ថ្នាំគ្រាប់ព្យាបាលកូវីដ១៩

ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិក ឬយ៉ាងណា?


សហរដ្ឋអាមេរិកកំពុងបារម្ភថា នៅពេលមានថ្នាំគ្រាប់ព្យាបាលកូវីដ១៩ហើយ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ យុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិក ដ្បិតថាកន្លងមកនេះ មានពលរដ្ឋអាមេរិកខ្លះ មិនចង់ចាក់វ៉ាក់រួចទៅហើយ។
ក្រុមហ៊ុន Merck
ដោយ

ជាក់ស្ដែង លទ្ធផលបឋមនៃការស្ទង់មតិលើពលរដ្ឋអាមេរិកចំនួន ៣ពាន់នាក់ បានបង្ហាញថា ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ដែលគេទើបរកឃើញនិង ផលិតបាននោះ អាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងនៅអាមេរិក ដោយក្នុងនោះ មានមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៨នាក់ និយាយថា ពួកគេសុខចិត្តទទួលការព្យាបាលដោយថ្នាំគ្រាប់ ជាជាងចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ខណៈពេលនេះ មានជាង៧២% នៃមនុស្សពេញវ័យជនជាតិអាមេរិកបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ ប៉ុន្តែថ្មីៗនេះ ល្បឿននៃការចាក់វ៉ាក់សាំងបានថយចុះ ដោយសារតែពលរដ្ឋដែលមិនចង់វ៉ាក់សាំង កាន់តែមានចិត្តរារែកក្នុងការចាក់វ៉ាក់សាំង ក្រោយពេលលឺដំណឹងថាមានថ្នាំគ្រាប់អាចព្យាបាលកូវីដ១៩ឲ្យជាសះស្បើយ។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបាននិយាយថា ថ្នាំគ្រាប់នេះ វាគ្រាន់តែជួយការពារអ្នកជំងឺពីការធ្លាក់ខ្លួនឈឺធ្ងន់ និងការពារពីការស្លាប់តែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចការពារ ឬកាត់បន្ថយអត្រាឆ្លងថ្មី និងបង្កើនភាពស៊ាំក្នុងសហគមន៍បានទេ។ ដូចនេះច្បាស់ណាស់ ថាគ្មានអ្វីប្រសើរជាងការចាក់វ៉ាក់សាំងនោះឡើយ។ 

លោក Albert Bourla នាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer Inc បាននិយាយថា ការជ្រើសរើសមិនចាក់វ៉ាក់សាំង នឹងក្លាយជាកំហុសដ៏ធំមួយ ព្រោះថាការចាក់វ៉ាក់សាំង ក្រៅពីការពារខ្លួនឯងហើយ វាក៏អាចការពារអ្នកដទៃ គ្រួសារ និង សង្គមទាំងមូលផងដែរ។

សូមជម្រាបថា ការព្រួយបារម្ភររបស់អាមេរិក ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដែលកើតឡើងបន្ទាប់ពីក្រុមហ៊ុន Pfizer បានពិសោធន៍ថ្នាំគ្រាប់របស់ខ្លួនប្រភេទ ផាក ឡូវីដ Paxlovid ដែលអាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដដល់ទៅ ៨៩% ចំពោះមនុស្សពេញវ័យ។ ខណៈសម្រាប់មេរោគ ឌែលតា វាមានប្រសិទ្ធភាព ដោយកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យជាង ៨៦%។ ក្រៅតែពីក្រុមហ៊ុន Pfizer ក៏មានក្រុមហ៊ុនអាមេរិកមួយទៀត គឺក្រុមហ៊ុន Merck ក៏បានផលិតថ្នាំគ្រាប់ព្យាលបាលកូវីដ១៩ផងដែរ ហើយថ្នាំគ្រាប់របស់ក្រុមហ៊ុននេះក៏ទើបតែត្រូវបានអង់គ្លេសអនុម័តឲ្យប្រើប្រាស់រួចហើយដែរ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌានឹងចាប់ផ្ដើមនាំចេញវ៉ាក់សាំងកូវីដ១៩ឡើងវិញនៅឆាប់ៗនេះ

ព័ត៌មាន
ប្រទេសឥណ្ឌា អាចនឹងចាប់ផ្ដើមនាំចេញចែកចាយវ៉ាក់សាំងកូវីដ១៩ទៅក្រៅប្រទេសឡើងវិញ នៅក្នុងរយៈពេល២ ទៅ៣សប្ដាហ៍ខាងមុខនេះ បន្ទាប់ពីប្រទេសដែលជាមជ្ឈម…

វៀតណាមផលិតបានកូនផ្កាយរណបថ្មីមួយ ហើយត្រូវបានបាញ់បង្ហោះនៅទឹកដីជប៉ុន

ព័ត៌មាន
ណាណូ ដ្រាហ្គន (NanoDragon) ជាឈ្មោះរបស់យានផ្កាយរណប ដែលសាងសង់ឡើងដោយ មជ្ឈមណ្ឌលអវកាសជាតិវៀតណាម ត្រូវបានគេបាញ់បង្ហោះចេញពីទឹកដីប្រទេសជប៉ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ