ទេសចរណ៍អាស៊ី

ទេសចរណ៍អាស៊ីផ្ដើមបើកឡើងវិញបណ្ដើរៗ ចំពេលដែលចិនជាទីផ្សារទេសចរធំរបស់ពិភពលោកកំពុងស្ថិតក្រោមវិធានការដ៏តឹងរឹង


នៅក្នុងខែវិច្ឆិកានេះ បណ្ដាប្រទសជាច្រើននៅតំបន់អាស៊ីចាប់ផ្ដើមបើកប្រតិបត្តិការទេសចរណ៍ទទួលអ្នកដំណើរបរទេសពីជុំវិញពិភពលោកជាបណ្ដើរៗហើយ។ ទោះយ៉ាងណា ការបើកឡើងវិញនេះ ចំពេលដែលទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក គឺប្រទេសចិន កំពុងតែជាប់គាំងនៅក្រោមវិធានកូវីដ ១៩ ដ៏តឹងរឹងនៅឡើយ ក្រោយពេលដែលកូវីដ១៩ ចាប់ផ្ដើមកម្រើកឆ្លងរីករាលដាលឡើងវិញនៅក្នុងប្រទេសចិនគួរឲ្យបារម្ភ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។
នេះ បណ្ដាប្រទសជាច្រើននៅតំបន់អាស៊ីចាប់ផ្ដើមបើកប្រតិបត្តិការទេសចរណ៍ទទួលអ្នកដំណើរបរទេសពីជុំវិញពិភពលោក
ដោយ

ប្រទេស​ចិន មិន​ទាន់​មាន​វិធានការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​នៅឡើយ​ទេ ដោយសារ​ប្រទេស​នេះ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ដ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ គ្មាន​ការ​អត់ឱន​ចំពោះ​កូ​វី​ដ ១៩ ដូចនេះ​ហើយ បានជា​អ្នកទេសចរ​ជនជាតិ​ចិន ដែល​ជាទី​ផ្សារ​ទេសចរណ៍​ក្រៅប្រទេស​ដ៏​ធំ​បំផុត​របស់​ពិភពលោក នៅ​តែ​បន្ដ​មានការ​ធ្លាក់​ចុះ​។

សូម​ជម្រាប​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ចិន បាន​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ដែល​ជនជាតិ​ចិន​ចំណាយ​ប្រចាំឆ្នាំ​ប្រមាណ ២៥៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍​ពិភពលោក​។ ជុំវិញ​បញ្ហា​នេះ គេ​មើលឃើញ​ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ក៏​បាន​ប្ដូរ​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ផង​ដែរ​។​ជាក់ស្ដែង ក្នុង​ប្រទេស​ថៃ​បាន​ផ្លាស់​ប្តូរ​គោលដៅ​ទីផ្សារ​របស់​ពួក​គេ​ទៅ​កាន់​ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និង​អា​រ៉ាប់​រួម ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​បន្ទាប់​ពី​បាត់បង់​អ្នកដំណើរ​ជនជាតិ​ចិន​។ គួរ​បញ្ជាក់​ដែរ​ថា ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វី​ដ ១៩ ប្រទេស​ថៃ​ខាតបង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ អ្នកដំណើរ​ជនជាតិ​ចិន​ជា​ប្រភព​ចំណូល​ខ្ពស់​ជាងគេ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ថៃ​។

ទន្ទឹម​នេះ បើ​តាម​ទិន្នន័យ​ពី​ស្ថាប័ន​ជំនាញ​ផ្នែក​ទេសចរណ៍​បាន​ប៉ាន់​ប្រមាណ​ថា វា​អាច​នឹង​ត្រូវការ​ពេល​រហូត​ដល់​ឆ្នាំ​២០២៥ ទើប​ទេសចរ​ជនជាតិ​ចិន​មានការ​ធ្វើ​ដំណើរ​កម្សាន្ដ​ក្រៅប្រទេស​ច្រើន​ឡើង​វិញ ដូច​ទៅ​នឹង​អំ​ឡុ​ពេល​ដែល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩​រាតត្បាត​។

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងអប់រំ នឹងពិនិត្យពន្យារពេលប្រឡងបាក់ឌុប ដើម្បីទុកពេលឲ្យសិស្សបានរៀនបន្ថែម

ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីទុកពេលឲ្យសិស្សបានរៀនបន្ថែមសម្រាប់ត្…

ក្រុមហ៊ុនអាកាសចរណ៍ចិនឡើងថ្លៃសំបុត្រយន្តហោះក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិន នឹងចាប់ផ្តើមឡើងថ្លៃសំបុត្រហោះហើរ ពីថ្ងៃសុក្រសប្តាហ៍នេះតទៅហើយ ក្រោយមើលឃើញពីតម្លៃប្រេងឥន្ធនៈបន្តកើនឡើងឥតឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ