ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសាធារណៈថាជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានប្រារព្ធពិធីប្រគល់ទទួលវិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា។
ពិធីប្រគល់ទទួលវិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា
ដោយ

កម្មវិធីនេះ ការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី។

ថ្លែងនាឱកាសប្រគល់ទទួលវិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងឆ្នាំ២០២២នេះ ធនាគារ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដោយទទួលបាន “វិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ពីនិយ័តករមូលបត្រកម្ពុជា ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយ នៅកម្ពុជា ដែលផ្តល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។

បើតាមបណ្ឌិត អ៊ិន ចាន់នី ផ្សារមូលបត្រ ជាសូចនាករមួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ខណៈវិស័យមូលបត្រនៅកម្ពុជា បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាចលករមួយដ៏មានសារៈសំខាន់នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្តបោះជំហាន ក្នុងការផ្តល់នូវសេវាកម្មនេះ។ ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់ធនាគារ អេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រជូនវិនិយោគិន និងសាធារណជន។ មុខងារចម្បងៗ នៃសេវាកម្មនេះ រួមមាន៖ គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ លោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម ផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា ទីផ្សារមូលបត្រកម្ពុជា នារយៈពេលចុងក្រោយនេះ កាន់តែមានសកម្មភាពមមាញឹកគួរឲ្យកត់សម្គាល់ ពិសេសវត្តមានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តែម្ដង។ បើតាមឯកឧត្តម ស៊ូ សុជាតិ កំណើននៃទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ក្នុងទីផ្សារមូលបត្រ បច្ចុប្បន្ន បានឈានដល់១លានដុល្លារក្នុងមួយថ្ងៃ ខណៈស្ទើរតែ៩០ភាគរយគឺជាការជួញដូរភាគហ៊ុន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ស័ក្តិសមដូចកេរ្តិ៍ឈ្មោះប្រសិទ្ធនាម ដោយមហាជនថា ជា «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» ធនាគារ អេស៊ីលីដា ជានិច្ចកាល ប្រកាន់ខ្ជាប់នូវ តម្លាភាព គោលការណ៍សីលធម៌វិជ្ជាជីវៈ អភិបាលកិច្ចល្អ គោរពច្បាប់ សង្គម និងបរិស្ថាន។ ធនាគារ អេស៊ីលីដា បានបំពាក់នូវបច្ចេកវិទ្យាឌីជីថលខ្ពស់ ដែលមានគុណភាព និងទំនើបទាន់សម័យ សម្រាប់គាំទ្រសេវាកម្មនេះ ព្រមទាំងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការផ្តល់សេវាកម្មទាំងនេះ ដោយប្រកាន់ខ្ជាប់នូវ បទប្បញ្ញត្តិ តម្លាភាព និងក្រមសីលធម៌៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាកើនជាង៥០០% ខណៈជើងហោះហើរកើនជាង១០០% នៅខែមេសា

ព័ត៌មាន
វិស័យអាកាសចរណ៍បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតនៃជំងឺ…

មេដឹកនាំវៀតណាមចាប់អារម្មណ៍ សំណើក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ប៉ុន្ដែស្នើឲ្យមានការសិក្សាលម្អិត

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង នៅអំឡុងពេលមានវត្តមានសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោននាសប្ដាហ៍នេះ បានអះអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ