កូវីដ-១៩នៅអូស្ត្រាលី

កូវីដ-១៩នៅអូស្ត្រាលី៖ទីក្រុង៤ទៀតត្រូវបានបិទខ្ទប់ខណៈវិធានការថ្មីត្រូវបានពង្រីកបន្ថែម

អាជ្ញាធរអូស្ត្រាលីនៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចពង្រីកវិសាលភាពវិធានការរិតត្បិតការរីករាលឆ្លងកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួនកាន់តែធំ និង តឹងរឹងជាងមុន ដោយបានដាក់បន្ថែមនូវទីក្រុងសំខាន់ៗចំនួន ៤ទៀត បន្ទាប់ពីទីក្រុងស៊ីតនី ស្ថិតក្នុងការបិទខ្ទប់ ដើម្បីព្យាយាមទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានឈ្មោះថា «ឌែលតា» ដែលជាមេរោគមានកម្រិតឆ្លងគ្រោះថ្នាក់ខ្ពស់ និង កំពុងវាយប្រហារយ៉ាងដំណំទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ទិដ្ឋភាពនៃក្រុងស៊ីតនីរបស់ប្រទេសអូស្ត្រាលី ស្ថិតក្នុងការបិទខ្ទប់ រូបភាព​៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ
ដោយ

គិត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​អូស្ត្រាលី​ជិត​ពាក់កណ្តាល​ប្រទេស​ទៅ​ហើយ កំពុង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ ខណៈ​ពាក់កណ្តាល​ទៀត​កំពុង​ត្រូវ​បាន​អាជ្ញាធរ​រឹតត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ជា​ច្រើន ព្រមទាំង​តម្រូវ​ឲ្យ​ពាក់​ម៉ាស​ជាប់​ជា​ប្រចាំ​ពេល​ចេញ​ក្រៅ​ផ្ទះ​ផង​ដែរ​។ ការ​រឹតត្បិត​ទាំងនេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​ដ៏​លឿន​ស្លេវ នៃ ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​តំបន់​ជា​ច្រើន​ពាសពេញ​ប្រទេស​អូស្ត្រាលី​។

ជាក់ស្តែង ក្រុង​ស៊ី​ត​នី ជា​តំបន់​ក្តៅ​គគុក​ជាងគេ​ទាក់ទង​នឹង​ករណី​ឆ្លង​កូ​វី​ដ​-១៩ ឬ​គេ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ជា​តំបន់​ក្រហម ដែល​បច្ចុប្បន្ន​ពលរដ្ឋ​នៃ​ក្រុង​ស៊ី​ត​នី​ជាង ៥​លាន​នាក់​កំពុង​ជាប់​នៅ​ក្នុងផ្ទះ ក្រោយ​ក្រុង​ដ៏​ធំ​របស់​អូស្ត្រាលី​មួយ​នេះ ត្រូវ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​រយៈពេល​ពី​រស​ប្តា​ហ៍រ​ហូត​ដល់​ថ្ងៃ​ទី ៩ កក្កដា​។

ទន្ទឹម​នឹង​នេះ តំបន់​ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី ដែល​ចាប់តាំងពី​ដើមឆ្នាំ​២០២១​មក មិន​ដែល​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​សោះ​នោះ ពេល​នេះ​បាន​ប្រកាស​រក​ឃើញ​ពី​ករណី​ឆ្លង​លើក​ទី​មួយ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នូវ​រក្សា​ជំហរ​មិន​ទាន់​ធ្វើការ​បិទ​ខ្ទប់​នៅឡើយ ដោយ​បាន​អះអាង​ថា ស្ថានភាព​នៅ​មិន​ទាន់​ធ្ងន់ធ្ងរ​នៅឡើយ​។

សូម​បញ្ជាក់​ថា រលក​ឆ្លង​ថ្មី​ចុង​ក្រោយ​នៅ​ប្រទេស​អូស្ត្រាលី​កំពុង​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​នៅ​អូស្ត្រាលី​មែនទែន ដោយហេតុ​ថា រលក​ឆ្លង​លើក​នេះ គឺ​ពោរពេញ​ទៅ​ដោយ​មេរោគ​ប្រភេទ ឌែ​លតា ដែល​ជា​មេរោគ​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី មាន​កម្រិត​ឆ្លង និង​គ្រោះថ្នាក់​ខ្ពស់ ស្រប​ពេល​ដែល​បច្ចុប្បន្ន​មាន​ពលរដ្ឋ​អូស្ត្រាលី​តិច​ជាង​៥%​ប៉ុណ្ណោះ ក្នុង​ចំណោម​ពលរដ្ឋ​ពេញវ័យ​ទាំង​ជាង ២០​លាន​នាក់ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ទាំង​ពីរ​ដូ​ស​។

យ៉ាងណាមិញ វិធានការ​បិទ​ខ្ទប់ និង​វិធានការ​រដ្ឋបាល​នានា​របស់​របស់​អាជ្ញាធរ​អូស្ត្រាលី​កន្លង​មក ហាក់​បង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ ពោល​គឺ​ចាប់តាំងពី​មាន​វត្តមាន​កូ​វី​ដ​១៩​ចូល​ក្នុង​ប្រទេស​មក អូស្ត្រាលី​មាន​អ្នក​ឆ្លង​សរុប តែ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​អ្នក​ស្លាប់មាន ៩១០​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

ក្រុមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញដូចម្ដេចខ្លះជុំវិញវិធានការជុំទី៩របស់រាជរដ្ឋាភិបាល?

ព័ត៌មាន
ស្របពេលដែលស្ថានការណ៍កូវីដ-១៩ នៅកម្ពុជាបន្ដអូសបន្លាយកាន់តែយូរ ហើយមិនទាន់មានសញ្ញាថមថយសោះនោះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា បា…

ថៃរំពឹងថា បានចំណូលជាង៦,៦ពាន់ដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិដល់ ៣លាននាក់ នៅឆ្នាំ២០២១

ព័ត៌មាន
ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ ប្រទេសថៃបាននិងកំពុងចាប់ផ្ដើមនូវគម្រោងទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកោះភូ…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ