កូវីដ១៩ នៅ​កម្ពុជា

ឧកញ៉ា ម៉ុង ឫទ្ធី ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ លើ​អាជីវកម្មកែច្នៃ​កៅស៊ូ


លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ល្បីល្បាញ​ជា​វិនិយោគិន​ដ៏ធំម្នាក់​នៅ​ក្នុង​វិស័យ​កសិកម្ម បានបង្ហាញ​ជា​សាធារណៈ នូវការត្អូញត្អែរ​​ពាក់ព័ន្ធនឹងផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ មក​លើ​មុខរបរ​កែច្នៃ​កៅស៊ូ​របស់លោក នៅខេត្ត​ព្រះសីហនុ។
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ចុះ​ពិនិត្យ​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​ព្រះសីហនុ។ រូបភាពពីហ្វេសប៊ុក ឧកញ៉ា ម៉ុង ឫទ្ធី។
ដោយ

នៅលើ​ទំព័រ​ហ្វេសប៊ុក ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរ​ថា ខណៈដែល​ឆ្នាំ​នេះ ដំណាំកៅស៊ូ​លូតលាស់​បាន​ល្អជាងឆ្នាំមុន រោងចក្រ​បានជួសជុល​និង​ចាប់ផ្ដើម​ដំណើរការ​ផលិតបាន ២តោន ក្នុង​មួយម៉ោង បូករួម​នឹង​ការអនុគ្រោះពន្ធ​នាំ​ចេញពីរដ្ឋាភិបាល បែរ​ជា​ខ្វះកម្លាំងពលកម្មប្រមូល​ផល និង​ទីផ្សារ​ត្រូវ​បាត់បង់​ដោយសារ​វីរុស​កូវីដ​១៩ទៅវិញ។ 

លោកឧកញ៉ា ម៉ុង ឫទ្ធី ថ្លែង​​តាមរយៈ​សំណេរ​លើ​ហ្វេសប៊ុក ដូច្នេះថា "ជា​អកុសល​ ខ្វះខាត​​កម្លាំង​​ពលកម្ម​​ប្រមូល​ផល​​ចំការ​​កៅស៊ូ​​សរុប​ចំនួន ​2.500​[ហិកតា] មាន​កម្លាំង​ប្រមូលផល​បានតែ​​ចំនួន ​700[ហិកតា]​ តែ​ប៉ុណ្ណោះ​ វាស៊យ​​កាន់តែ​ធ្ងន់ធ្ងរ​​​​មួយ​ទៀត​​នោះគឺ​ COVID-19 បាន​ធ្វើ​ឲ្យ​​បាត់បង់​​ទីផ្សារ​​អស់​រលីង"។

លោកឧកញ៉ា ម៉ុង ឫទ្ធី បាន​បន្ត​ថា "បើ​ផ្អាក​មិន​ឲ្យ​កម្មករ​ប្រមូលផល ពួកគាត់ត្រូវដាច់បាយ"។

គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០នេះ ករណី​វិជ្ជមាន​វីរុស​កូវីដ១៩ ដែលបាន​រកឃើញ​ទាំងអស់​នៅ​ទូទាំង​ប្រទេស មានចំនួន ១០២នាក់ ក្នុង​នេះ ស្រី​ ២៧នាក់ និងប្រុស ៧៥នាក់។ ករណី​ព្យាបាល​ជាសះស្បើយ មានចំនួន ១៣នាក់ ក្នុង​នោះរួមមាន បុរស​ជនជាតិ​ខ្មែរ ១១នាក់ បុរស​ជនជាតិ​ចិន ០១នាក់ និង​ស្ត្រីជនជាតិ​អង់គ្លេស ០១នាក់។

ជុំវិញ​បញ្ហា​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ មក​លើ​វិស័យ​កសិកម្ម លោក ប៉ាក់ យ៉ង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Agribeeជាក្រុមហ៊ុន  ដែល​ធ្វើការងារ​លើ​ការ​គ្រប់គ្រង​ខ្សែ​សង្វាក់​ផលិតកម្មក​សិកម្ម​នៅ​កម្ពុជា បាន​​ប្រាប់​ ខេមបូណូមីស ថា វិស័យ​កសិកម្ម​ដែលមិន​ពាក់ព័ន្ធ​នឹង​ចំណី​អាហារ គឺ​រងផលប៉ះពាល់​ ដូច​គ្នានឹង​វិស័យ​ផ្សេងៗ​ដែរ ពីព្រោះ​ក្នុងស្ថានភាព​បែប​នេះ អ្វី​ដែល​មនុស្ស​ត្រូវការ​ចាំបាច់ គឺ​ចំណី​អាហារ។ 

លោក ប៉ាក់ យ៉ង់ ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ ថា "វិស័យកសិកម្ម​ដូចជា កៅស៊ូ ច្បាស់ជា​ប៉ះពាល់​ហើយ។ ព្រោះ​ក្នុង​កាលៈទេសៈ​បែប​នេះ មនុស្ស​មិន​ទិញ​កៅស៊ូ​ទុក​ទេ គឺ​ទិញ​អង្ករ​ទុក​បរិភោគ។"

កន្លងមក ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ថា កម្ពុជា​បាន​ត្រៀម​ថវិកា​ជាតិ​ប្រមាណពី ៨០០ ទៅ ២០០០លានដុល្លារ ដើម្បីទប់ទល់នឹង​ផល​ប៉ះពាល់របស់​ការឆ្លងរាតត្បាត​នៃ​វីរុសកូវីដ១៩ មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា៕




អត្ថបទបន្ទាប់


ថៃ ទម្លាក់កញ្ចប់ថវិកាថ្មី ៣,៥ ពាន់លានដុល្លារសង្គ្រោះសេដ្ឋកិច្ច តើពលរដ្ឋ និងប្រតិបត្តិករអាជីវកម្ម ទទួលប្រយោជន៍អ្វីខ្លះ?

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តនូវកញ្ចប់ថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ជាង ៣៥០០ លានដុល្លារអាមេ…

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុស កូវីដ១៩ កំពុងរាតត្បាត

ព័ត៌មាន
ខណៈ​ដែល​​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួប​ទុក្ខ​លំបាក ភ្នាក់ងារ វីង នៅ​តាម​បណ្តា​ខេត្ត​នានា​និង​នៅ​ក្រុង​ភ្នំពេញ បាន​ស្ម័គ្រចិត្ត​ធ្វើ​យុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ