CEO របស់ Amazon លាលែងតំណែងខែកក្កដានេះហើយ!

មេធំ​ក្រុមហ៊ុន Amazon លោក Jeff Bezos នឹង​លាលែងពីតំណែង​នៅ​ខែកក្កដា​ខាងមុខនេះ ! តើលោក​​នឹង​ទៅធ្វើអ្វីវិញ?


ទីបំផុត លោក ចេហ្វ បេហ្សូស (Jeff Bezos) អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ អាម៉ាហ្សូន និងជា​កំពូល​មហាសេដ្ឋី​នៅ​សហរដ្ឋ​អាមេរិក បាន​កំណត់​យកថ្ងៃទី៥ ខែកក្កដា ខាងមុខ​នេះ ជាថ្ងៃដែល​លោក​លាឈប់ពីតំណែង​ជាអគ្គនាយកប្រតិបត្តិ ។
មេធំ​ក្រុមហ៊ុន Amazon លោក Jeff Bezos នឹង​លាលែងពីតំណែង​នៅ​ខែកក្កដា​ខាងមុខនេះ ! តើ​គាត់​នឹង​ទៅធ្វើអ្វីវិញ?
ដោយ

សារព័ត៌មានធំៗនៅ​សហរដ្ឋ​អាមេរិក​ បាន​ផ្សាយថា លោក Bezos បានប្រកាស​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ដែល​លោក​នឹង​ចាកចេញពីតំណែង​ដឹកនាំ​ប្រតិបត្តិផ្ទាល់​របស់​ក្រុមហ៊ុន​យក្ស​មួយនេះ នៅក្នុង​កិច្ច​ប្រជុំ​ភាគហ៊ុនិក​ប្រចាំឆ្នាំ​ កាលពីថ្ងៃពុធ ទី២៦ ឧសភា ឆ្នាំ២០២១ ដែល​ធ្វើ​តាម​អនឡាញ ។ 

ការដែល​លោក Jeff Bezos ជ្រើសរើស​យកថ្ងៃទី៥ ខែកក្កដា គឺ​ជាថ្ងៃគម្រប់​ខួប ២៧ឆ្នាំគត់ នៃការចុះបញ្ជីអាជីវកម្ម​ផ្លូវការរបស់​ក្រុមហ៊ុន អាម៉ាហ្សូន នាឆ្នាំ​១៩៩៤ ។ 

បើតាម​ការចុះផ្សាយរបស់​ ស៊ីអិនប៊ីស៊ី អ្នកដែល​នឹងស្នងតំណែង​ប្រតិបត្តិជាន់ខ្ពស់បំផុតពីលោក Jeff Bezos គឺលោក Andy Jassy ដែល​បច្ចុប្បន្នជាប្រធាន​ផ្នែក​ Cloud Computing របស់​ក្រុមហ៊ុន អាម៉ាហ្សូន ។ 

សារព័ត៌មានដដែលបានផ្សាយថា លោក Bezos នឹង​ក្លាយទៅជា​ប្រធាន​ប្រតិបត្តិនៃ​ក្រុមប្រឹក្សាភិបាលរបស់​ អាម៉ាហ្សូន ហើយ​គេ​រំពឹងថា លោក Bezos នឹង​ចំណាយពេលវេលា​ច្រើន​ទៅលើ​គម្រោង​ផ្ដួចផ្ដើម​នានា​ ដូចជា មូលនិធិ​ផែនដី បេហ្សូស (Bezos Earth Fund), ក្រុមហ៊ុន​អវកាស​ Blue Origin របស់​លោក, សារព័ត៌មាន The Washington Post និងមូលនិធិ Amazon Day 1 Fund ។

លោក Jeff Bezos សព្វថ្ងៃ អាយុ ៥៧ឆ្នាំ កើតនៅ​ New Mexico សហរដ្ឋ​អាមេរិក ។ លោកមានទ្រព្យ​សម្បត្តិគិតជាទឹកប្រាក់ចំនួន ១៨៨,៩ពាន់​លានដុល្លារអាមេរិក (បើតាមការប៉ាន់ស្មាន ឆ្នាំ២០២១ ដោយ​ទស្សនាវដ្ដី Forbes) ៕




អត្ថបទបន្ទាប់


វៀតណាម នឹងលុបចោលគម្រោងសាធារណៈមិនចាំបាច់ ១.៥០០គម្រោង

ព័ត៌មាន
ប្រទេសវៀតណាម នឹងកាត់បន្ថយចំនួនគម្រោងសាធារណៈនៅក្នុងបញ្ជីផែនការវិនិយោគរយៈពេល៥ឆ្នាំរបស់ខ្លួន មកនៅត្រឹមប្រមាណ៥ពាន់គម្រោងប៉ុណ្ណោះ បន្ទាប់ពីបា…

ការជួយការពារបរិស្ថានជួយឱ្យអ្នកនាង សឿង សុថារី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
សម្អាតសំរាមដើម្បីបំផុសគំនិតសាធារណៈជនឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះរបស់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ