ជប៉ុនផ្ដល់វ៉ាក់សាំងឲ្យកម្ពុជា

ជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ផលិតនៅជប៉ុន១លានដូសឲ្យកម្ពុជា


រដ្ឋាភិបាល ជប៉ុន បាន ប្រកាស ផ្ដល់ ជំនួយ វ៉ាក់សាំង AstraZeneca ដែល ផលិតនៅក្នុង ប្រទេស ជប៉ុន ចំនួន ១ លាន ដូស ដល់ កម្ពុជា ។ នេះបើតាម សារ មួយ ពី ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលផ្សាយ នៅលើ ទំព័រហ្វេសប៊ុក ផ្លូវការរបស់ស្ថានទូត ជប៉ុន ប្រចាំនៅកម្ពុជា ។
ជប៉ុនមានប្រជាជនបានចាក់វ៉ាក់សាំងមិនដល់ ១%ផង ហេតុអ្វី? (រូបភាព៖ Reuters)
ដោយ

វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ប្រមាណ ១លានដូសនេះ នឹងត្រូវ ដឹក ជញ្ជូន មក ដល់ រាជធានី ភ្នំពេញ ក្នុង ពេល ដ៏ ឆាប់ ខាង មុខ នេះ ដោយមាន ការ រៀបចំ ភ័ស្តុភារ ដោយ កម្មវិធី COVAX ។ 

នៅក្នុងសារតាម បណ្ដាញសង្គម លោក  មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំ  កម្ពុជា បាន និយាថា «ខ្ញុំសង្ឃឹម ថា ជំនួយនេះនឹងជួយគាំទ្រ ដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា ។»

គិត មកទល់ពេលនេះ ជប៉ុន បាន ផ្ដល់ជំនួយ  គិតជាទឹកប្រាក់ ច្រើនជាង ៥០ លាន ដុល្លារ អាមេរិក ដល់ កម្ពុជា ដែលរួមមាន ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺ តាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ ។

ទន្ទឹមនឹងនេះ ដែរ ជប៉ុន ក៏ បាន ផ្ដល់ ជា កម្ចី ប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល ។ នេះ បើ យោង តាមសារ របស់ ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា ។

ប្រទេសជប៉ុន​ថ្មីៗនេះ ក្រៅតែពី​ផ្ដល់វ៉ាក់សាំង​ឲ្យ​កោះតៃវ៉ាន់ ក៏បាន​កំពុង​ផ្ដល់​ឲ្យប្រទេស​អាស៊ាន​ជាច្រើនផងដែរ ដូចជា​វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន រួមទាំង​កម្ពុជាជាដើម។

សូមបញ្ជាក់ កម្ពុជាកំពុងឈរនៅលំដាប់ទី២នៅអាស៊ាន​បន្ទាប់ពីសិង្ហបុរី ដែលមាន​អត្រា​ប្រជាពលរដ្ឋបាន​ទទួល​ការចាក់​វ៉ាក់សាំងច្រើនជាងគេបំផុត ពោលគិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៥០%ធៀបនឹងគោលដៅចាក់វ៉ាក់សាំងឲ្យបាន​ដល់ចំនួន១០ លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសថា បានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ៥០០លានដូសហើយ ទៅឲ្យជាង១០០ប្រទេស

ព័ត៌មាន
ចិនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ៥០០លានដូសហើយដល់ពិភពលោក រដ្ឋាភិបាលចិនបានប្រកាសក្ដែងៗថា ខ្លួនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ចំន…

កូរ៉េខាងជើង និង ប្រទេសចិន សច្ចារឹតចំណងកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតថែមទៀត

ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង និង ចិន បានប្ដេជ្ញាចិត្តជំរុញឲ្យមានពង្រឹងសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែស្អិតល្មួតថែមទៀត។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ