែជាសក្តានុពលប៉ុណ្ណោះទេ​ ​តែវាជា​ឱកាស​ព្រមគ្នា​ដែលនៅ​ក្នុងវិបត្តិ​កូវីដ-១៩ នេះ។ សម្តេច បន្ថែមថា ពិភពលោក​គេអាច​កាត់បន្ថយ​ការជិះ​យន្តហោះ,​ការធ្វើដំណើរកំសាន្តផ្សេងៗ, ទិញសម្លៀកបំពាក់ ឬ​ទិញរថយន្ត តែគេមិនអាច​ផ្អាកទិញស្បៀង​អាហារ​បាននោះឡើយ។ ដូច្នេះប្រទេស​ដែលមាន​ការផលិតស្បៀងអាហារ គឺជាប្រទេស​ដែល​ត្រូវប៉ាន់ជាងគេ ដែលជាក់ស្តែង​កម្ពុជា​ពេលនេះ​គឺត្រូវ​ប្រែក្លាយ​វិបត្តិនេះ​ឲ្យទៅ​ជាឱកាស​វិញដោយ​ត្រូវពង្រីកទីផ្សារ​នាំចេញនូវ​ប្រភេទ​ស្បៀងទាំងឡាយ មិនមែន​គ្រាន់តែអង្ករនោះឡើយ។ ហើយទន្ទឹមនឹងនេះ​កម្ពុជាក៏​ត្រូវតែ​បង្កើន​សមត្ថភាព​ផលិត​នូវអ្វីដែល​ប្រជាជន​យើង​ត្រូវការ និងពិភពលោក​ត្រូវការ។

សម្តេច ហ៊ុន សែន បានអះ​អាងថា បាន​បន្ថែមទៀតថា កម្ពុជានៅ​តែបន្ត​ការខិត​ខំជំរុញ​ផលិតកម្ម​កសិកម្ម​ឲ្យដើរ​ស្របគ្នា​ទៅគោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម។ ជាមួយគ្នានេះ វិស័យស្រូវអង្ករ​បានដើរ​ស្របគ្នា​ផងដែរ​ជាមួយ​ដំណើរការ​នៃគោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ២០១៥ និង២០២៥ ដែលផ្តោត​អាទិភាព​ទាក់ទាញ​ឧស្សាហកម្ម​ក្រៅប្រទេស​មកធ្វើការ​កែច្នៃ​វត្ថុធាតុដើម​ដែលមាន​ស្រាប់ ពិសេសគឺ​វត្ថុធាតុដើម​ក្នុងវិស័យ​កសិកម្ម។

លើសពីនេះទៅទៀត សម្តេច ហ៊ុន សែន​បានគូសបញ្ជាក់ថា តាមការស្នើសុំទាំង​ឡាយ​ដែល​បានកត់ត្រា​ក្នុងកំណត់​ហេតុ​នាពេលកន្លង​មកជាមួយ​ប្រទេសចិន កូរ៉េ ជប៉ុន អូស្រ្តាលី ជាដើមនោះ គឺមិនបានស្នើ​សុំអ្វី​ក្រៅអំពីតែសុំឲ្យ​ប្រទេសទាំងនោះ​ជួយមក​អភិវឌ្ឍន៍​លើវិស័យកសិកម្ម និងជួយ​សម្រាប់​បញ្ហា​សេដ្ឋកិច្ច​តែប៉ុណ្ណោះ។

បើតាម​នាយករដ្ឋមន្ត្រី​​កម្ពុជា​ គិតមកដល់​ពេលនេះ​កម្ពុជាសល់អង្ករ​ប្រមាណ ៤លានតោន ដែលមិនត្រឹមតែ​ជាអ្នកផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះទេ តែក៏ជា​អ្នកផ្គត់ផ្គង់​ស្បៀង​ទៅកាន់​​ប្រទេស​ក្រៅ​តំបន់ផងដែរ។ យ៉ាងណាមិញ ក្នុងរយៈពេល​៦ខែដើម​ឆ្នាំ២០២០ នេះទិន្នផល​ស្រូវដែល​ប្រមូល​បានជាង​៤ទៅ៥ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវេង កណ្តាល តាកែវ កំពត គឺត្រូវបាន​នាំចេញ​ស្រូវ​រហូត​ជាង ១លានតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋវិទូ S&P ថា ដើម្បីជួយរុញសេដ្ឋកិច្ច រដ្ឋាភិបាលនានា​គ្មានជម្រើស​អ្វីក្រៅតែពី​ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ​ឡើយ

ព័ត៌មាន
សេដ្ឋវិទូ​មួយរូប​មកពី​ S&P Global Ratings ដែល​ជា​ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ដ៏ធំបំផុត​មួយ​នៅលើ​ពិភព​លោក បាន​និយាយថា…

ថៃទម្លាក់គោលដៅនាំចេញអង្ករមកត្រឹម ៦,៥លានតោនប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសថៃ មិនរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់ខ្លួនទៅក្រៅប្រទេសនោះទេ ដោយបានទម្លាក់ការព្យាករទាបជាងគោលដៅចាស់រហូតដល់១លានតោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ