អូស្ត្រាលី​ប្រឈមនឹងការអស់សាច់គោនាំចេញ?

អូស្ត្រាលី​កំពុង​ជិត​អស់​គោ​ផ្គត់ផ្គង់​ទីផ្សារ​ពិភព​លោក​ហើយ?


វាជា​ដំណឹង​មួយ​ស្រងាក​ចិត្ត​បន្ដិច​​ដែរ​សម្រាប់​អ្នក​ចូលចិត្ត​ទទួលទាន​សាច់​គោ​អូស្ត្រាលី ដ្បិត​ថា​បច្ចុប្បន្ន​ ប្រទេសអូស្ត្រាលី​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​អស់​សាច់គោ​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ពិភពលោក​ ប្រសិនបើ​ការចិញ្ចឹម​ក្នុង​ស្រុក​មិន​អាច​ពន្លឿន​ការចិញ្ចឹមនៅទូទាំង​ប្រទេស​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់​ទេ​នោះ ។ នេះបើ​តាម​ការរាយការណ៍​ដោយ​សារព័ត៌មាន Bloomberg ។
អូស្ត្រាលី​កំពុង​ជិត​អស់​គោ​ផ្គត់ផ្គង់​ទីផ្សារ​ពិភព​លោក​ហើយ?
ដោយ

ដោយមានការចិញ្ចឹមមានការធ្លាក់ចុះជិតដល់កម្រិតទាបបំផុតតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសអូស្ត្រាលីដែលជាប្រទេសផលិតសាច់គោដ៏ធំរបស់ពិភពលោក ប្រឈមនឹងលទ្ធភាពនៃការបាត់បង់នូវតំណែងកំពូលអ្នកនាំចេញសាច់គោលំដាប់ទី២ នៅពីក្រោយប្រទេសប្រស៊ីល ព្រោះតែអ្នកផលិតសាច់គោក្នុងស្រុកនៅអូស្ដ្រាលី មិនមានគោត្រៀមនៅក្នុងស្ដុក ដែលអាចបម្រើទីផ្សារសកលលោកបានទេ ដោយសារតែមានការកើនឡើងខ្លាំងនៃតម្រូវការនៅក្រោយវិបត្តិកូវីដ-១៩។

ហេតុអ្វី បានជាអូស្ត្រាលីប្រឈមនឹងការខ្វះខាតសាច់គោ ដើម្បីផ្គត់ផ្គង់ទីផ្សារសាកល?

បញ្ហានេះ គឺដោយសារតែមានម្ចាស់កសិដ្ឋានខ្លះបន្តបញ្ជូនគោញីទៅទីសត្តឃាតសម្លាប់យកសាច់ ដោយមិនបានរក្សាទុកច្រើនសម្រាប់បង្កាត់ពូជបន្ដនោះទេ។ តួលេខផ្លូវការចុងក្រោយបានបង្ហាញថា អត្រានៃចំនួនគោញីដែលត្រូវបានសម្លាប់យកសាច់មានដល់ទៅជាង៤៨% នៃការសម្លាប់គោយកសាច់សរុបទៅហើយ ដែលអត្រានេះ គឺមានមិនត្រូវទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹមផ្គត់ផ្គង់សាច់គោឲ្យទាន់តម្រូវការនោះទេ ដោយអត្រាត្រឹមត្រូវ គឺការសម្លាប់សត្វគោញីយកសាច់ត្រូវមាន៤៧% ឬក្រោមនេះ នៃការសម្លាប់គោយកសាច់សរុប។

អូស្ត្រាលី​កំពុង​ជិត​អស់​គោ​ផ្គត់ផ្គង់​ទីផ្សារ​ពិភព​លោក​ហើយ?

ឧស្សាហកម្មសាច់គោរបស់អូស្ត្រាលីបានជួបប្រទះនូវភាពច្របូកច្របល់មួយចំនួនបន្ទាប់ពីគ្រោះរាំងស្ងួតជាច្រើនឆ្នាំបានបង្ខំឲ្យម្ចាស់កសិដ្ឋាន ដែលមិនអាចទ្រាំទ្រនឹងការចិញ្ចឹមបាន។ ជាលទ្ធផលនៃការផ្គត់ផ្គង់លើសតម្រូវការទីផ្សារបានបណ្ដាលឲ្យតម្លៃគោរបស់អូស្ត្រាលីមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ មានប្រហែលពាក់កណ្ដាលនៃតម្លៃបច្ចុប្បន្ន។

ប្រទេសអូស្ត្រាលី ត្រូវបានដឹងថា មានចំណែកប្រមាណ ៤%នៃផលិតកម្មសាច់គោពិភពលោក ហើយប្រទេសនេះ ក៏ជាអ្នកនាំចេញសាច់គោដ៏ធំជាងគេមួយក្នុងពិភពលោកផងដែរ។ ទីផ្សារធំៗដែលសាច់គោអូស្ត្រាលីនាំចេញទៅ មានដូចជា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយមានទំហំនាំចេញធ្លាក់ចុះ១៥% កាលពីឆ្នាំមុន ដោយសារតែតម្លៃសាច់គោឡើងថ្លៃពេក ធ្វើឲ្យប៉ះពាល់ដល់តម្រូវការ៕




អត្ថបទបន្ទាប់


មិនបាច់ទៅធនាគារទេ! បង្កើត​ អេស៊ីលីដាម៉ូបាល នៅក្នុង​ទូរសព្ទដៃ​ថ្មី​របស់​អ្នកតាមវិធីងាយៗទាំងនេះ!

ព័ត៌មាន
លោក​អ្នកដឹងទេថា ឥឡូវនេះ លោក​អ្នក​អាច​ដំឡើង​ App អេស៊ីលីដា​ម៉ូបាល​ ប្រើនៅ​ក្នុង​ទូរសព្ទ​ដៃ​ថ្មី​របស់​អ្នក ដោយ​មិនចាំបាច់​ធ្វើ​ដំណើរមក…

មេដឹកនាំ​ចិន​អះអាង​ថា សេដ្ឋកិច្ច​មហាយក្ស​ចិន​នឹង​កើន ៦% នៅ​ឆ្នាំ​២០២១

ព័ត៌មាន
លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន បាន​ប្រកាស​ថ្មីៗ​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក មាន​គោលដៅ​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ