កូវីដ-១៩ នៅសហរដ្ឋ​អាមេរិក

វ៉ាក់សាំង​មួយ​ទៀត​ នឹងត្រូវអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ នៅសហរដ្ឋ​អាមេរិក


ក្រុម​និយ័តករ​សហរដ្ឋ​អាមេរិក​ និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់​ក្រុមហ៊ុន​អាមេរិក Moderna មាន​សុវត្ថិភាព និង​មានប្រសិទ្ធភាព​ ៩៤% ដែល​នេះជា​ការ​បើក​ផ្លូវ​អនុញ្ញាត​ដល់​ការប្រើប្រាស់​បន្ទាន់ ។ នេះ​បើ​យោងតាម BBC ។
វ៉ាក់សាំង​របស់​ Moderna ទំនងនឹងត្រូវអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ នៅសហរដ្ឋ​អាមេរិក
ដោយ

ការវិភាគដែលធ្វើឡើងដោយ​អាជ្ញាធរ​ចំណីអាហារ​ និង​ឱសថ សហរដ្ឋ​អាមេរិក​ (FDA) មានន័យថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក Moderna នេះ​ គឺជា​វ៉ាក់សាំងកូវីដ-១៩ ទីពីរហើយ ដែលត្រូវអនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។

ការប្រកាសនេះ​ធ្វើឡើង​តែមួយថ្ងៃប៉ុណ្ណោះ ក្រោយ​ពេលដែល​ពលរដ្ឋ​អាមេរិកាំង​នៅទូទាំង​ប្រទេស​ចាប់ផ្ដើម​ទទួល​​បាន​ការចាក់វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ជារបស់​ក្រុមហ៊ុន Pfizer-BioNTech ។ 

ការប្រកាស​គាំទ្រ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Moderna ពីសំណាក់​អ្នក​វិទ្យាសាស្ត្រ​នៃ​ស្ថាប័ន FDA ត្រូវបាន​ប្រកាស​ឲ្យ​ដឹងនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ នេះ ពោល​គឺ​ពីរថ្ងៃ នៅមុន​ពេល​ដែល​គណៈកម្មការ​វ៉ាក់សាំង​នឹងជួបប្រជុំគ្នាដើម្បី​បោះឆ្នោត​សម្រេច​លើ​ការ​អនុញ្ញាត​ឲ្យប្រើប្រាស់​បន្ទាន់​សម្រាប់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna នេះ ៕




អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃអាចនឹងបាត់បង់ជាង ៥០០លានដុល្លារ សម្រាប់ការចំណាយអំឡុងពេលឈប់សម្រាកឆ្លងឆ្នាំសកល

ព័ត៌មាន
សេដ្ឋកិច្ចវិទូថៃ បានធ្វើការប៉ាន់ប្រមាណថា រលកទី ២ នៃមេរោគឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ អាចនឹងធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋថៃ អំឡុងពេលឈប់ស…

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកធ្លាប់ហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា កាលពីថ្ងៃទី០៤ធ្នូ ទៅធ្វើតេស្តរក កូវីដ-១៩

ព័ត៌មាន
ក្រសួងសុខាភិបាល នៅតែបន្តបានអំពាវដល់អ្នកដែលពាក់ព័ន្ធ នឹងព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆកាទាំងអស់ មកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាពិសេស អ្នកដែលធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ