អាជ្ញាធរក្រុងបាងកកបង្កើតផែនការប្រព័ន្ធបង្ហូទឹកថ្មី

អាជ្ញាធរក្រុងបាងកកបង្កើតផែនការប្រព័ន្ធបង្ហូទឹកថ្មី ដើម្បីជួយរំដោះទឹកជំនន់លិចលង់ទីក្រុង


រដ្ឋបាលសាលារាជធានីបាងកក (BMA) ប្រទេសថៃកំពុងរៀបចំការអភិវឌ្ឍឡើងវិញដ៏សំខាន់នូវប្រព័ន្ធលូរំដោះទឹកជំនន់បណ្ដាលមកពីការភ្លៀងធ្លាក់ខ្លាំងនៅក្នុងរាជធានីបាងកក ដើម្បីបង្កើនសមត្ថភាពនៃការបង្ហូរទឹកចេញទៅតាមទិសដៅផ្សេងឲ្យបានឆាប់រហ័ស ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទឹកជំនន់នៅក្នុងរាជធានីមួយនេះ ដែលតែងតែជួបបញ្ហាលិចលង់នៅរដូវវេស្សា ដែលមានភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post ថ្មីៗនេះ។
អាជ្ញាធរក្រុងបាងកកបង្កើតផែនការប្រព័ន្ធបង្ហូទឹកថ្មី ដើម្បីជួយរំដោះទឹកជំនន់លិចលង់ទីក្រុង

អភិបាលរាជធានីបាងកកលោក Chadchart Sittipunt បានដឹកនាំកិច្ចប្រជុំតាមអនឡាញមួយនាពេលថ្មីៗនេះ អំពីការគ្រប់គ្រងទឹកជំនន់ ជាមួយមន្ត្រីមកពីនាយកដ្ឋានរៀបចំប្រព័ន្ធលូ និងការរំដោះទឹករបស់រាជធានីបាងកក (BMA) ការិយាល័យខណ្ឌ និងភ្នាក់ងាររដ្ឋចំនួន ៥០ ដើម្បីរិះរកវិធីដើម្បីបញ្ចប់បញ្ហាទឹកជំនន់នៅក្នុងរាជធានីមួយនេះ។

នៅក្នុងកិច្ចប្រជុំនេះអាជ្ញាធរថៃបានព្យាករថា នឹងមានការធ្លាក់ភ្លៀងជោគជាំប្រហែល ៦០% ទៅ៨០% នៅទូទាងរាជធានីបាងកកក្នុងខែនេះ ដែលមានបរិមាណទឹកភ្លៀងក្នុងកម្រិតពី ២០០-២៥០ មីល្លីម៉ែត្រ ហើយលោកអភិបាលក្រុងបាងកកបាននិយាយថា ទីក្រុងនេះ ជាទូទៅពឹងផ្អែកលើប្រព័ន្ធរំដោះទឹកចំនួន ២ សំខាន់ៗ គឺព្រែកជីក និងលូអង្កប់ក្រោមដី។

មកទល់នឹងពេលនេះ សាលារាជធានីបាងកកបានអនុវត្តគម្រោងលូក្រោមដីចំនួន ៤ គឺប្រព័ន្ធរំដោះទឹកបន្តចេញពីព្រែកប្រាចាខន (Prachakon) លូក្រោមដី ប្រឡាយមួយចំនួន ព្រមទាំងលូក្រោមដីដែលបង្កប់នៅពីក្រោមប្រឡាយ Bang Sue ផងដែរ។

លោក Chadchart បាននិយាយថា ប្រព័ន្ធលូស្នូលរបស់រាជធានីបាងកក គឺប្រព័ន្ធប្រឡាយតែម្ដងព្រោះវាអាចជួយរំដោះទឹកចេញទៅកាន់ទន្លេចៅប្រាយ៉ាបានយ៉ាងលឿន។ ប្រព័ន្ធប្រឡាយគឺមានប្រសិទ្ធភាពក្នុងការរំដោះទឹកបានល្អប្រសើរជាងប្រព័ន្ធលូផ្សេងទៀត ដូច្នេះហើយចាំបាច់ត្រូវតែផ្ដោតលើការបង្កើតប្រព័ន្ធប្រឡាយឱ្យបានខ្លាំងជាងគម្រោងលូក្រោមដី។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបូមទឹកចេញបានលឿននោះ អាជ្ញាធរពាក់ព័ន្ធត្រូវតែពិនិត្យមើលលើគ្រប់កន្លែងទាំងអស់នៅទូទាំងរាជធានីបាងកក រួមទាំងប្រព័ន្ធអគ្គិសនីនៅតាមស្ថានីយ៍ទឹកចំនួន ១៩០ កន្លែងផងដែរ។

ការបូមទឹកចេញពីប្រឡាយក៏ជាការចាំបាច់មួយត្រូវធ្វើផងដែរ ដើម្បីបង្ហូរទឹកឱ្យបានលឿនបន្ថែមពីលើបច្ចេកទេសនៃការចោះដាក់បំពង់លូចេញពីព្រែកដើម្បីធ្វើឱ្យទឹកអាចហូរចេញពីព្រែកឱ្យបានកាន់តែលឿនជាងមុន។

លោក Chadchart បាននិយាយថា ច្រកទ្វារទឹកជំនន់ និងការបូមទឹកមិនចំណាយប្រាក់ច្រើនដូចគម្រោងដាក់លូក្រោមដីនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺត្រូវអភិវឌ្ឍទាំងប្រឡាយ និងលូបង្កប់ក្រោមដីឱ្យស្មើៗគ្នាព្រោះប្រព័ន្ធទាំងពីរនេះគឺត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មេដឹកនាំតៃវ៉ាន់ទទួលជួបមេដឹកនាំប្រទេសមួយទៀតនៃតំបន់សមុទ្រការ៉ាប៊ីន ចំពេលដែលចិនបន្ដធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់

ព័ត៌មាន
ខណៈដែលសមយុទ្ធយោធាទ្រង់ទ្រាយធំៗដ៏ក្ដៅគគុករបស់ចិន ព័ទ្ធជុំជិតកោះតៃវ៉ាន់មិនទាន់បានបញ្ចប់ផង ឥឡូវនេះ តៃវ៉ាន់ហាក់ផ្គើនជាមួយទីក្រុងប៉េកាំងក…

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី៖ កូរ៉េខាងជើងគ្រោងផ្តល់ទ័ព១០ម៉ឺននាក់ ជួយម៉ូស្គូធ្វើសង្គ្រាមយកឈ្នះអ៊ុយក្រែន

ព័ត៌មាន
សារព័ត៌មាន Insider របស់អង់គ្លេស បានចុះផ្សាយដោយយោងប្រភព ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រៀមនឹងផ្តល់កងទ័ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ