ធនាគារវៀតណាមកាត់បន្ថយអត្រាការប្រាក់

ធនាគារវៀតណាមកាត់បន្ថយអត្រាការប្រាក់ក្នុងតម្លៃសរុបជាង ៥០០លានដុល្លារ សម្រាប់អ្នកខ្ចីប្រាក់រងគ្រោះដោយសារកូវីដ-១៩


ធនាគារនៅវៀតណាមចំនួន ១៦ បានកាត់បន្ថយអត្រាការប្រាក់ក្នុងតម្លៃជាទឹកប្រាក់សរុប ជាង៥៣៦លានដុល្លារអាមេរិក សម្រាប់អ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា រហូតដល់ដំណាច់ខែកញ្ញាកន្លងទៅនេះ។ ការជួយកាត់បន្ថយអត្រាប្រាក់នេះ គឺសម្រេចបានប្រហែលជិត៦០% នៃអ្វីដែលគ្រឹះស្ថានធនាគារទាំងនោះ បានប្តេជ្ញាចិត្តក្នុងការជួយដល់ពលរដ្ឋ ក៏ដូចជាអាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដែលជំពាក់លុយធនាគារ គ្មានលទ្ធភាពសង។ នេះបើតាមតួលេខពីធនាគាររដ្ឋរបស់វៀតណាម។
ធនាគារវៀតណាមកាត់បន្ថយអត្រាការប្រាក់

នៅ​ក្នុង​ចំណោម​ធនាគារ​ទាំង ១៦ ដែល​បាន​ចូលរួម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ក្នុង​ការ​ជួយ​ដល់​អ្នក​ខ្ចី​ដែល​គ្មាន​លទ្ធភាព​សង​នៅ​អំឡុង​ពេល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​នោះ ឃើញ​ថា ធនាគារ កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម គឺ​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ច្រើន​ជាងគេ​បំផុត​គឺ​មាន​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ទំហំ​កម្ចី​សរុប ដែល​ត្រូវ​បាន​ធនាគារ​នេះ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជូន​នោះ មាន​ដល់​ទៅ​ជាង​៥៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អ្នក​ខ្ចីប្រាក់​ជាង ៣​លាន​នាក់ ។

បន្ទាប់​ពី​នេះ គឺ​ធនាគារ Vietcombank ក៏​មានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ច្រើន​ដែរ ពោល​គឺ​សរុប​ជា​ទំហំ​ទឹកប្រាក់​មាន​ជាង ៨៦​លាន​ដុល្លារ ខណៈ​ដែល​ធនាគារ BIDV បាន​កាត់​បន្ថយ​ជាង ៨៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​រំឭក​ថា កាលពីដើម​ខែកក្កដា​កន្លង​ទៅ ដើម្បី​អនុវត្ត​តាម​សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល​វៀតណាម សមាគម​ធនាគារ​វៀតណាម ដែល​មាន​ធនាគារពាណិជ្ជ​ធំ​ៗ​ចំនួន​១៦​ជា​សមាជិក បាន​ប្រកាស​យល់ព្រម​កាត់​បន្ថយ​អត្រា​កម្ចី​សម្រាប់​សហគ្រាស ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​ចាប់ពី​ថ្ងៃ​ទី​១៥ ខែកក្កដា រហូត​ដល់​ចុងឆ្នាំ​២០២១​នេះ ដោយ​ចំនួន​សរុប​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​សម្រាប់​អ្នក​ខ្ចីប្រាក់​នេះ គឺ​សរុប​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​នោះ​ដែរ ធនាគារ​រដ្ឋ​ចំនួន​៤​របស់​វៀតណាម បាន​ប្តេជ្ញា​ចិត្តនឹង​ផ្ដល់​កញ្ចប់​ថវិកា​គាំទ្រ​សរុប​ប្រមាណ ជាង ១៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ និង​បាន​កាត់​បន្ថយថ្លៃ​សេវាកម្ម​១០០%​តែ​ម្ដង សម្រាប់​អតិថិជន​របស់​ធនាគារ​ទាំងនេះ នៅ​ក្នុងអំឡុងពេល​ដែល​ប្រទេស​វៀតណាម​បាន​ដាក់​ចេញ​នូវ​ការ​អនុវត្ត​វិធានការ​គម្លាត​សង្គម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​កូ​វី​ដ​១៩៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីនឹងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ថ្មីសម្រាប់ពលរដ្ឋហុងកុងចាប់ពីខែមីនា ឆ្នាំ២០២២

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលីអះអាងថា ពលរដ្ឋហុងកុងប្រមាណ ៩ ពាន់នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីដែលមានទិដ្ឋាការបណ្ដោះអាសន្ន នឹងអាចទទួលបានទិដ្…

អាមេរិកបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កោះតៃវ៉ាន់ ១,៥ លានដូសបន្ថែមទៀត ទោះបីមានការរារាំងពីប្រទេសចិន

ព័ត៌មាន
សហរដ្ឋអាមេរិកបានបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Moderna ដល់កោះតៃវ៉ាន់ចំនួន ១លាន៥សែនដូសបន្ថែមទៀត ធ្វើឱ្យការបរិច្ចាគវ៉ាក់សាំងរបស់អាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ