បង់ក្លាដេសផ្អាកការបិទខ្ទប់ប្រទេសសិន

បង់ក្លាដេសផ្អាកការបិទខ្ទប់ប្រទេសសិន ដើម្បីអនុញ្ញាតឲ្យពលរដ្ឋប្រារព្ធបុណ្យសាសនា


រដ្ឋាភិបាលបង់ក្លាដេសបានសម្រេចផ្អាក វិធានការបិទខ្ទប់នៅទូទាំងប្រទេសសិន ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី២៣ខែកក្កដា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត និងអបអរបុណ្យសាសនាអ៊ីស្លាមដ៏ធំឈ្មោះថា អេត អាលអាហា (Eid al-Adha) ដែលនឹងចូលមកដល់នៅថ្ងៃទី ២០ដល់២២ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើន។
បង់ក្លាដេសផ្អាកបិទខ្ទប់ដោយសារធ្វើបុណ្យសាសនា
ដោយ

បើតាមទីភ្នាក់ងារបារាំង AFP បានឲ្យ​ដឹងថា គណៈរដ្ឋមន្ត្រីបង់ក្លាដេស​បានអនុញ្ញាតឲ្យពលរដ្ឋ ការលក់ដូរ និងជាពិសេសសេដ្ឋកិច្ចទាំងមូល មានសកម្មភាពឡើងវិញ ក្នុងអំឡុងពេលនៃការផ្អាកវិធានការបិទខ្ទប់ ដើម្បីឲ្យ​ពលរដ្ឋអាចមានលទ្ធភាពដើរទិញទំនិញ និងយក​ទៅជួបជុំគ្រួសារ​នៅស្រុកកំណើត ជាការរត្រៀមអបអរសាទរ​បុណ្យសាសនាដ៏ធំ របស់ប្រទេសដែលភាគច្រើនជាជនជាតិម៉ូស្លីមមួយនេះ។ 

តាមការប៉ាន់ស្មានជាទូទៅ យ៉ាងហោចណាស់មានប្រជាជនជាង ១០លាននាក់ ដែលនឹងត្រូវចេញដំណើរត្រលប់​ទៅ​ភូមិឋានរបស់ពួកគេវិញ ក្នុងអំឡុពេលបុណ្យ អេត អាលអាហានេះ ខណៈដែរអ្នកកាន់សាសនាអ៊ីស្លាមប្រមាណ ៣០ ទៅ ៤០លាននាក់នៅទូទាំងប្រទេស ត្រូវបានគេរំពឹងទុកថា នឹងមកជួបជុំគ្នាសំពះព្រះក្នុងវិហារសាសនាផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

​អ្នកជំនាញផ្នែកសុខាភិបាលនៅបង់ក្លាដេស បានបង្ហាញក្តីព្រួយបារម្ភចំពោះការផ្អាកវិធានការបិទខ្ទប់ប្រទេស ព្រមទាំងសម្តែងការខកចិត្តចំពោះខ្លាំងមែនទែន ចំពោះការសម្រេចចិត្ត​របស់រដ្ឋាភិបាល។ ខណៈពេលដែលបង់ក្លាដេសទើបមានប្រជាជានជាង ៤លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស ក្នុងចំណោម​ប្រជាជនសរុបទាំងជាង ១៦០លាននាក់ ហើយការរាតត្បាតកូវីដ១៩ក្នុងប្រទេសមួយនេះក៏មិនទាន់ថមថយនៅឡើយ សូម្បីតែបន្តិច។ 

គួររំឭកថា បង់ក្លាដេស​ជាប្រទេសក្បែរខាង​របស់ឥណ្ឌា​មួយ​ក្នុងចំណោមប្រទេសក្បែរខាងផ្សេងទៀត ដែលទទួល​រងឥទ្ធិពល​ពីការឆ្លងរាលដាល​កូវីដ១៩ទ្រង់ទ្រាយធំនៅ​ឥណ្ឌា​​ចូលមកក្នុងប្រទេសរបស់ខ្លួន។

សូមជម្រាបថា មុនពេលផ្អាកការបិទខ្ទប់នេះ និងរហូតមកដល់ម៉ោងនេះ បង់ក្លាដេសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ជាមធ្យម​មានជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈអ្នកស្លាប់​មានជាមធ្យម ២០០នាក់ក្នុងមួយថ្ងៃ។ ទាក់ទង​នឹង​តួលេខពិតប្រាកដ ត្រូវបានសង្គមស៊ីវិលអះអាងថា អាចមានច្រើនជាងនេះទៀត។ 

​បច្ចុប្បន្ន បង់ក្លាដេស​មានអ្នកឆ្លងកូវីដ១៩សរុប​ប្រមាណជាង ១លាន១សែននាក់ ខណៈអ្នកស្លាប់មានជិត ១ម៉ឺន៨ពាន់​នាក់ហើយ។ នេះបើតាមទិន្នន័យដែលចងក្រងនិងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ រងការបាតុកម្មឲ្យចុះពីតំណែងជាថ្មី ចំពេលប្រទេសកំពុងផុងខ្លួនក្នុងវិបត្តិកូវីដ-១៩កាន់តែខ្លាំង

ព័ត៌មាន
ពលរដ្ឋថៃចំនួនជាង១ពាន់នាក់កាលពីថ្ងៃអាទិត្យទី ១៨កក្កដា បានចេញមកតាមដងផ្លូវក្បែរវិមានរដ្ឋាភិបាលថៃ ដើម្បីធ្វើបាតុកម្មស្រែករិះគន់ការដឹកនាំមិន…

កូវីដ-១៩ នៅសិង្ហបុរី៖ រដ្ឋាភិបាលប្រាប់ឲ្យពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងត្រូវស្នាក់នៅផ្ទះ

ព័ត៌មាន
ក្រសួងសុខាភិបាលសិង្ហបុរី ថ្មីៗនេះបានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំង ពិសេសអ្នកមានវ័យចំណាស់ ត្រូវស្នាក់នៅផ្ទះតាមដែលអាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ