ក្រុមហ៊ុនយក្សចិនក្រោមសម្ពាធរដ្ឋអំណាចប៉េកាំង

ក្រុមហ៊ុនយក្ស ANT Group របស់មហាសេដ្ឋី Jack Ma រងការបង្ក្រាបជាថ្មីទៀតពីរដ្ឋាភិបាលចិន


ក្រុមហ៊ុន ANT Group របស់មហាសេដ្ឋីចិន លោក Jack Ma កំពុងរងនូវការបង្ក្រាបជាថ្មីទៀតហើយ ពីសំណាក់រដ្ឋាភិបាលចិន ដោយអាជ្ញាធរបានបញ្ជាឲ្យក្រុមហ៊ុន ANT Group ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីទូទាត់សាច់ប្រាក់ Alipay ដ៏ធំជាងគេបង្អស់ក្នុងប្រទេសចិន ត្រូវតែបំបែកសេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូច ចេញពីកម្មវិធី Alipay ជាបន្ទាន់ ដោយរដ្ឋាភិបាលចិនចាត់ទុកថាប្រត្តិបត្តិការនេះ គឺជាខុសទៅនឹងច្បាប់បញ្ញាត្តិរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនយក្ស Ant Group របស់មហាសេដ្ឋី Jack Ma
ដោយ

កម្មវិធី Alipay ដែល​មាន​អ្នក​ប្រើប្រាស់​ជាង ១​ពាន់​លាន​នាក់​ក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ចិន ដាក់​គោលដៅ​កាត់​ផ្ដាច់​សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​របស់​កម្មវិធី​នេះ ដោយសារ​តែ​មើលឃើញ​ថា​កម្មវិធី​ទូទាត់ Alipay មាន​គោលបំណង​គ្រប់គ្រង​លើ ភាព​រីក​ចម្រើន​ដោយ​គ្មាន​សណ្តាប់ធ្នាប់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​នានា​ក្នុង​ប្រទេស​ចិន​។

បច្ចុប្បន្ន​នេះ កម្មវិធី Alipay របស់​ក្រុមហ៊ុន ANT Group អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទិញ​អ្វី​គ្រប់យ៉ាង​បាន ដោយ​បង់ប្រាក់​តាម កាត​ឥណទាន​ធនាគារ​របស់​ពួក​គេ ឬ​អាច​ប្រើប្រាស់​កម្ចី​ខ្នាត​តូច​ដែល​គ្មាន​សុវត្ថិភាព​។

បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មក​ពី និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន បាន​ប្រាប់​ដល់ សារព័ត៌មាន Financial Times ឲ្យ​បានដឹង​ថា រដ្ឋាភិបាល​ចិន ជឿជាក់​ថា អំណាច​ផ្តាច់មុខ​របស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួក​គេ​អាច​គ្រប់គ្រង​ទិន្នន័យ​បាន​ទាំងអស់ ដូច្នេះ​រដ្ឋាភិបាល​ចិន ចង់​បញ្ចប់​ករណី​នេះ​។

ជាក់ស្តែង កាលពី​ឆ្នាំ ២០២០ នៅ​ពេល​ដែល​ក្រុមហ៊ុន ANT Group របស់​មហាសេដ្ឋី​ចិន JACK MA គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​តម្លៃ​ជាង ៣៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​បោះផ្សាយ​ធំ​ជាងគេ​បង្អស់​ទូ​ទាំង​សកលលោក ស្រាប់តែ​មានការ​សម្រេច​បញ្ឈប់​ការ​បោះផ្សាយ​នោះ​ភ្លាម​ៗ ដោយ​ទាមទារ​ការ​ត្រួតពិនិត្យ​បន្ថែម​ពី និយ័ត​ករ​ចិន ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ សារព័ត៌មាន The Wall Street Journal បាន​គូសបញ្ជាក់​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង គឺជា​អ្នក​បញ្ឈប់​ការ​បោះផ្សាយ​នេះ​ផ្ទាល់​តែ​ម្តង​។

ការ​សម្រេច​បញ្ឈប់​ការ​បោះផ្សាយ​មូល​ប​ត្រ​ធំ​ជាងគេ​បង្អស់​លើ​សកលលោក​នេះ កើតឡើង​មុន​ថ្ងៃ​បោះផ្សាយ តែ ២​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយ​ហេតុផល​ថា មហាសេដ្ឋី JACK MA បាន​ធ្វើការ​វាយប្រហារ​ជា​សាធារណៈ​ដល់ និយ័ត​ករ ដែល​ជា​ស្ថាប័ន​ឃ្លាំមើល​ហិរញ្ញវត្ថុ និង​ធនាគារ​របស់​ប្រទេស​ចិន​។

ដូច្នេះ​ហើយ រដ្ឋាភិបាល​ចិន បន្ត​ផែនការ​បំបែក​អំណាច​ផ្តាច់មុខ និង​ពង្រឹង​សុវត្ថិភាព​ទិន្នន័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​ជា​បន្តបន្ទាប់ ដោយ​អាជីវកម្ម​របស់​លោក JACK MA ទទួល​រង​ការ​បង្ក្រាប​នេះ​ច្រើន​ជាងគេ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងនិងចាក់វ៉ាក់សាំងចំពោះកុមារពីអាយុ៦ឆ្នាំដល់១២ឆ្នាំជិត១,៩លាននាក់

ព័ត៌មាន
កម្ពុជាគ្រោងនិងចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ៦ឆ្នាំ រហូតដល់១២ឆ្នាំ ដោយយុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃសុក្រ …

Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យនិងផ្ដាច់កញ្ចប់សេវាកម្មដែលមិនត្រូវការ

ព័ត៌មាន
មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជនរបស់ខ្លួនប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ