ទេសចរណ៍-អូស្រ្តាលី

អូស្ត្រាលី​លក់កោះ​មួយ តម្លៃ ៣២លានដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន​អង់គ្លេស


កោះ Dunk ដែល​រងការ​បំផ្លិច​បំផ្លាញ​ដោយសារ​ព្យុះ​ស៊ីក្លូន​ និង​ធ្លាប់​ជា​ឋានសួគ៌​របស់​អូស្ត្រាលី​ ដែល​គេ​បាន​បំភ្លេចចោល​តាំងពីឆ្នាំ​២០១១មក​នោះ ឥឡូវនេះ ត្រូវបានអូស្ត្រាលី​លក់ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ ដែលមាន​មូលដ្ឋាន​នៅទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស ក្នុងតម្លៃជិត ៣២លានដុល្លារអាមេរិក។
កោះ Dunk មានផ្ទៃ​ក្រឡាប្រមាណ ១០គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​តំបន់​ឆ្នេរ Cassowary Coast ក្នុង​រដ្ឋ​ Queensland ប្រទេស​អូស្ត្រាលី។
ដោយ

ក្រុមហ៊ុន​វិនិយោគ Mayfair 101 ដែលជាក្រុមហ៊ុន​របស់​ប្រទេសអស់គ្លេស បានទិញ​យក​កោះដែលធ្លាប់​ល្បីល្បាញ​មួយ​នេះ និង​សង្ឃឹមថា នឹងធ្វើ​ឲ្យ​កោះនេះ​វិលត្រឡប់ទៅរក​សម័យ​កាល​ត្រចះត្រចង់​របស់​ខ្លួនវិញ ។ 

កាលពីឆ្នាំ​២០០៦ កោះ Dunk ដែលធ្លាប់ជាទីកន្លែង​កម្សាន្ត​វិស្សមកាល​ដែលមានទេសភាព​ស្អាត​ ត្រូវបាន​បំផ្លិច​បំផ្លាញ​ដោយ​ព្យុះស៊ីក្លូន ឈ្មោះ Larry ហើយ​បន្ទាប់មក នៅឆ្នាំ​២០១១ រងគ្រោះ​ម្ដងទៀត​ដោយសារ​ព្យុះស៊ីក្លូន Yasi។ ចាប់តាំងពីពេល​នោះ​មក កោះមួយ​នេះ​ត្រូវបាន​គេ​ទុក​ចោល​ ។ 

ម្ចាស់​ថ្មីដែលទើបតែទិញ​បាន​កោះ Dunk នេះ សង្ឃឹមថា ពួកគេ​នឹង​អាច​ធ្វើ​ឲ្យ​អ្វីៗគ្រប់យ៉ាងនៅលើ​កោះនេះ​រៀបរយ​ល្អ​ស្អាត​ឡើងវិញ។ 

ក្រុមហ៊ុនអង់គ្លេស​ដដែលនេះ ក៏កំពុង​ចរចា​សុំ​ទិញ​មួយ​ផ្នែក​នៃ​ឆ្នេរ​ Mission Beach នៅក្នុង​តំបន់​ឆ្នេរ Cassowary Coast ផង​ដែរ ក្នុងតម្លៃសរុប​រួម​បញ្ចូល​គ្នា ១៨០លានដុល្លារ​ ក្នុងក្ដីសង្ឃឹមថា នឹង​ប្រែក្លាយ​តំបន់​នេះទៅជា «មជ្ឈមណ្ឌល​ទេសចរណ៍របស់អូស្ត្រាលី»។ 

ក្រុមហ៊ុន​វិនិយោគ​ក៏​សន្យាផង​ដែរ​ថា នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង នៅតំបន់​អភិវឌ្ឍន៍ទេសចរណ៍នេះ។ 

គួរ​ជម្រាប​ថា កោះ Dunk មានផ្ទៃ​ក្រឡាប្រមាណ ១០គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​តំបន់​ឆ្នេរ Cassowary Coast ក្នុង​រដ្ឋ​ Queensland ប្រទេស​អូស្ត្រាលី៕ 




អត្ថបទបន្ទាប់


ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះ​ប្រមាណ ១១% ក្នុង​រយៈពេល​៨​ខែ​ដើម​ឆ្នាំ​នេះ

ព័ត៌មាន
គិតត្រឹម​​រយៈពេល ៨​ខែ​ ដើម​ឆ្នាំ​២០១៩​នេះ ចំណូល​របស់​រមណីយដ្ឋាន​អង្គរ ដែល​បានមក​ពី​ការ​លក់​សំបុត្រ គឺ​​ធ្លាក់​ចុះ​ប្រមាណ ១១​ភាគរយ ព…

បុរី ប៉េង ហួត បន្ត​ការ​បញ្ចុះ​តម្លៃ​ រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ១០គម្រោងព្រមគ្នា

ព័ត៌មាន
ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា និង​ដើម្បី​ឆ្លើយតប​តាម​សំណើ​របស់​អតិថិជន បុរី ប៉េង ហួត នៅបន្ត​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ