ប្រទេសអាស៊ាន

ប្រទេសអាស៊ានចំនួន៣ នាំចេញអង្កររអិលធ្លាក់ចុះខ្លាំងនៅពាក់កណ្ដាលឆ្នាំ២០២១


ប្រទេសអ្នកនាំចេញអង្ករធំជាងគេនៅតំបន់អាស៊ានមានដូចជា ប្រទេសថៃ វៀតណាម និងកម្ពុជា បានធ្លាក់ចុះការនាំចេញអង្ករគួរឲ្យកត់សម្គាល់នៅក្នុងពាក់កណ្ដាលឆ្នាំ២០២១នេះ ដោយសារតែបញ្ហាដឹកជញ្ជូនឡើងថ្លៃ និងកង្វះខាតទូកុងតឺន័រ។ បើមើលទៅលើតួលេខ ឃើញថាក្នុងចំណោមប្រទេសទាំងបីនេះ ប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងជាងគេគឺធ្លាក់ចុះប្រមាណ ៣០%ឯណោះ។ នេះបើតាមតួលេខពីក្រសួងកសិកម្ម។
ការនាំចេញអង្កររបស់ប្រទេសអាស៊ានដាំក្បាលចុះ
ដោយ

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​អះអាង​ថា សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​នេះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នឹង​ត្រូវ​ត្រៀម​ទប់ទល់​ជាមួយនឹង​ការ​ចំណាយ និង ត្រូវ​បន្ដ​ធ្វើ​ពិ​ធិ​ធ​កម្ម​ទីផ្សារ​ពិសេស​ជំរុញ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន និង អាស៊ាន​ដើម្បី​ស្ដារ​ទីផ្សារ​ផ្សេង​ទៀត​ដែល​កំពុង​ធ្លាក់​ចុះ​។

របាយការណ៍​របស់​ក្រសួងកសិកម្ម បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នៅ​៦​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ ក្នុង​មាន​បរិមាណ​ជាង ២៨​ម៉ឺន​តោន មានការ​ថយ​ចុះ​ចំនួន​ជិត ៣០% បើ​ធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា កាល​ឆ្នាំ​២០២០​។​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​ដូច​គ្នា​នេះ ទឹកប្រាក់​នាំ​ចេញ​អង្ករ​របស់​ថៃ​វិញ សម្រេច​បាន​ប្រមាណ​ជិត​១​ពាន់​៤​រយ​លាន​ដុល្លារ ក្នុង​បរមាណ​នាំ​ចេញ​អង្ករ​បាន​ត្រឹមតែ ជាង​២​លាន​២​សែន​លាន​តោន ដោយ​ធ្លាក់​ចុះ​២១ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រទេស​វៀតណាម​នៅ ៥​ខែ​ដំបូង ឆ្នាំ​២០២១ ការ​នាំ​ចេញ​អង្ករ​ត្រូវ​បាន​ប៉ាន់​ស្មានថា​នឹង​ធ្លាក់​ចុះ​ជាង​១១%​។

លោក កាន់ គ​ន្ធី នាយករង​ក្រុមហ៊ុននាំចេញ​អង្ករ Amru Rice បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បញ្ហា​ដែល​មាន​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ទាំង​បី​នៅ​អាស៊ាន​រួម​មាន កម្ពុជា ថៃ និង​វៀតណាម​នេះ ដោយសារ តម្លៃ​ដឹក​ជញ្ជូន​បាន​កើនឡើង​ខ្លាំង ៦ ដង ទៅ ៧ ដង ពី​តម្លៃ ១ ពាន់​ដុល្លារ ទៅ ៦​ពាន់ ៧​ពាន់​ដុល្លារ​ក្នុង​មួយ​ទូរ​កុងតឺន័រ​។

អ្នកជំនាញ​ខាង​វិស័យ​ស្រូវ​អង្ករ​រូប​នេះ បញ្ជាក់​បន្ថែម​ទៀត​ថា យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុននាំចេញ​អង្ករ​នា​ពេល​នេះ គឺ​ត្រូវ​ត្រៀម​ទប់ទល់​ចំណាយ​រយៈពេល ៥ ខែ​ទៅ ៦ ខែ ឆ្នាំ ២០២១ ហើយ​លោក​ស​ង្ឈឹ​ម​ថា កំណើន​នៃ​នាំ​ចេញ​អង្ករ​នេះ នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ចុងឆ្នាំ​២០២១ ឬ​នៅ​ដើម​នៅ​ឆ្នាំ ២០២២ ខាង​មុខ​នេះ​។ ទោះ​យ៉ាងណា កំណើន​នាំ​ចេញ​អង្ករ​នេះ ក៏​អាស្រ័យ​ទៅ​លើ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​នីមួយ​ៗ ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ ជាមួយនឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។ បើ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ាន​មក​ទល់​ម៉ោង​នេះ មាន​ប្រទេស​ចំនួន​ពីរ​នៅ​អាស៊ាន គឺ សិង្ហ​បុរី និង កម្ពុជា ដែល​បាន​ចាក់​វាក់​សាំង​ច្រើន​ជាងគេ បើ​ប្រៀបធៀប​ចំនួន​ពលរដ្ឋ​សរុប​។

របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​ជាង ៦៩​ម៉ឺន​តោន ដោយ​មាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើនឡើង ១១,៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះភូកេត រកឃើញទេសចរមានឆ្លងកូវីដ-១៩ជាបន្ដបន្ទាប់

ព័ត៌មាន
គម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិរបស់កោះភូកេតរបស់ថៃកំពុងរងសម្ពាធកាន់តែខ្លាំងឡើងហើយ ក្រោយពេលដែលមានរកឃើញភ្ញៀវទេសចរអន្តរជាតិបានឆ្លងកូវីដ-…

រថយន្ដអគ្គិសនីកំពុងត្រូវប៉ាន់ខ្លាំងនៅចិន ខណៈការលក់រថយន្ដប្រើប្រេងឥន្ធនៈធម្មតាថមថយចុះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដនៅទូទាំងពិភពលោកបានកាត់បន្ថយការដំឡើងរថយន្ដរបស់ខ្លួន ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប។ ការខ្វះបន្ទះឈីបសម្រាប់ផលិតរថយន្តនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ