ក្រុមហ៊ុន Apple កំពុងរៀបចំរើការផលិត iPhone និង iPad ទៅឥណ្ឌា និងវៀតណាម


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កំពុងដំណើរការរៀបចំរើផលិតកម្មទូរស័ព្ទ iPhone, iPad និងកុំព្យូទ័រ Mac របស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា និងវៀតណាម។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei ។
ក្រុមហ៊ុន Apple កំពុងរៀបចំរើការផលិត iPhone និង iPadទៅឥណ្ឌា និងវៀតណាម
ដោយ

ដំណើរការរើផលិតកម្មរបស់Apple ទៅកាន់ប្រទេសឥណ្ឌា និងវៀតណាមនេះ គឺជាសញ្ញាមួយដែលបង្ហាញពីជំហាននៃការធ្វើពិធិកម្មផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បើទោះបីជាមានក្ដីសង្ឃឹមខ្លះថា ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ត្រូវបានកាត់បន្ថយ នៅក្រោយពេលលោកចូបៃឌិន ចូលកាន់តំណែងយ៉ាងណាក៏ដោយ។

តាមប្រភពដែលបានប្រាប់សារព័ត៌មាន Nikkei បានឲ្យដឹងទៀតថា ពួកគេជឿថាផលិតកម្ម iPad នឹងចាប់ផ្ដើមនៅក្នុងប្រទេសវៀតណាមនៅក្នុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២១នេះ ដោយវាគឺជាលើកទី១ហើយដែលក្រុមហ៊ុន Apple នឹងផលិតឧបករណ៍នេះក្នុងចំនួនច្រើនបំផុតនៅក្រៅប្រទេសចិន។

នៅពេលខាងមុខនេះដែរ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ ក៏នឹងមានបំណងនឹងរើផលិតកម្មទូរស័ព្ទ iPhone ទៅកាន់ប្រទេសឥណ្ឌាដែរ ដែលវាគឺជាមូលដ្ឋានផលិតដ៏ធំបំផុតទី២ របស់ក្រុមហ៊ុននេះ ក្នុងការផលិតទូរស័ព្ទ iPhone។ ក្រុមហ៊ុន Apple មានផែនការនឹងចាប់ផ្ដើមផលិតទូរស័ព្ទស្មាតហ្វូនសេរីចុងក្រោយរបស់ខ្លួន គឺ iPhone 12 ដែលជាមានភ្ជាប់ 5G ជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌានៅក្នុងត្រីមាសទី១ ឆ្នាំ២០២១។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ក៏មានបំណងនឹងពង្រីកសមត្ថភាពផលិតផលិតផល Smart Speaker, កាសស្ដាប់ត្រចៀក និងកុំព្យូរទ័រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវាគឺស្ថិតក្នុងផែនការយុទ្ធសាស្ត្របន្ដការធ្វើពិពិធកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Apple ក៏បានរើផលិតកម្មមួយចំនួននៃការផលិតឧកបរណ៍កុំព្យួទ័រ Mac mini ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនក៏មានផែនការនឹងរើផលិតកម្មកុំព្យួទ័រ MacBook ទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២១ផងដែរ។ ទោះជាបែបនេះក្ដី ផលិតកម្មកុំព្យូទ័រធំរបស់ Apple នៅតែស្ថិតនៅក្នុងប្រទេសចិនដដែល៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មសេវាបញ្ចាំនៅតែបន្ដកំណើនល្អ នៅអំឡុងពេលកូវីដ-១៩

ព័ត៌មាន
បើទោះវិស័យមួយចំនួនធំ បានរងវិបត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កាលឆ្នាំ២០២០កន្លងទៅ តែវិស័យអាជីវកម្មហាងបញ្ចាំ នៅតែដំណើរក…

កម្ពុជាគ្រោងនឹងទទួលចំណូលមិនមែនសារពើពន្ធ ១៤លានដុល្លារក្នុងឆ្នាំ២០២១ពីដំណក់ប្រេងរបស់ខ្លួន

ព័ត៌មាន
កម្ពុជានៅក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងទទួលបានចំណូលមិនមែនសារពើរពន្ធពីវិស័យប្រេង ប្រមាណ ១៤លានដុល្លារអាមេរិកដើម្បីចាក់បញ្ចូលបន្ថែមទៅក្នុងចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ