អាជ្ញាធរជាតិអប្បរាសម្រេចបិទការចូលទស្សនារមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្បរាសម្រេចបិទការចូលទស្សនារមណីយដ្ឋានអង្គរ និងផ្អាកការលក់សំបុត្រ


អាជ្ញាធរជាតិអប្បរាបានសម្រេចបិទការចូលមកទស្សនា និងផ្អាកការលក់សំបុត្រចូលទស្សនៅក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ ជាបណ្ដោះអាសន្ន ពោលគឺចាប់ពីថ្ងៃ ៣០ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ អាជ្ញាធរជាតិអប្បរា ចេញសេចក្ដីប្រកាសនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១។
រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១
ដោយ

យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្បរាបានឲ្យដឹងថា ការបិទការចូលទស្សនា និងផ្អាកការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គារនេះ គឺធ្វើឡើងដោយយោងតាមអនុលោមតាមសេចក្ដីប្រកាសសម្រេចរាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ទីតាំងភូមិសាស្រ្តមួយចំនួនដូចជា៖ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន រួមទាំងខេត្តសៀមរាបផងដែរ ដើម្បីចូលរួមនូវការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍នៃមេរោគកូវីដ១៩ប្រភេទ ឌែលតា ។ 

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ មានចំនួនករណីឆ្លងនៃជំងឺកូវីដ១៩ប្រភេទឌែលតាមានចំនួន១១៤ ករណីរួចមកហើយដែលកម្ពុជាបានរកឃើញ។

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Toyota ផ្អាកផលិតរថយន្តម៉ូឌែល «Lexus» និង «Land Cruiser» ក្នុងតំបន់អាស៊ានក្រោយកូវីដ-១៩រាលដាលខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនៅក្នុងពិភពលោករបស់ជប៉ុនគឺក្រុមហ៊ុន Toyota បានប្រកាសថា ក្រុមហ៊ុននឹងផ្អាកការផលិតរថយន្តរបស់ខ្លួនចំនួនពីរម៉ូឌ…

ការប្រយុទ្ធប្រឆាំងនឹងពាក្យសម្ដីស្អប់ខ្ពើមនៅក្រុមហ៊ុន Facebook

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១៖ ត្រឹមតែរយៈពេល ១ឆ្នាំ (ត្រីមាសទី១ ឆ្នាំ២០២០ ដល់ត្រីមាសទី១ ឆ្នាំ២០២១) ក្រុមហ៊ុន Facebook បានបង្កើនសមត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ