ភ្លើងឆេះព្រៃដ៏អាក្រក់មិនធ្លាប់មាននៅអាមេរិក!

អាមេរិកមានភ្លើងឆេះព្រៃអស់រាប់ពាន់ហិកតា ក្រោយរលកកម្ដៅកើនខ្ពស់


ផែនដីឡើងកំដៅ អាកាសធាតុក្តៅ ភ្លើងឆេះព្រៃកំពុងរីករាលដាលនៅគ្រប់តំបន់គ្រប់ទីកន្លែងជុំវិញពិភពលោក រាប់ចាប់តាំងអឺរ៉ុប ដល់ចិន និងអាមេរិក។ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជារដ្ឋដែលភ្លើងឆេះព្រៃតែងកើតមានជារៀងរាល់ឆ្នាំមិនដែលដាច់។ ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះ បានបង្កការភ្ញាក់ផ្អើលខ្លាំងជាងរាល់ដង។ ភ្ញាក់ផ្អើលនៅត្រង់ថា ទំហំនិងកម្លាំងភ្លើងឆេះព្រៃគឺសភាពខ្លាំងក្លាជាងរាល់ដង ដែលគិតមកទល់នឹងពេលនេះ វាបានលេបត្របាក់ព្រៃឈើអស់រាប់ពាន់ហិកតា និងក្នុងល្បឿនលឿនស្លេវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ភ្លើងឆេះព្រៃដ៏អាក្រក់មិនធ្លាប់មាននៅអាមេរិក!

ប្រភពព័ត៌មានចុងក្រោយបង្ហាញថា ក្នុងរយៈពេលតែ៤ថ្ងៃភ្លើងបានឆាបឆេះព្រៃឈៃអស់ជិត ៧ពាន់ហិកតា ចំណែកប្រជាជនជាង ៦ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះដោយសារភ្លើង ភាគច្រើននៃពួកគេបានស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។ នាយកដ្ឋានពន្លត់អគ្គីភ័យនៃរដ្ឋកាលីហ្វ័រញ៉ាបានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍ភ្លើងដែលកំពុងឆេះបាន ១០%ប៉ុណ្ណោះ ខណៈ៩០%ទៀតបន្តរាលដាលយ៉ាងលឿនរហ័ស។

ដោយឡែក នាយកដ្ឋានព្រៃឈើ និងការពារអគ្គីភ័យ នៃរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ថា អគារចំនួនជាង ៣ពាន់២រយ ដែលរាប់ទាំងផ្ទះ និងអាគារពាណិជ្ជកម្ម ស្ថិតនៅក្រោមការគំរាមកំហែងនៃភ្លើងរាលដាល។

គួរជម្រាបថា នៅក្នុងប្រវត្តិភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងលិចអាមេរិក ភ្លើងឆេះព្រៃនៅឆ្នាំនេះត្រូវបានគេចាត់ទុកជាភ្លើងឆេះព្រៃដ៏សម្បើម ដោយមើលទៅលើលក្ខណៈ និងល្បឿនឆេះរាលដាលដ៏លឿនរបស់វា ដែលគេមិនធ្លាប់ជួបប្រទះពីមុនមក។

ទំហំនៃការឆាបឆេះលើកនេះ គឺជាការចាប់ផ្តើមដ៏អាក្រក់មួយចំពោះរដូវកាលភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ហើយក្រុមមន្ត្រីបានព្រមានថា ការរួមបញ្ចូលគ្នានៃគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុ និងឈើដែលងាប់ស្ងួតចែសដោយសារការឡើងកំដៅខ្លាំង កំពុងរុញច្រានឱ្យភ្លើងឆេះរាលដាលកាន់តែឆាប់រហ័ស។

សូមបញ្ជាក់ថា តំបន់ភាគច្រើនទូទាំងសហរដ្ឋអាមេរិកកំពុងទទួលរងរលកកំដៅដ៏ក្តៅហួតហែង ខណៈការប្រកាសឱ្យប្រុងប្រយ័ត្នបានចូលជាធរមាននៅរដ្ឋជាង១០ទៅហើយ គិតមកទល់នឹងសប្តាហ៍នេះ។ សីតុណ្ហភាពបានហក់ឡើងដល់៣៨អង្សាសេកាលពីសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថា នឹងបន្តឡើងខ្ពស់ដល់ ៤០អង្សាសេ សម្រាប់សប្តាហ៍នេះ៕




អត្ថបទបន្ទាប់


តើជំនួបទ្វេភាគីដ៏កម្ររវាងកំពូលមេដឹកនាំចិន និងឥណ្ឌូនេស៊ីមានការសន្យា និងប្ដេជ្ញាចិត្តអ្វីខ្លះ?

ព័ត៌មាន
មេដឹកនាំចិន និងឥណ្ឌូណេស៊ីបានសន្យាបង្កើនទំហំពាណិជ្ជកម្មរវាងគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម និងសន្តិសុខស្បៀង …

អឺរ៉ុបកំពុងស្វះស្វែងរកឧស្ម័នត្រៀមសន្សំទុកឲ្យបានមុនរដូវរងារ ខណៈរុស្សីកាត់បន្ថយលំហូរឧស្ម័ន

ព័ត៌មាន
រុស្ស៊ីបានបញ្ជូនឧស្ម័នផ្គត់ផ្គង់ទៅឲ្យអឺរ៉ុប កាន់តែតិចជាងមុន នៅចំពេលដែលមានការកើនឡើងនៃជម្លោះថាមពលរវាងទីក្រុងម៉ូស្គូ និងសហភាពអឺរ៉ុប ពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ