អូស្ត្រាលី

អូស្ត្រាលីចោទចិនថា បានជ្រៀតជ្រែកនៅក្នុងកិច្ចការគោលនយោបាយបរទេសរបស់ខ្លួន


នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្គុត ម៉ូរីសិន (Scott Morrison) នាចុងសប្ដាហ៍នេះបានចោទចំៗទៅកាន់ចិនថា បានបង្ហាញទម្រង់ជ្រៀតជ្រែកនៅក្នុងកិច្ចការគោលនយោបាយបរទេសរបស់លោក បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីបាននិយាយថា ការបង្ហាញកិច្ចព្រមព្រៀងសន្តិសុខរវាងក្រុងប៉េកាំង និងប្រទេសកោះសូឡូម៉ុង (Solomon) នៅជិតប្រទេសអូស្ត្រាលីនោះ គឺជាការបង្ហាញពីឥទ្ធិពលទៅលើការបោះឆ្នោតរបស់ប្រទេសអូស្ត្រាលីក្នុងពេលខាងមុខនេះ។
ស្ត្រាលីចោទចិនថា ជ្រៀតជ្រែកកិច្ចការគោលនយោបាយបរទេសខ្លួន
ដោយ

អូស្ត្រាលី​ចាត់​ទុក កិច្ចព្រមព្រៀង​រវាង​ចិន និង​កោះ​សូ​ឡូ​ម៉ុង ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​បរទេស​របស់​ខ្លួន ក៏​ដោយសារ​តែ បក្ស​កាន់​អំណាច ដឹកនាំ​រដ្ឋាភិបាល​អូស្ត្រាលី​កន្លង គឺ​ខិតខំ​សម្បើម​ណាស់​ក្នុង​ការ​ទប់ទល់ និង​ការពារ​សន្ដិសុខ ពី​ការ​គំរាមកំហែង​របស់​ចិន ប៉ុន្ដែ កិច្ចព្រមព្រៀង​ចិន និង​កោះ​សូ​ឡូ​ម៉ុង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ឲ្យ​យោធា​ចិន​ឈរជើង​កាន់តែ​កៀក​នឹង​ទឹកដី​អូស្ត្រាលី​។ នេះ​បើ​តាម​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​។

ដោយ​ការ​ស្ទង់​មតិ​ភាគច្រើន​បាន​បង្ហាញ​ថា ក្រុមចម្រុះ​អភិរក្សនិយម​របស់​គណបក្ស​លោក ម៉ូ​រី​សិន កំពុង​តែ​ឆ្ពោះទៅ​រក​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែឧសភា​ខាង​មុខ​នេះ ក្រុមចម្រុះ​អភិរក្ស​នេះ​បាន​ប្រឹងប្រែង​បង្ហាញ​ពី​គោលនយោបាយ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ដូច​ជា​វិធីសាស្ត្រ​ដ៏​តឹងតែង​ចំពោះ​ប្រទេស​ចិន​ជាដើម​។

លោក ម៉ូ​រី​សិន បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​រដ្ឋ​តា​ស្មេ​នៀ (Tasmania) ប្រទេស​អូស្ត្រាលី​ថា អូស្ត្រាលី​បានដឹង​យ៉ាង​ច្បាស់​អំពី​ឥទ្ធិពល​ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​កំពុង​ស្វែងរក​នៅ​ក្នុង​ប្រទេស​នេះ រួម​មាននូវ​ទម្រង់​នៃ​ការ​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។

លោក ម៉ូ​រី​សិន ថ្លែង​ថា ពេលវេលា​នៃ​ការ​លាតត្រដាង​របស់​ប្រទេស​ចិន​អំពី​កិច្ចព្រមព្រៀង​ជាមួយ​កោះ​សូ​ឡូ​ម៉ុង​នា​ពេល​ថ្មី​ៗ​នេះ គឺជា​ទម្រង់​នៃ​ការ​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ខាង​មុខ​នេះ​។

ប្រទេស​ចិន​បាន​និយាយ​ថា កតិកាសញ្ញា​នេះ​មិន​ត្រូវ​បាន​កំណត់​គោលដៅ​លើ​ភាគី​ទី​៣​ណាមួយ​ឡើយ ហើយ​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​អូស្ត្រាលី «​គោរព​ជម្រើស​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន និង​ប្រទេស​កោះ​សូ​ឡូ​ម៉ូង​»​។

ព័ត៌មាន​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិសុខ​របស់​ចិន​ជាមួយ​ប្រជាជាតិ​ប៉ា​ស៊ី​ហ្វិ​កមួយ​នេះ បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រំពឹង​ទុក​ថា នឹង​មាន​វត្តមាន​យោធា​របស់​ចិន​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់ ២ ពាន់ គីឡូម៉ែត្រ​នោះ​ទេ ពី​មាត់ច្រាំង​សមុទ្រ​នៃ​ប្រទេស​អូស្ត្រាលី ដែល​វា​នឹង​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​សន្តិសុខ​ជាតិ​របស់​ក្រុម​សម្ព័ន្ធ​ចម្រុះ​របស់​គណបក្ស​លោក ម៉ូ​រី​សិន ស្ថិត​ក្នុង​ស្ថានភាព​ស្រអាប់​គ្មាន​ពន្លឺ​។

បន្ទាប់​ពី​គណបក្ស​ពលករ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ស​ប្តា​ហ៍​នេះ​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា ជា​ការ​បរាជ័យ​ផ្នែក​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​នោះ លោក ម៉ូ​រី​សិន បាន​ខំប្រឹង​ប្រែង​ពង្រឹង​សេចក្ដីថ្លែងការណ៍ ឬ​សុន្ទរកថា​ស្ដី​ពី​គោលនយោបាយ​របស់​ខ្លួន​នេះ​ឡើង​វិញ​។

លោក ម៉ូ​រី​សិន បាន​លើក​ឡើង​ពី​ការ​ហាមប្រាម​លើ​ការ​រួមចំណែក​នៃ​ផ្នែក​នយោបាយ​បរទេស និង​ការ​ចុះបញ្ជី​តំណាង​បរទេស​ដោយ​និយាយ​ថា ប្រសិនបើ​មានការ​បង្ហាញ​ណាមួយ​ថា រដ្ឋាភិបាល​ចិន​មិន​បាន​ព្យាយាម​ជ្រៀតជ្រែក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ទេ​នោះ ដូច្នេះ​អូស្ត្រាលី​ក៏​មិន​ចាំបាច់​ទៅ​ដាក់​ច្បាប់​នេះ​ដោយ​គ្មាន​ហេតុផល​អ្វី​នោះ​ដែរ​។

នៅ​មួយ​ថ្ងៃមុន​នេះ​នាយក​រដ្ឋមន្ត្រី​ប្រទេស​សូ​ឡូ​ម៉ុង ម៉ា​ណា​សេះ សូ​ហ្កា​វ៉ា​រ៉េ (Manasseh Sogavare) បាន​ប្រាប់​សភា​របស់​ខ្លួន​ថា ប្រទេស​នេះ​នឹង​មិន​ចូលរួម​ក្នុង​ការ​ធ្វើ​យោធា​ណាមួយ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ទេ ហើយ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​នេះ គឺ​ដោយសារ​តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​សូ​ឡូ​ម៉ុង និង​អូស្ត្រាលី​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីសេដ្ឋកិច្ចរុស្ស៊ីអាចនឹងធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្ម ហើយមិនអាចពឹងផ្អែកលើចិននិងឥណ្ឌាបានទាំងស្រុង?

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុងហ៊ុមព័ទ្ធជុំជិត ដោយទណ្ឌកម្មពីសំណាក់ប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសប្រទេសមហាអំណាចធំៗនៅលោកខា…

វ៉ាក់សាំងកូវីដ១៩ប្រភេទ Pfizer ចំនួន ២ លានដូសទៀត នឹងមកដល់កម្ពុជានៅព្រឹកស្អែកនេះ

ព័ត៌មាន
ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី ២ ខែ ឧសភា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការអញ្ជីញអ្នកសារព័ត៌មាន ឲ្យចូលរួមយកព័ត៌មាន នៅក្នុងពិធីមកដល់នៃវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ