ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់រើបឡើងវិញ ប៉ុន្តែតម្លៃនៅតែខ្ពស់ដដែល


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានស្ថានភាពល្អប្រសើរគួរឲ្យកត់សម្គាល់នៅមួយរយៈងុចក្រោយនេះ ក៏ប៉ុន្ដែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសគេមិនសូវប្រើដូចការដឹកជញ្ជូនតាមផ្លូវទឹកនោះទេ ពោលគឺការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បានរួមចំណែកប្រមាណតែ១០% ប៉ុណ្ណោះនៃការដឹកជញ្ជូនសរុបនៅកម្ពុជា ហើយបច្ចុប្បន្នតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក៏មានការឡើងថ្លៃខ្ពស់ដែរ និងមិនទាន់មានសញ្ញាថយចុះនៅឡើយទេ។
ស្វាយកែវរមៀតត្រូវបានដឹកតាមយន្តហោះទៅកាន់ទីផ្សារអឺរ៉ុប និង រុស្សី (រូបភាព៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឬទ្ធី)

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានរើបឡើងបណ្តើរៗហើយ ក្រោយកម្ពុជា និងប្រទេសមួយចំនួន បានបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធបញ្ហាកូវីដ-១៩។

ចំណែកការដឹកជញ្ជូនអ្នកដំណើរវិញមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ។ អ្នកនាំពាក្យរូបនេះវាយតម្លៃថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបន្តធ្លាក់ចុះជាង២០% និងដឹកអ្នកដំណើរធ្លាក់ចុះជាង៩០%។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសទទួលអ្នកដំណើរពីក្រៅប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

ជុំវិញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមវិធីនេះនៅតែមានសភាពចង្អៀត និងមានតម្លៃថ្លៃដដែល។ ទោះយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមិនត្រូវបានគេប្រើប្រាស់ទូលំទូលាយដូចការដឹកជញ្ជូនតាមផ្លូវទឹក ឬផ្លូវគោគនោះទេ ខណៈការដឹកជញ្ជូនតាមរបៀបនេះបានរួមចំណែកច្រើនបំផុតប្រមាណ១០% ប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូនសរុបរបស់កម្ពុជា។

គួររំលឹកថា ក្រោយពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសបានដាំក្បាលចុះយ៉ាងគំហុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃដឹកជញ្ជូនទាំងផ្លូវសមុទ្រ និងផ្លូវអាកាស ទៅកាន់ប្រទេសមួយចំនួនបានឡើងថ្លៃខ្ពស់កប់ពពក ដែលបង្កជាការលំបាកសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះដែរសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ បញ្ហាកង្វះទូកុងតឺន័រ គឺនៅតែជាបញ្ហាចោទចាក់ស្រះសម្រាប់វិស័យដឹកជញ្ជូន មិនទាន់ដោះស្រាយចេញនៅឡើយទេ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាតុកម្មនៅប្រទេសថៃចាប់ផ្ដើមកក្រើកឡើងជាថ្មី ខណៈបាតុករនៅតែទាមទារកំណែទម្រង់ប្រព័ន្ធរាជានិយម

ព័ត៌មាន
បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ពេលនេះ ក្រុមបាតុករថៃ ដែលភាគច្រើនជាយុវជនបានចាប់ផ្តើមចេញដើរក្បួនតវ៉ាជាថ្មី នៅចំកណ្តាលក្រុងបាងកក កាលពីថ្ង…

ឥណ្ឌាបើកព្រំដែនទទួលអ្នកដំណើរអន្តរជាតិឡើងវិញ ក្រោយផ្អាកចេញទិដ្ឋាការអស់ពេលជិត ២ឆ្នាំ

ព័ត៌មាន
នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានបើកព្រំដែនរបស់ខ្លួនឡើងវិញហើយ ក្នុងការទទួលទេសចរវ៉ាក់សាំងមកពី ៩៩ ប្រទេស ដោយមិនតម្រូវឱ្យអ្នកដំណើរធ្វើចត្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ