អូស្ត្រាលីនឹងផ្ដល់វ៉ាក់សាំង AstraZeneca

អូស្ត្រាលីនឹងផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន ១,៥លានដូសទៅឲ្យវៀតណាម


ប្រទេសវៀតណាម នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន១លាន៥សែនដូសបន្ថែមទៀត ពីប្រទេសអូស្ត្រាលី បន្ទាប់ពីទើបតែទទួលបានវ៉ាក់សាំង១លានដូសពីប្រទេសជប៉ុនថ្មីៗនេះ។ ស្របពេលដែលជំនួយវ៉ាក់សាំងត្រូវបានផ្ដល់ឲ្យវៀតណាមជាបន្ដបន្ទាប់ ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏កំពុងតែប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងក្លាដែរ ដោយថ្មីៗនេះ អាជ្ញាធរវៀតណាមបានសម្រេចបិទខ្ទប់ទីក្រុងសំខាន់ៗរបស់ខ្លួនមួយចំនួនរួមទាំងទីក្រុងហូជីមិញ និងហានូយជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកវៀតណាម។
អូស្ត្រាលីឲ្យវ៉ាក់សាំងវៀតណាម ១,៥លានដូស

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើ​ការ​គ្រប់គ្រង​កូ​វី​ដ​-១៩ អស់​រយៈពេល​ជា​ច្រើន​ខែ វៀតណាម​ថ្មី​ៗ​នេះ បាន​ដាក់​ការ​រឹតត្បិត​ខ្លាំង​ទៅ​លើ​ទីក្រុង​សំខាន់​ៗ​របស់​ខ្លួន បន្ទាប់​ពី​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង ដោយសារ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​។

ជាមួយ​គ្នា​នេះ​ដែរ អូស្ត្រាលី ចេញ​មុខ​មក​ជ្រោមជ្រែង ដោយ​បាន​សម្រេច​បរិច្ចាគ​វ៉ាក់សាំង​AstraZeneca ផលិត​នៅ​អូស្ត្រាលី ព្រម​ជាមួយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​រវាង​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ផា​ម បិ​ញ​មិ​ញ និង រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង វិនិយោគ អូស្ត្រាលី​។តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​វៀ​ណា​ម​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ បាន​ឲ្យ​ដឹង​ថា ក្រៅ​តែ​ពី​ជំនួយ​វ៉ាក់សាំង​អូស្ត្រាលី វៀតណាម​នឹង​ទទួល​បាន​វ៉ាក់សាំង AstraZeneca ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​នៅ​ក្នុង​ខែកក្កដា​នេះ​។

កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​វៀតណាម ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែមីនា មក​ទល់​ពេល​នេះ គឺ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ AstraZeneca ហើយ​សាធារណជន​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ថែម​ទៀត​។

រហូត​មក​ដល់​ពេល​នេះ ប្រជាជន​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​សរុប​ជិត​៤​លាន​នាក់ ខណៈ​ដែល​បាន​ចាក់​គ្រប់ ២​ដូ​ស មាន​ជាង ២៨​ម៉ឺន​នាក់ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​វៀតណាម​មាន​ដល់​ទៅ ៩៨​លាន​នាក់​។

ប្រទេស​វៀតណាម ថ្មី​ៗ​នេះ កំពុង​ប្រឈម​នឹង​ការ​ឆ្លង​កាន់តែ​ខ្លាំងក្លា​មែនទែន ដោយ​ក្នុង​នោះ ទីក្រុង​ហានូយ​កំពុង​ក្លាយជា​តំបន់​ក្ដៅ​ដែល​មាន​ករណី​ឆ្លង​ខ្ពស់​ជាងគេ ហើយ​អ្នកជំនាញ​បាន​ចាត់​ទុក​ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​ក្នុង​ទីក្រុង​នេះ ថា​ជា​ការ​ផ្ទុះ​ឆ្លង​រាលដាល​មិន​អាច​ព្យាករ​ទុក​បាន​ឡើយ​។ នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ វៀតណាម​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប ជិត​១​ពាន់​នាក់ ខណៈ​ដែល​មក​ទល់​ពេល​នេះ អ្នក​ឆ្លង​សរុប​នៅ​វៀតណាម​កើន​ដល់ ៣​ម៉ឺន​នាក់​ហើយ និង ស្លាប់មាន​ជាង​១០០​នាក់​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអង្គការ WHO ព្រមានការចាក់វាក់សាំងលាយឡំគ្នាថាជា «និន្នាការគ្រោះថ្នាក់»

ព័ត៌មាន
ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានចំពោះប្រជាពលរដ្ឋនៅទូទាំងពិភពលោកដែលកំពុងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវី…

មន្ទីរពេទ្យឯកជននៅថៃស្នើឲ្យរដ្ឋជួយចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈការចំណាយកើនខ្ពស់

ព័ត៌មាន
ស្ថានភាពជំងឺកូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសថៃដែលធ្វើឱ្យចំនួនអ្នកជម្ងឺមានការកើនឡើង ខណៈពេលមន្ទីរពេទ្យឯកជនកំពុងទទូចសុំឱ្យរដ្ឋាភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ