អត្ថបទក្រុមហ៊ុន

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi)


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi) បានរៀបចំការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់សេវាកម្ម និងការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ដែលជាអតិថិជនគោលដៅរបស់ AMK និង BanhJi នូវផលិតផលហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុបែបឌីថល ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពការគ្រប់គ្រងអាជីវកម្ម និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi)
ដោយ

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង BanhJi បានដាក់អោយដំណើរការនូវ ផលិតផលហិរញ្ញវត្ថុនិងសេវាគ្រប់គ្រងហិរញ្ញវត្ថុរួមគ្នា រួមមាន ៖

·        ការទូទាត់វិក្កយបត្រ (Digital Invoice Payment)

·        ការទូទាត់តាម QR Code (QR Code Payment)

·        សេវាកម្មការគ្រប់គ្រងសាច់ប្រាក់ (Cash Management Service)

·        កញ្ចប់សេវាកម្មគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុន និងសហគ្រាសធុនតូច និងមធ្យម (Bundling Products and Services)

·        ភាពងាយស្រួលក្នុងការស្នើសុំឥណទាន (Access to AMK’s Loan Products)

 

ហើយកិច្ចសហប្រតិបត្តិការនេះ និងរួមបញ្ចូល ទាំងការអភិវឌ្ឍន៍ថ្នាលហិរញ្ញវត្ថុឌីជីថល និងកម្មវិធីសម្រាប់វិស័យគោលដៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង BanhJi ថ្មីៗបន្ថែមទាំងដែលស្របតាមយុទ្ធសាស្រ្តជាអទិភាពរបស់អង្គភាពទាំងពីរ។

លោក គា បូរាណ អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការនេះគឺជាសមិទ្ធផលដ៏ប្រសើរមួយ ដើម្បីបើកទំព័រឆ្នាំថ្មី ឆ្នាំ២០២២ សម្រាប់ សហគ្រាសធុនតូចនិងមធ្យម ក្នុងការសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុដែលមានប្រសិទ្ធិភាព ដើម្បីសម្រេចគោលដៅ និងធានានូវនិរន្តភាពប្រតិបត្តិការជំនួញ ។  យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុបែបឌីជីថលឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការ អតិថិជនយើងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរតាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា»។

លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ជី មានប្រសាសន៍ថា៖ «ថ្ងៃនេះពួកយើងពិតជាមានភាពរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រជាផ្លូវការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ។ AMK ជាស្ថាប័នហិរញ្ញវត្ថុមុនដំបូងគេ ដែលផ្តើមសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយ BanhJi តាំងពីឆ្នាំ២០១៧កន្លងមក។  បេសកម្មរបស់ក្រុមហ៊ុនបញ្ជី គីការគាំទ្រ បរិយាប័ន្នហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ហើយការងារនេះតម្រូវអោយមាន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបញ្ជី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងបន្តរួមគ្នាផ្តល់នូវដំណោះស្រាយបែបឌីជីថល និងមានភាពនវានុវត្តន៍ សម្រាប់បញ្ហាគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ដែលបានជួបប្រទះជារៀងរាល់ថ្ងៃ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC ប្រមូលថវិកាបានសរុប ១០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា តាមរយ:អង្គការ People In Need

ព័ត៌មាន
ក្នុងអំឡុងពេលជាង ៦សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួម…

កូរ៉េខាងជើងបន្ដបាញ់មីស៊ីលជាថ្មីទៀត ទោះរងទណ្ឌកម្មពីអាមេរិក

ព័ត៌មាន
ទើបតែត្រូវបានអាមេរិកប្រកាសដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លែអ៊ែមិនប៉ុន្មានម៉ោងផង នៅថ្ងៃសុក្រនេះ កូរ៉េខាងជើង ហាក់ផ្កើនកាន់តែខ្លាំងជាមួយអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ