វិស័យធនាគារ

អ្នកជំនាញ៖ ទោះកូវីដ-១៩ អូសបន្លាយជិត២ឆ្នាំ ប៉ុន្ដែវិស័យធនាគារនៅតែឈរជើងរឹងមាំ


ថ្នាក់ដឹកនាំនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានអះអាងថា ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩អូសបន្លាយមកជិត២ឆ្នាំមកហើយក្ដី ប៉ុន្ដែវិស័យធនាគារ និងហិរញ្ញវត្ថុគ្មានការរង្គោះរង្គើដោយសារតែវិបត្តិនេះនោះទេ។ ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិជនក្នុងវិស័យនេះ នៅតែអាចរក្សាបាននូវកំណើនគួរសមនៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ នេះ។
ធនាគារជាតិនៃកម្ពុជា(រូបភាព ៖www.nbc.gov.kh)

ការ​កើនឡើង​នេះ អ្នកជំនាញ​មើលឃើញ​ថា គឺ​បន្ទាប់​ពី​ធនាគារជាតិ នៃ​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ និង​ការ​ដាក់​ចេញ​វិធានការ​សម្របសម្រួល​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។

បើ​ទោះបី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា និង​កំពុង​បន្ដ​អូស​បន្លា​យមក​យូរ​ក៏​ដោយ ប៉ុន្តែ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ហាក់​មិនសូវ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះនោះ​ទេ​។ ពោល​គឺ​វិស័យ​ទាំង​ពីរ​នៅ​អាច​បន្ត​ដំណើរការ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ជាមួយ​កំណើន​ដដែល​។  

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា វិស័យ​ធនាគារ​នៅ​កម្ពុជា ជា​ពិសេស​ធនាគារ​អេ​លី​ដា​ផ្ទាល់​នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​យ៉ាង​រលូន ទោះបី​មានការ​រំខាន​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ជាក់ស្តែង នៅ​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០២១ ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា រក្សា​បាន​កំណើន​ក្នុង​រង្វង់ ១០% ខណៈ​ការ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​មាន​កំណើន​ក្នុង​រង្វង់​ជាង​១៥%​។ កត្តា​ដែល​ធ្វើ​អេ​ស៊ី​លី​ដា​អាច​រក្សា​បាន​នូវ​កំណើន​ទាំង​ការ​ផ្តល់​ឥណទាន និង​ប្រាក់​បញ្ញើ​នេះ គឺ​ដោយសារ​អេ​ស៊ី​លី​ដា​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់​ជា​ពិសេស​អេ​ស៊ី​លី​ដា​ម៉ូ​បាល សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន ដែល​បង្ក​លក្ខណ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ធ្វើ​ប្រតិបត្តិការ​។ 

ជាមួយ​គ្នា​នេះ​ដែរ លោក ផល វ៉ា​ន់​ឌី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​អះអាង​ថា សុខមាលភាព វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​រយៈពេល​៨​នៅ​ឆ្នាំ​២០២១ នៅ​តែ​មាន​រឹង​មាំ​ដដែល ទោះ​ពី​មានការ​រំខាន​ពី​មេរោគ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ លោក​អះអាង​ថា ការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ជាមួយ​ការ​រក្សា​បាន​នូវ​កំណើន​របស់​ខ្លួន​ដដែល​។ ប្រធាន​សមាគម​រូប​នេះ​បាន​បន្ថែម​ថា សមាជិក​របស់​សមាគម​នឹង​បន្ត​ផ្តល់​វិធានការ យោគយល់​ជូន​អតិថិជន ជា​ពិសេស​អតិថិជន ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩​។

តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ឆមាស​ទី​១​នេះ​វិស័យ​ធនាគារ សម្រេច​បាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ ឥណទាន​អតិថិជន មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ជិត​៣៤​ពាន់​លាន​ដុល្លារ កើនឡើង​ដល់​ទៅ​ជិត​២០% ខណៈ​ដែល​ប្រាក់​បញ្ញើ​វិញ​កើន​ជិត​២១% ជាមួយ​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ជិត​៣៣​ពាន់​លាន​ដុល្លារ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ផែនការឈានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញកំពុងបង្ហាញពីភាពវិជ្ជមានច្រើន

ព័ត៌មាន
កម្ពុជាបាននិងកំពុងបន្ដជំរុញផែនការបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង ដែលបាននឹងចាប់ផ្ដើមសាកល្បងនៅចុងឆ្នាំនេះ។ បើតាមអ្…

រកឯណាបាន! ទិញ​ភ្លាម ចំណេញ​ភ្លាម រហូត​ដល់ 4​ម៉ឺន​ដុល្លារ ពីគម្រោង​ស្ថិត​លើ​ដង​វិថី​ពាណិជ្ជកម្ម​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ1 របស់​បុរី ប៉េង ហួត

ព័ត៌មាន
រកឯណាបាន! ទិញភ្លាម ចំណេញភ្លាម រហូតដល់ 4 ម៉ឺនដុល្លារ លើគម្រោងអភិវឌ្ឍលំនៅឋានបែបអាជីវកម្ម ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោរបស់ បុរី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ