ប្រេស៊ីលហាមAppleលក់ទូរសព្ទគ្មានឆ្នាំងសាក!

ប្រេស៊ីលពិន័យAppleជាង ២លានដុល្លារ និងហាមប្រាមការលក់ក្នុងប្រទេស ជុំវិញករណីលក់ទូរសព្ទគ្មានឆ្នាំងសាកថ្ម


រដ្ឋាភិបាលប្រទេសប្រេស៊ីល បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចាប់ពីពេលនេះទៅខ្លួននឹងហាមប្រាមក្រុមហ៊ុន Apple ពីការលក់ផលិតផលទូរសព្ទ iPhone ណា ដែលមិនមានភ្ជាប់ឆ្នាំងសាកមកជាមួយ នៅក្នុងប្រទេសទៀតហើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលប្រេស៊ីលក៏បានថែមទាំងបានពិន័យ Apple គិតជាទឹកប្រាក់ជាង ២ លានដុល្លារអាមេរិកជុំវិញបញ្ហានេះផងដែរ។ ប្រេស៊ីលចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះថា បានអនុវត្តអាជីវកម្មរបស់ខ្លួនដោយមិនស្មើភាព។ នេះបើតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ប្រេស៊ីលហាមAppleលក់ទូរសព្ទគ្មានឆ្នាំងសាក!

នៅក្នុងសេចក្តីជូនដំណឹងផ្លូវការមួយ អាជ្ញាធរប្រេស៊ីលបានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការចែកចាយលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលគេស្គាល់ថា មានម៉ាក iPhone ទាំងអស់នៅទូទាំងប្រទេស ដោយមិនគិតពីម៉ូដែល ឬជំនាន់ឆ្នាំរបស់វានោះទេ ឲ្យតែ iPhone ជំនាន់ណាដែលមិនបានភ្ជាប់មកជាមួយឆ្នាំងសាកថ្ម នោះគេត្រូវបញ្ឈប់ការលក់ជាបន្ទាន់។ ក្នុងនោះ គេសង្កេតឃើញថា ម៉ូឌែល iPhone 12 និង iPhone 13 នឹងត្រូវរងផលប៉ះពាល់ខ្លាំងជាងគេ ដោយហេតុថាវាជា ម៉ូឌែលស្មានហ្វូនចុងក្រោយមួយរបស់ Apple។

លើសពីនេះ ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈប្រេស៊ីល បានបញ្ជាឱ្យក្រុមហ៊ុនយក្សអាមេរិកមួយនេះ បង់ប្រាក់ពិន័យចំនួនជិត ២លាន៤សែនដុល្លារអាមេរិកផងដែរ ជុំវិញនឹងរឿងលក់ទូរស័ព្ទដោយគ្មានឆ្នាំងសាកថ្មនេះ។

គួររំឭកថា នេះមិនមែនជាបញ្ហាថ្មីនោះទេ ពោលគឺ Apple បានស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរ ប្រេស៊ីលចាប់តាំងពីខែធ្នូឆ្នាំមុនមកសម្រាប់បទល្មើស ការលក់ផលិតផលមិនពេញលេញសម្រាប់អ្នកប្រើប្រាស់ និងពីបទមានការរើសអើងប្រឆាំងនឹងអ្នកប្រើប្រាស់ ក្រោយបានដាក់លក់ iPhone ដោយមិនមានភ្ជាប់ឆ្នាំងសាកមកជាមួយ។

មែនទែនទៅក្រុមហ៊ុន Apple ធ្លាប់ត្រូវអាជ្ញាធរប្រេស៊ីលផាកពិន័យម្តងរួចមកហើយជុំវិញបញ្ហាដដែលនេះ ប៉ុន្តែដោយសារ Apple មិនបានចាត់វិធានការណាមួយដោះស្រាយ ទើបអាជ្ញាធរប្រេស៊ីលសម្រេចហាមប្រាមការលក់តែម្តង។ បើតាមអាជ្ញាធរប្រេស៊ីល Apple បានចាត់ទុកការមិនដាក់បញ្ចូលឆ្នាំងសាកមកក្នុងប្រអប់ iPhone គឺដើម្បីជួយថែរក្សាបរិស្ថាន៕




អត្ថបទបន្ទាប់


វិបត្តិថាមពល៖ ក្រុមហ៊ុនថាមពលអឺរ៉ុបត្រូវការថវិកាចំនួន ១,៥ ទ្រីលានដុល្លារ ដើម្បីទប់ទល់

ព័ត៌មាន
ចំពេលដែលកំពុងប្រឈមមុខនឹងហានិភ័យវិបត្តិថាមពលក្រោយរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ននោះ ក្រុមហ៊ុនថាមពលអឺរ៉ុបមួយចំនួនត្រូវបានគេរំពឹងថា …

ចិនយល់ព្រមជាមួយរុស្ស៊ីឈប់ទូទាត់ថ្លៃឧស្ម័នដោយប្រើប្រាក់ដុល្លារ ដោយងាកមកបើប្រាក់យ័ន និងប្រាក់រូប្លវិញ

ព័ត៌មាន
ក្រុមហ៊ុនថាមពលរដ្ឋ Gazprom របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមប្តូរការទូទាត់សម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ