អត្ថបទក្រុមហ៊ុន

អេ អឹម ខេ ចាប់ដៃគូជាមួយ Khmum-eShop ផ្តល់បទពិសោធន៍អស្ចារ្យ ក្នុងវិស័យទីផ្សារអនឡាញ


ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយ Khmum-eShop ដែលជាទីផ្សារអនឡាញដ៏ធំមួយនៅកម្ពុជា ដើម្បីធ្វើឲ្យអ្នកនិយមទិញទំនិញអនឡាញកាន់តែមានភាពងាយស្រួល សុវត្ថិភាពខ្ពស់ចំណេញច្រើន និងកាន់តែមានភាពទាន់សម័យជាមួយបច្ចេកវិទ្យាសេវាទូទាត់ និងកម្មវិធីផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលបញ្ជាទិញមុខទំនិញណាមួយពី Khmum-eShop។
អេ អឹម ខេ ចាប់ដៃគូជាមួយ Khmum-eShop ផ្តល់បទពិសោធន៍អស្ចារ្យ ក្នុងវិស័យទីផ្សារអនឡាញ
ដោយ

តាម​រយៈ​កិច្ចសហការ​នេះ គ្រប់​អតិថិជន​កាន់តែ​រីករាយ​ជាមួយ​ការ​ទិញ​ទំនិញ​ពី Khmum-eShop App លើក​ដំបូង​ដោយ​ទូទាត់​តាម​រយៈ កាត​ATM អេ អឹ​ម ខេ និង  KHQR តាម​រយៈ AMK [PAY]   តាម​នឹង​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ​រហូត​ដល់​៣​ដុល្លារ លើ ប្រភេទ​ជា​ច្រើន​មុខ​ដែល​ជា​ផលិតផល​ក្នុងស្រុក​រួម​មាន​ដូច​ជា គ្រឿងទេស បន្លែ ផ្លែ​ឈើ ត្រី​សាច់ ចំណីអាហារ សាប៊ូ  ទឹកឃ្មុំ និង​ផលិតផល​កែ​ច្នៃ​ផ្សេង​ៗ​ទៀត ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​។

ដើម្បី​អាច​ស្វែងរក​មុខទំនិញ​ច្រើន​ប្រភេទ​ទៀត​ដែល​មានគុណ​ភាព និង​កំពុង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Khmum-eShop APP ជា​រៀងរាល់ថ្ងៃ​នោះ  អ្នក​ប្រើប្រាស់​គ្រាន់តែ​ដោ​ន​ឡូត Khmum-eShop ហើយ​ជ្រើសរើស​រក​ផលិតផល​ដែល​ខ្លួន​ចង់​ទិញ​។ សម្រាប់​ការ​ទូទាត់​វិញ​កាន់តែ​ងាយស្រួល​តាម​បែប​ឌី​ជី​ថ​ល​ដោយ​អាច​ធ្វើ​បាន​តាម​រយៈ​AMK [PAY] និង KHQR ដែល​ជា​ការ​ទូទាត់​យ៉ាង​ទូលំទូលាយ អនុញ្ញាត​ឲ្យ​គ្រប់​អតិថិជន​ដែល​ប្រើប្រាស់ App ធនាគារ​ដទៃ​អាច​ទូទាត់​ដោយ​ស្កេ​ន QR រួម​គ្នា​តែ​មួយ​។

Khmum-eShop គឺជា​ក្រុមហ៊ុន​ទីផ្សារ​អន​ឡាញ​ដែល​ជា​មោទកភាព​ស្នាដៃ​កូន​ខ្មែរ​១០០% បង្កើត​ក្នុង​គោលបំណង​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក​ដែល​មានគុណ​ភាព​ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្គាល់​ច្រើន  ក្នុង​ចក្ខុវិស័យ នាំ​យក​ទំនិញ​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ទៅ​កាន់​ទីផ្សារ​ពិភពលោក​។ ដៃគូ​លក់ទំនិញ​របស់ Khmum-eShop នឹង​មានឱកាស​បង្ហាញខ្លួន​លើ​ទីផ្សារ​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក​ការ​គាំទ្រ និង​ផ្ដល់​ការ​រីក​ចម្រើន​ដល់​ផលិតផល​ក្នុងស្រុក​កាន់តែ​ខ្លាំង​ឡើង​។ Khmum-eShop ដឹង​ពី​ភាព​លំបាក​នៃ​ការ​ប្រឈម​របស់​អ្នកលក់ ដែល​ជំរុញ​ឲ្យ​ខ្លួន​បន្ត​បង្កើត​មុខងារ​ដែល​មាន​លក្ខណៈ​ពិសេស​ៗ​ថ្មី ដើម្បី​ឲ្យ​ពួក​គាត់​ងាយស្រួល​រក​ទីផ្សារ​លើ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដូច​ជា មុខងារ​លុប​រូបភាព​ពីក្រោយ​(background removal) និង​e ម៉ាស៊ីន​POS  ដែល​អាច​បោះ​ពុ​ម្ភ​បង្កាន់ដៃ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដោយ​ប្រើ Bluetooth

អេ អឹ​ម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែមីនា ឆ្នាំ ២០២១ អេ អឹ​ម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩៨ ម៉ឺន​នាក់ ជាមួយ​ផលប័ត្រ​ប្រាក់​កម្ចី​ជាង ៤០០​លាន ដុល្លារ​អា​មេ​រិ​ក ប្រាក់​បញ្ញើ​ជាង ២០៦​លាន​ដុល្លារ​អា​មេ​រិ​ក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩​កន្លែង និង​ភ្នាក់ងារ​ជិត ៦,០០០​កន្លែង នៅ​ទូ​ទាំង​ប្រទេស​។  អេ អឹ​ម ខេ មាន​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​កំពុង​ផ្តល់​ជូន​អតិថិជន ដូច​ជា​សេវា​ប្រាក់​កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ សេវា​ធានា​រ៉ាប់រង​ខ្នាត​តូច សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​ជា​ពិសេស គឺ AMK Mobile ប្រតិបត្តិការ​ធនាគារ​លើ​ទូរស័ព្ទ​ដៃ ដែល​អាច​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក ភ្លើង សំរាម បញ្ចូល​កាត​ទូរស័ព្ទ និង​បង់​វិក្កយបត្រ​ថ្លៃ​ទំនិញ​ផ្សេង​ៗ​តាម QR Code វេរ​លុយ​ទៅ​មក​ធនាគារ​ក្នុងស្រុក​ផ្សេង​ៗ តាម​រយៈ​ប្រព័ន្ធ​បាគង និង​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

សូមមើលវីដេអូខាងក្រោមពីរបៀបទូទាត់លើ Khmum eShop ដើម្បីទទួលបានប្រាក់ត្រឡប់រហូតដល់៣ដុល្លារ​

 https://youtu.be/-pCQG14WAQY

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជួយការពារបរិស្ថានជួយឱ្យអ្នកនាង សឿង សុថារី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
សម្អាតសំរាមដើម្បីបំផុសគំនិតសាធារណៈជនឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះរបស់ប…

តើសុខភាពវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០២១នេះនឹងប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រុមអ្នកជំនាញវិស័យធនាគារ និងហិរញ្ញវត្ថនៅកម្ពុជា បានអះអាងថា វិស័យនេះ នៅតែមានស្ថានភាពរឹងមាំ និងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យឆាប់ងើបឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ