វ៉ាក់សាំងកូវីដ១៩ប្រភេទ Pfizer

វ៉ាក់សាំងកូវីដ១៩ប្រភេទ Pfizer ចំនួន ២ លានដូសទៀត នឹងមកដល់កម្ពុជានៅព្រឹកស្អែកនេះ


ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី ២ ខែ ឧសភា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការអញ្ជីញអ្នកសារព័ត៌មាន ឲ្យចូលរួមយកព័ត៌មាន នៅក្នុងពិធីមកដល់នៃវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួនប្រមាណ ២ លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX ។
វ៉ាក់សាំង Pfizer

ពិធីមកដល់នៃវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer នេះ ធ្វើឡើងនាព្រឹក ថ្ងៃអង្គារ ទី៣ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំណតពិសេស។ ក្នុងនោះ ក៏នឹងមានវត្តមាន លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង តំណាងអង្គការ UNICEF និង អង្គការសុខភាពពិភពលោក នៅក្នុងពិធីនេះផងដែរ។

សូមបញ្ជាក់ថា អំណោយវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួនប្រមាណ ២លានដូសនេះ គឺជាផ្នែកមួយនៃការជួយគាំទ្រជាបន្តមក របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា ហើយក៏បានបង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការទូតលើវិស័យសុខភាពសាធារណៈផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីចោទចិនថា បានជ្រៀតជ្រែកនៅក្នុងកិច្ចការគោលនយោបាយបរទេសរបស់ខ្លួន

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្គុត ម៉ូរីសិន (Scott Morrison) នាចុងសប្ដាហ៍នេះបានចោទចំៗទៅកាន់ចិនថា បានបង្ហាញទម្រង់ជ្រៀតជ្រែកនៅក្នុងកិច្ចកា…

គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នៅភាគខាងជើងរាជធានីនៃភ្នំពេញ ចាប់ផ្ដើមសាងសង់អគារខុនដូប្រភេទស្ទីឌីយ៉ូ និងផ្សារទំនើបហើយ

ព័ត៌មាន
ការទន្ទឹងរង់ចាំដើម្បីចូលមករស់នៅ ក៏ដូចជាប្រកបអាជីវកម្មនៅ នៅក្នុងគម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃនិងទំនើបដំបូងគេបង្អស់ ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ