អត្ថបទក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីទស្សនាវដ្ដីសេដ្ឋកិច្ចពិភពលោក


អបអរសាទរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីស្ថាប័ន World Business Outlook ដែលជាទស្សនាវដ្ដីសេដ្ឋកិច្ចពិភពលោក។ នេះជាមោទកភាពថ្មីមួយទៀតរបស់ អេ អឹម ខេ បន្ទាប់ពីទទួលបានពានរង្វាន់និយោជកឆ្នើម ពានរង្វាន់ឈានមុខគេផ្នែកនវានុវត្តន៍ទិន្នន័យ និងពានរង្វាន់ប្រសិទ្ធភាពថាមពលកម្ពុជាក្នុងឆ្នាំ២០២២។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីទស្សនាវដ្ដីសេដ្ឋកិច្ចពិភពលោក

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ អេ អឹម ខេ ដែលផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុជូនដល់គ្រប់សាធារណជន។ ហើយសមិទ្ធផលដែលសម្រេចបាននេះ គឺស្របទៅតាមទស្សនៈវិស័យរបស់យើង ពោលគឺ អេ អឹម ខេ បង្កើតឡើងដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋ​ទំាង​ឡាយ​​​មាន​ឱកាស​គ្រប់​គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ អេ អឹម ខេ នឹងនៅតែបន្ដពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រាកដថា អតិថិជនរបស់យើងនឹងទទួលបានសេវាហិរញ្ញវត្ថុគ្រប់ៗគ្នា មិនថានៅក្នុងទីប្រជុំជន ឬនៅជនបទឡើយ។”

ចាប់តាំងពីការវិវត្តខ្លួនក្លាយជាអាជីវកម្មឯករាជ្យក្នុងឆ្នាំ ២០០៣ មក អេ អឹម ខេ បានសម្រេចនូវសមិទ្ធផលជាច្រើន និងទទួលបានការពេញចិត្តពីសំណាក់អតិថិជន និងសេវាកម្មជាច្រើនសម្បូរបែប នោះគឺដោយសារតែមុនពេលដែលដាក់ចេញនូវសេវាកម្មថ្មីៗ អេ អឹម ខេ តែងតែសិក្សាទៅលើតម្រូវការរបស់អតិថិជន ដើម្បីប្រាកដថាអតិថិជនទាំងអស់ទទួលបានអត្ថប្រយោជន៍ច្រើនពីសេវាកម្មទាំងអស់នោះ។ បច្ចុប្បន្ន អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាញប្រតិបត្តិការរបស់ អេ អឹម ខេ បានគ្របដណ្ដប់គ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៥០កន្លែង ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ ៨៥កន្លែង និងភ្នាក់ងារជិត ៧០០០កន្លែង ។

ក្រៅពីការផ្ដល់គ្រប់សេវាហិរញ្ញវត្ថុជូនអតិថិជនហើយ អេ អឹម ខេ ក៏តែងតែចូលរួមសកម្មភាពសង្គម និងការបរិច្ចាគផ្សេងជាច្រើន រួមបញ្ចូលទាំងវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសចំណេះដឹងហិរញ្ញវត្ថុ។ អេ អឹម ខេ មិន​មែន​ផ្តោត​តែ​ទៅ​លើ​ម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន និង​ដៃគូ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែគឺ​ផ្តោត​លើ​សហគមន៍​ទាំង​មូល ៕




អត្ថបទបន្ទាប់


តើក្រុមប្រឹក្សាសន្ដិសុខ UNផ្តល់ដំណោះស្រាយលើកដំបូងអ្វីខ្លះចំពោះវិបត្តិនៅភូមា?

ព័ត៌មាន
អស់ពេលជិតពីរឆ្នាំមកហើយដែលវិបត្តិនៅមីយ៉ាន់ម៉ាមិនទាន់អាចរកច្រកចេញបាន ខណៈបញ្ហាចាក់ស្រេះដោះមិនចេញនេះ ក៏កំពុងបង្ហាញសញ្ញាអំពីការដើរថយក្រោយ…

កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ ក្នុងការជួយមីយ៉ាន់ម៉ា

ព័ត៌មាន
កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ាក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ