ធនាគារអភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្មករវៀតណាម ៩០% ដែលបាត់បង់ការងារ មិនបានបន្តស្វែងរកការងារថ្មីទេ


ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានរកឃើញថា ជនជាតិវៀតណាម ៩០ ភាគរយដែលបាត់បង់ការងារធ្វើនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ពួកគេមិនបានបន្តស្វែងរកការងារថ្មីធ្វើទៀតនោះទេ ដែលនេះជាតួលេខច្រើនជាងគេបង្អស់ ធៀបនឹងប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានត្រឹម ៦០% និង ម៉ាឡេស៊ី ៤០%។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
៖ កម្មករវៀតណាម ៩០% ដែលបាត់បង់ការងារ មិនបានបន្តស្វែងរកការងារថ្មីទេ
ដោយ

បើ​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញ​ឲ្យ​ឃើញ​ថា មាន ៤,៤ ភាគរយ  ឬ​ស្មើ ១​លាន ៨​សែន​នាក់ នៃ​ចំនួន​ប្រជាជន​មានការ​ងារ​ធ្វើ​សរុប បាន​បាត់បង់​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​ត្រីមាស​ទី ៣ ពោល​គឺ​កើនឡើង ៦២​ម៉ឺន​នាក់ បើ​ធៀប​ទៅ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​នេះ ការ​ស្ទង់​មតិ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ក៏​បាន​រក​ឃើញ​ដែរ​ថា មាន ៥៣% នៃ​កម្មករ​សរុប នៅ​តែ​គ្មាន​ការងារ​ធ្វើ​នៅឡើយ ខណៈ​ការ​ស្ទង់​មតិ​លើ​មនុស្ស​ជាង ៨​ពាន់ ៨​រយ​នាក់ បាន​និយាយ​ថា ៤១%​នៃ​ពួក​គេ គឺ​មិន​អាច​ស្វែងរក​ការងារ​ថ្មី ដែល​សមរម្យ​បាន​ទេ ហើយ​ជាង ៥៥%​ទៀត បាន​និយាយ​ថា ពួក​គេ​មិនដឹង​ថា តើ​ពេល​ណា​ពួក​គេ​នឹង​ចាប់ផ្តើម​ស្វែងរក​ការងារ​ធ្វើ​នោះ​ទេ​។

ធនាគារអភិវឌ្ឍន៍អាស៊ី អះអាង​ថា ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​រាតត្បាត​កូ​វី​ដ​១៩ និង​វិធានការ​គម្លាត​សង្គម​រយៈពេល​យូរ បាន​បង្ខំ​ឱ្យ​រោងចក្រ​ផ្អាក​ប្រតិបត្តិការ និង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ ហើយ​ប្រាក់​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​វៀតណាម ភាគច្រើន​មាននៅ​ក្នុង​តំបន់ មាន​កម្មករ​ក្រីក្រ និង​ជិត​ធ្លាក់ខ្លួន​ក្រ ហើយ​ពួក​គេ​គឺ​ងាយ​រង​គ្រោះ​ណាស់ ដោយសារ​តែ​របប​សន្តិសុខ​ការងារ និង​ការ​គាំពារ​សង្គម​របស់​ពួក​គេ គឺ​នៅ​មាន​កម្រិត​។ ជាក់ស្ដែង ពលករ​ចំណាកស្រុក​ចំនួន ១០ លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​ទទួល​រង​គ្រោះ​ដោយ ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ផង​ដែរ ពីព្រោះ​ពួក​គេ​ជា​រឿយ​ៗ​មិន​មាន​របប​សន្តិសុខ​ការងារ ឬ​ការ​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ប្រព័ន្ធ​សុខាភិបាល និង​សុខុមាលភាព​សង្គម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនងាកទៅពង្រឹងទំនាក់ទំនងជាមួយអាល្លឺម៉ង់ក្រោយជំនួបតាមទូរស័ព្ទជាមួយអធិការបតីថ្មី

ព័ត៌មាន
ចិនត្រូវបានគេមើលឃើញថា កំពុងងាកទៅពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ខណៈមេដឹកនាំប្រទេសនេះ ទើបតែបានជជែកគ្នាអំពីផែនការកិច្ចសហប្រតិ…

រកឯណាបានខុនដូប្រណីត បំពាក់គ្រឿងសង្ហារឹមហើយស្រាប់ មានត្រឹម១០% អាចចូលនៅបានភ្លាម

ព័ត៌មាន
ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ មានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ