ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមាន ១៣១នាក់ និងចំនួនអ្នកព្យាបាលជាសះស្បើយ ៦២០នាក់


រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៩ ខែសីហា បន្តរកឃើញអ្នកវិជ្ជមាននៃសមេរោគកូវីដ១៩ចំនួន ១៣១នាក់និងចំនួនអ្នកព្យាបាលជាសះស្បើយ ៦២០នាក់បន្ថែមទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
ក្រុមគ្រូពេទ្យស័គ្រចិត្តកំពុងយកសំណាកប្រជាជននៅខេត្តបន្ទាយមានជ័យ (រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

សេចក្ដីប្រកាសព័ត័មាន​នេះ​បានបង្ហាញថា ការរកឃើញករណី​ឆ្លង​នៃមេរោគ​កូវីដ១៩​នៅក្នុងខេត្តបន្ទាយ​មានជ័យ​ ដែលរកឃើញថ្មី​នេះ គឺជាការឆ្លង​នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងជាពលករ ​ដែលបានត្រឡប់មក​ពីប្រទេស​ថៃវិញ។

ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយនៅក្នុងចំណោមខេត្ត ដែលបានបិទខ្ទប់ ដើម្បីទប់ស្កាត់នូវការរីករាលដាល​នូវមេរោគបំប្លែងថ្មីឌែលតា នៅក្នុងសហគមន៍កាលពីថ្មីៗនេះផងដែរ។ស្ថានភាពកូវីដ១៩នៅកម្ពុជាសព្វថ្ងៃនេះ កំពុងតែជួបនូវករណីឆ្លងកូវីដ១៩បំប្លែងថ្មីប្រភេទ ឌែលតា នៅក្នុងសហគមន៍​ដែលភាគច្រើន គឺត្រូវបានរកឃើញលើ​ពលករ ដែលត្រឡប់មកពីប្រទេសថៃ ជាពិសេស​ខេត្តបន្ទាយមានជ័យនេះតែម្ដង ដែលមានព្រំប្រទល់​ជាប់នឹង​ប្រទេស​ថៃជាងគេ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ​បានបន្តទៀតថា ចំពោះអ្នក​ដែលមានការប៉ះពាល់​ដោយផ្ទាល់ ឬប្រយោល​ជាមួយអ្នកជំងឺ​​សូមធ្វើចត្តាឡីស័ក​ដោយខ្លួនឯង និងអ្នកដែលប៉ះផ្ទាល់​សូមទៅ​ពិនិត្យដើម្បី​យកសំណាក​រកមេរោគ​កូវីដ-១៩។

របាយការណ៍ពី​ក្រសួងសុខាភិបាល​កម្ពុជា​បានឲ្យ​ដឹងថា គិតត្រឹមថ្ងៃទី១០ ខែសីហាឆ្នាំ២០២១នេះកម្ពុជា​បានរកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩ថ្មី សរុបចំនួន ៤៩៩នាក់ទៀតករណីជាសះស្បើយ​មានចំនួន ៨៨២នាក់ និងករណីស្លាប់មានចំនួន​១៧នាក់​បន្ថែមទៀត។ ខណៈករណីឆ្លងនៅក្នុងសហគមន៍​មានចំនួន​ ៣៧៤នាក់ និងអ្នកដំណើរពីបរទេស​មានចំនួន​១២៥នាក់៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន TikTok នាំមុខ Facebook ក្លាយជាកម្មវិធីមានអ្នកទាញយកទៅប្រើប្រាស់ច្រើនជាងគេ

ព័ត៌មាន
ទិន្នន័យដែលបានពីការស្ទង់មតិកាលពីចុងឆ្នាំ ២០២០ បានបង្ហាញថា កម្មវិធីផលិតវីដេអូខ្លីលើទូរស័ព្ទរបស់ប្រទេសចិនឈ្មោះថា TikTok បានក្លាយជាកម្មវិធ…

រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
វិបត្តិកូវីដ១៩នៅតែបន្តអូសបន្លាយ ដែលបានជះឥទ្ធិពលកាន់តែអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជា ពិសេស វិស័យទេសចរណ៍។ ជាមួយគ្នានឹងវិធានការរឹតត្បិត ការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ