ការធ្វើបណ្ណបើកបរ

សូមភ្ជាប់ឯកសារ៤ប្រភេទនេះទៅជាមួយ សម្រាប់អ្នកដែលចង់ធ្វើ ប្តូរ និងពន្យារពេលបណ្ណបើកបរ!


ខណៈសមត្ថកិច្ចកំពុងមមាញឹកនៅតាមវិថីនានា ដើម្បីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មី មានប្រជាពលរដ្ឋជាច្រើនកំពុងសម្រុកទៅធ្វើបណ្ណបើកបរសម្រាប់ម៉ូតូ និងរថយន្តគ្រប់ប្រភេទផងដែរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២។
សូមភ្ជាប់ឯកសារ៤ប្រភេទនេះទៅជាមួយ សម្រាប់អ្នកដែលចង់ធ្វើ ប្តូរ និងពន្យារពេលបណ្ណបើកបរ!(រូបភាព ផេកក្រសួងសាធារណការ)

ឯកសារ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មាន​បំណង​ប្តូរ​និង​ពន្យារ​បណ្ណ​បើកបរ​រួម​មាន​ដូច​ជា​៖

១.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

២.​លិខិតបញ្ជាក់​កាយសម្បទា​(​អាច​ធ្វើ​នៅ​ទីតាំង​ផ្ទាល់​)

៣.​រូបថត​៤x៦​ផ្ទៃ​ពណ៌​ស​៣​សន្លឹក​(​ថត​នៅ​ទីតាំង​ផ្ទាល់​)

៤. ពាក្យបណ្តឹង​បាត់​បណ្ណ​បើកបរ​បញ្ជាក់​ពី​ប៉ុស្តិ៍​រដ្ឋបាល (​ក្នុង​ករណី​បាត់​បណ្ណ​បើកបរ​)​។

រីឯ​សម្រាប់​អ្នក​ប្រឡង​យក​បណ្ណ​បើកបរ​វិញ ត្រូវ​មាន​ឯកសារ​ដូច​ជា

១.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

២.​លិខិតបញ្ជាក់​កាយសម្បទា​(​អាច​ធ្វើ​នៅ​ទីតាំង​ផ្ទាល់​)

៣.​រូបថត​៤x៦​ផ្ទៃ​ពណ៌​ស​៣​សន្លឹក​(​ថត​នៅ​ទីតាំង​ផ្ទាល់​) និង​លិខិតបញ្ជាក់​ការ​សិក្សា​ពីសា​លា​ង្រៀ​ន​បើកបរ​សម្រាប់​បណ្ណ​ប្រភេទ គ ឃ និង ង​ផង​ដែរ ។

គួរ​ជម្រាប​ថា ការ​បើក​ផ្តល់​សេវា​បណ្ណ​បើក​កបរ គឹ​ធ្វើ​ឡើង​ជាង​រៀងរាល់ថ្ងៃ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃអាទិត្យ រួម​នឹង​ថ្ងៃ​បុណ្យ​ផង​ដែរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៨​យប់ និង​ផ្សារ​ទំនើប​អ៊ី​អន​២ ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១០​យប់​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០២ ឧសភា​ម្សិលមិញ​នេះ  ផ្តល់​សេវា​បាន មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​ទាំង​ផ្សារ​ទំនើប​អ៊ី​អន​១ និង​ផ្សារ​ទំនើប​អ៊ី​អន​២ បាន​ផ្តល់​បណ្ណ​បើកបរ ចំនួន​៦៣៤ បណ្ណ ដល់​ប្រជាពលរដ្ឋ​។​ជាមួយ​គ្នា​នេះ​ផង​ដែរ ចាប់តាំងពី​ការ​ដាក់​ដំណើរការ​ជា​ផ្លូវការ រហូត​ដល់​ខែ មេ​សា ឆ្នាំ​២០២០ មណ្ឌល     ផ្តល់​បណ្ណ​បើកបរ​យានយន្ត ទាំង​ផ្សារ​ទំនើប​អ៊ី​អន​១ និង​ផ្សារ​ទំនើប​អ៊ី​អន​២ បាន​ប្តូរ ពន្យារ និង​ប្រឡង សរុប​ចំនួន ១១៨.៦៣៤ បណ្ណ​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ បាន​បើក​សម្ពោធ​ផ្លូវការ​នា​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០១៦ និង មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ បាន​បើក​សម្ពោធ​ផ្លូវការ​នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។ មណ្ឌល​ទាំង​ពី​រនះ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្ន​ង​ការ​បង្ខិត​សេវា​ជិត​ប្រជាពលរដ្ឋ ជាមួយ​តម្លាភាព ចំណេញ​ពេលវេលា និង​លុប​បំបាត់​ចំណាយ​ក្រៅផ្លូវការ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំពោះអ្នកបង់រំលស់យានយន្ត មានឯកសារទាំងនេះ ប៉ូលិសមិនផាកទេ!

ព័ត៌មាន
នៅកម្ពុជា មានមនុស្សមិនតិចទេដែលទិញយានយន្តដោយបង់រំលស់ ដើម្បីយកមកប្រកបអាជីវកម្ម ឬប្រើប្រាស់ផ្ទាល់ខ្លួន ។ ថ្មីៗនេះ អាជ្ញាធរចាប់ផ្ដើមអនុវត្តការ…

ក្រសួងសុខាភិបាលបញ្ជាក់ពី ស្ថានភាពសុខភាពអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលព្យាបាលមិនទាន់ជា

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលនៅសេសសល់០២នាក់ទៀត ក្នុងចំណោមអ្នកជំងឺកូវីដ-១៩សរុប ១២២នាក់នោះ គឺជាជាជនជាតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ