កូវីដ១៩-អូស្ត្រាលី

អូស្ត្រាលីបដិសេធបើកព្រំដែនឡើងវិញ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២


រដ្ឋាភិបាលអូស្ត្រាលី បានបដិសេធក្នុងការបន្ធូរបន្ថយលើការសម្រេចចិត្តរបស់ខ្លួន ដើម្បីបន្ដបិទព្រំដែនប្រទេសរបស់ខ្លួនបន្ដទៀត ដោយមិនទាន់អនុញ្ញាតឲ្យមានការធ្វើដំណើរលក្ខណៈអន្តរជាតិចូលក្នុងប្រទេសខ្លួននោះឡើយ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
អូស្ត្រាលីបដិសេធបើកព្រំដែនឡើងវិញ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២
ដោយ

ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បែប​នេះ ទទួល​បានកា​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ក្រុម​អាជីវកម្ម និង ឧស្សាហកម្ម​ជា​ច្រើន រួម​ទាំង​សមាជិក​នៃ​គណបក្ស​របស់​លោក ស្កុ​ត ម៉ូ​រី​សុ​ន នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ផង​ដែរ​។

បច្ចុប្បន្ន​អូស្ត្រាលី នៅ​បន្ដ​មាន​ជើងហោះហើរ​ដឹក​ពលរដ្ឋ​អូស្ត្រាលី​ដែល​នៅ​ក្រៅប្រទេស​ចូល​មក​កាន់​ប្រទេស​អូស្ត្រាលី​វិញ ហើយ​ថ្មី​ៗ​នេះ មាន​ពលរដ្ឋ​អូស្ត្រាលី​ប្រហែល ៩​ពាន់​នាក់ កំពុង​ព្យាយាម​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​មក​កាន់​អូស្ត្រាលី​ផង​ដែរ ប៉ុន្ដែ ជើង​យន្ដហោះ​ដែល​ត្រឡប់​មក​ពី​ឥណ្ឌា​លើក​ដំបូង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​នេះ បែរជា​មាន​អ្នកដំណើរ​ជិះ​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ ដោយសារ​តែ​ភាគច្រើន​នៃ​ពលរដ្ឋ​អូស្ត្រាលី​នៅ​ឥណ្ឌា​ត្រូវ​បាន​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ មិន​អាច​ធ្វើ​ដំណើរ​មក​បាន​ទេ​។

ជុំវិញ​នឹង​បញ្ហា​នេះ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្កុ​ត ម៉ូ​រី​សុ​ន បាន​លើក​ឡើង​ថា លោក​ទទួល​បានការ​សំណូមពរ​ជា​ច្រើន ដែល​ចង់​ឲ្យ​ដឹក​ពលរដ្ឋ​អូស្ត្រាលី​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ពី​ក្រៅប្រទេស​ចូល​មក​កាន់​មាតុភូមិ​វិញ ប៉ុន្ដែ​វា​មិន​សម​ហេតុផល​ដែល​ត្រូវធ្វើ​បែប​នេះ​ទេ​។ លោក​ថា រដ្ឋាភិបាល​ក៏​ដូច​ជា​ពលរដ្ឋ​អូស្ត្រាលី គឺ​ចង់​ជួយ​គាំទ្រ​អ្នក​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ក្រៅប្រទេស​ទាំងនោះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្ដែ ការ​នាំ​ចូល​កូ​វី​ដ​-១៩​ចូល​ប្រទេស គឺ​លោក​យល់​ថា មិន​ត្រូវធ្វើ​ទេ​! ព្រោះថា វា​មាន​ហានិភ័យ​ខ្ពស់​ណាស់​។

ប្រទេស​អូស្ត្រាលី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​ពិភពលោក ដែល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដោយ​តាំងពី​មាន​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩​មក​ទល់​ពេល​នេះ អូស្ត្រាលី​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត ប្រមាណ​៩០០​នាក់​ប៉ុណ្ណោះ ខណៈ​អ្នក​ឆ្លង​សរុប​មាន​ប្រមាណ ៣​ម៉ឺន​នាក់​។ អូស្ត្រាលី ត្រូវ​បាន​គេ​ដឹង​ថា មានការ​រឹតត្បិត​តឹង​រឹង​ក្នុង​ការ​បិទ​ច្រកព្រំដែន ការ​តាមដាន​ជាប់លាប់​ចំពោះ​ការ​ចម្លង ពិសេស​គឺ​ការ​អនុវត្ត​គោលការណ៍​រក្សា​គម្លាត​សង្គម​ជាដើម​។

សូម​បញ្ជាក់​ថា បើ​ក្រឡេក​ទៅ​មើល នៅ​បណ្ដា​ប្រទេស​លោក​ខាងលិច គេ​សង្កេត​ឃើញ​ថា ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​កូ​វី​ដ​-១៩ ត្រូវ​បាន​ធ្វើ​ឡើងជា​បន្ដបន្ទាប់ ជា​ពិសេស​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប នោះ​ក៏​ដោយសារ​តែ​ប្រទេស​ទាំងនេះ បាន​និង​កំពុង​សម្រុក​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​បាន​លឿន​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​។ តួយ៉ាង នៅ​អឺរ៉ុប​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា នឹង​បើក​ឲ្យ​ពលរដ្ឋ​ដែល​មាន​លិខិតបញ្ជាក់​កូ​វី​ដ​-១៩ អាច​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន នៃ​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​២៧​បាន នៅ​ថ្ងៃ​ឈប់​សម្រាក​រដូវក្ដៅ​ខាង​មុខ​នេះ ខណៈ​ដែល​សហរដ្ឋអាមេរិក​ឯណោះ​វិញ ថ្មី​ៗ​នេះ ក៏​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច អាច​ចេញ​ដើរហើរ​ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស​ទៀត​នោះ​ទេ ហើយ​បច្ចុប្បន្ន មាន​ទីក្រុង​មួយ​ចំនួន​នៅ​អា​មេ​រិ​កបាន​និង​កំពុង​ចាប់ផ្ដើម​អនុវត្ត​ការ​ណែនាំ​នេះ​បណ្ដើរ​ៗ​ហើយ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អន្តរជាតិអំពាវនាវឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែលនិង ក្រុមហាម៉ាស់ប៉ាឡេស្ទីន

ព័ត៌មាន
សហរដ្ឋអាមេរិកបាននិយាយទៅកាន់កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ…

កូរ៉េខាងត្បូងសង្ឃឹមលើអាមេរិកជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងចំណោមប្រទេសមយយ ដែលប្រឈមនឹងបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលដំណើរការចាក់វ៉ាក់សាំងកំពុងមានភាពយឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ