វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា

តើវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជារងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែរឬយ៉ាងណា?


វិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងចំពោះការលូតលាស់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ ចង់ឬមិនចង់ប្រទេសកម្ពុជាក៏មានទទួលរងនូវឥទ្ធិពលខ្លះៗពីវិបត្តិសង្គ្រាមនេះដែរ តួយ៉ាង តម្លៃប្រេងហក់ឡើងខ្ពស់កំពុងដាក់សម្ពាធលើបញ្ហាអតិរផរណារបស់កម្ពុជាកាន់តែខ្លាំង។ ដោយឡែក សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាវិញអាចនឹងប្រឈមនឹងផលប៉ះពាល់ពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះដែរឬទេ?
ធនាគារ អេស៊ីលីដា

បើ​តាម​អ្នកជំនាញ និង​អ្នកជំនួញ​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​នោះ​ឡើយ ពោល​គឺ​វិស័យ​នេះ នៅ​តែ​ដំណើរការ​បានជា​ធម្មតា និង​នៅ​តែ​បន្ដ​ភាពរឹងមាំ​ទោះបីជា​កំពុង​ប្រឈម​នឹង​បញ្ហា​កូ​វី​ដ​១៩ និង​ភាព​តានតឹង​នៃ​ស្ថាន​ការ​ពិភពលោក​ក្ដី​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា បាន​គូសបញ្ជាក់​ដែរ​ថា វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​ធនាគារ​កម្ពុជា​នោះ​ទេ​។ ប៉ុន្តែ​វិបត្តិ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​អាច​ប្រ​ឈប​បញ្ហា​អតិផរណា ដោយសារ​តម្លៃ​ប្រេង​សកល​ហក់​ឡើងថ្លៃ​ខ្ពស់​។  បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី វិស័យ​ធនាគារ​នៅ​តែ​ឈរជើង​រឹង​មាំ ទោះបី​ស្ថាន​ការ​ពិភពលោក​កំពុង​តានតឹង និង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ពោល​គឺ​ការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​នៅ​តែ​រក្សា​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។

ជាមួយ​គ្នា​នេះ​ដែរ លោក ផល វ៉ា​ន់​ឌី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​អះអាង​ថា ទោះបី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ និង​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​សកល ពិសេស​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រតិបត្តិការ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ​។ ពោល​គឺ​ការ​ផ្តល់​ប្រាក់​កម្ចី និង​ទទួល​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​នេះ​នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​។ សម្រាប់​លោក ផល វ៉ា​ន់​ឌី ហាក់​មិន​មានការ​ព្រួយបារម្ភ​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ​។

ទោះបីជា ស្ថានភាព​សេដ្ឋកិច្ច​ប្រឈម​នឹង​បញ្ហា​កូ​វី​ដ​១៩ និង​ស្ថាន​ការ​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្ដី ប៉ុន្ដែ លោក ផល វ៉ា​ន់​ឌី បាន​បន្ថែម​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ខ្វះ​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ឥណទាន​សម្រាប់​វិស័យ​នេះ គឺ​ដោយសារ​សហគ្រាស​មួយ​ចំនួន​ខ្វះ​លទ្ធភាព​ក្នុង​ការ​រៀបចំ​ផែនការអាជីវកម្ម និង​ពុំ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម​។ តែ​យ៉ាងណា​អ្នកជំនាញ​រូប​នេះ​សង្កេត​ថា ប​ច្ចប្ប​ន្ន​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ភាគច្រើន​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ដើមទុន​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ពង្រីក និង​បើក​អាជីវកម្ម បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាក់ស្តែង កាលពី​ចុងខែ​មីនា ឆ្នាំ​២០២១ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ឲ្យ​ដំណើរការ​សាជីវកម្ម​ធានា​ឥណទាន​ជាមួយ​ដើមទុន​ដំបូង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្កើន​លទ្ធភាព​អាជីវកម្ម​ខ្នាត​មីក្រូ សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​សហគ្រាស​ខ្នាត​ធំ ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​។ សាជីវកម្ម​នេះ នឹង​ផ្តល់​ហិរញ្ញប្បទាន​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម ដែល​មាន​លទ្ធភាព​សង ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ ដោយ​ផ្តល់​ការ​ធានា ដែល​ដើរតួ​នាទី​ជា​ទ្រព្យ​បញ្ចាំ​ចន្លោះ​ពី​៧០%​ទៅ​៨០% នៃ​ប្រាក់​កម្ចី​របស់​ក្រុមហ៊ុន​ទាំងនោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ បញ្ជាឲ្យតាមចាប់ក្រុមអ្នកនេសាទត្រីខុសច្បាប់នៅតំបន់បឹងទន្លេសាបទាំងអស់

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាន…

ប្រទេសស្រីលង្ការត់រកធនាគារពិភពលោកបន្ទាប់ពីIMF ដើម្បីឲ្យជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ព័ត៌មាន
យោងតាមប្រភពចំនួនពីរបានឱ្យដឹងថា ប្រទេសស្រីលង្កានឹងស្វែងរកជំនួយពីធនាគារពិភពលោក បន្ថែមទៀត ដើម្បីឲ្យជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ