កូវីដ១៩ មិនទាន់ថមថយនៅចិន

អាជ្ញាធរទីក្រុងប៉េកាំង ជំរុញឱ្យមនុស្សរាប់លាននាក់បន្តធ្វើការពីផ្ទះ ខណៈកូវីដ១៩ មិនទាន់ថមថយ


អាជ្ញាធរទីក្រុងប៉េកាំងបានពង្រីកវិធានការណែនាំពីការធ្វើការងារពីផ្ទះដល់ប្រជាជនខ្លួនចំនួន ២២ លាននាក់ ដើម្បីទប់ស្កាត់ឲ្យបានខ្ពស់នៃការរីករាលដាលនៃមេរោគកូវីដ១៩ ដែលនៅតែបន្តឆ្លងគ្មានឈប់ឈរ ខណៈដែលអាជ្ញាធរទីក្រុងស៊ាងហៃបានដាក់ពង្រាយការធ្វើតេស្ត និងទប់ស្កាត់បន្ថែមទៀត ដើម្បីរក្សាការអនុវត្តគោលនយោបាយគ្មានកូវីដ១៩របស់រដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន REUTERS។
សេវាសុខភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសចិនកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង នៅពេលដែល មេរោគកូវីដ១៩ បានរីករាលដាលយ៉ាងលឿនឆាប់រហ័ស។
ដោយ

វិធានការ​តឹងរ៉ឹងក្នុងការទប់ស្កាត់កូវីដ១៩​របស់ចិន បានបង្កការលំបាកជាច្រើន​សម្រាប់ប្រជាជន ក៏ដូចជាប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច​​អស់រយៈពេលជាច្រើន​ខែមកហើយ។ ប៉ន្ដែ ចិន​នៅតែបន្ដ​អនុវត្ត​យ៉ាងម៉ឺងម៉ាត់បំផុត​ ទោះបីជាមានការរិះគន់​យ៉ាងណាក្ដី។

នៅថ្ងៃចន្ទនេះ រដ្ឋធានីប៉េកាំង​របស់ប្រទេសចិន​បានរាយការណ៍ថាមានអ្នកឆ្លងថ្មីចំនួន​ ៩៩ ករណីទៀត ត្រូវបានរកឃើញនៅថ្ងៃទី ២២ ខែឧសភា កន្លងទៅ កើនឡើងខ្ពស់ជាងថ្ងៃមុន ដែលមានត្រឹម ៦១​ ករណីប៉ុណ្ណោះ ដែលវាជាចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ បើធៀបថ្ងៃកន្លងទៅក្នុងអំឡុងពេលនៃការផ្ទុះឡើងរយៈពេលមួយខែមកនេះ។ រីឯ នៅទីក្រុងសៀងហៃវិញ ត្រូវបានគេរាយការណ៍ថា នៅ​ថ្ងៃទី ២២ ឧសភា នេះមានអ្នកឆ្លងក្រោម ៦០០ ករណី ដោយមានការឆ្លងរាលដាល​នៅក្នុងកន្លែង​រាំងខ្ទប់​ជំងឺតែម្តង។

ខណៈពេលដែលមិនមានការប្រកាសថ្មីណាមួយ​នៃតំបន់ដែលត្រូវបានបិទ​នៅក្នុងទីក្រុងប៉េកាំងនោះ អាជ្ញាធ័រខណ្ឌចំនួន ៥ ក្នុងចំណោម ១៦ របស់ទីក្រុងនេះ ត្រូវបានណែនាំឲ្យប្រជាជនរបស់ខ្លួនធ្វើការពីផ្ទះ និងជៀសវាងការជួបជុំគ្នា។

លើសពីនេះទៅទៀត អាជ្ញាធរទីក្រុងប៉េកាំង បានកាត់បន្ថយការសេវាកម្មដឹកជញ្ជូនសាធារណៈ ដោយបានស្នើឱ្យផ្សារទំនើប​មួយចំនួន ហាង និងទីកន្លែងផ្សេងទៀតបិទទ្វារ ព្រមទាំងបិទខ្ទប់​អគារណា​ដែលមានករណីឆ្លងថ្មីត្រូវបានរកឃើញផងដែរ។

គួរជម្រាបថា កាលពីចុងឆ្នាំ ២០១៩ ប្រទេសចិនត្រួវបានគេរកឃើញជាលើកដំបូងនៃជំងឺកូវីដ១៩ នៅទីក្រុងវូហ៊ាន​ ប៉ុន្ដែ ក្រោយមកចិនមានការទប់ស្កាត់ការឆ្លងបានល្អមិនមានការរាលដាលខ្លាំងនោះទេ ទើបតែ​ប៉ុន្មានខែ​ចុងក្រោយនេះប៉ុណ្ណោះ ដែលចិន​កំពុង​ប្រឈមនឹងការឆ្លងរាលដាល​កាន់តែខ្លាំងពិសេស​នៅទីក្រុងសំខាន់ៗដូចជា ស៊ាងហៃ ស៊ិនជីន និងរដ្ឋធានីប៉េកាំងតែម្ដង និងបង្កឲ្យមានការបិទខ្ទប់ក្នុងរយៈពេលយូរផងដែរ។ វិធានការទប់ស្កាត់នៅទីក្រុងប៉េកាំង សៀងហៃ និងកន្លែងផ្សេងៗក្នុងប្រទេសចិនកំពុង បង្កឲ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងដំណំ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងពាណិជ្ជកម្មអន្តរជាតិ។

ទោះបីជា មនុស្សកាន់តែច្រើនត្រូវបានអនុញ្ញាតឱ្យចេញខាងក្រៅក៏ដោយ អ្នកស្រុកជាច្រើនដែលនៅក្នុងតំបន់ផ្សេងៗនៃទីក្រុងសៀងហៃបាននិយាយថា ពួកគេត្រូវបានគេប្រាប់ថា ការឆ្លងថ្មីនៅក្នុងតំបន់ជុំវិញកន្លែងពួកគេរស់នៅ​ នៅតែមានកម្រិតខ្ពស់ ដែលតម្រូវឱ្យមានការទប់ស្កាត់តឹងរ៉ឹងឡើងវិញម្តងទៀត។

រដ្ឋាភិបាលទីក្រុងសៀងហៃបាននិយាយថា ករណីទាំងអស់ដែលបានរកឃើញក្នុងប៉ុន្មានថ្ងៃមកនេះ គឺស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ឬកន្លែងមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ពីគេ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុប​ នៅចិនដីគោក​ សរុប​មានជាង​២២ម៉ឺនករណីហើយ ខណៈដែលចំនួនអ្នកស្លាប់​សរុបមានជាង​៥ពាន់នាក់៕​

អត្ថបទ៖ ហ៊ុន​ គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមប្រឈមអ្វីខ្លះ ដើម្បីឈានទៅសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២?

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីវៀតណាមនៅថ្ងៃទី ២៣ឧសភា បាននិយាយថា ប្រទេសវៀតណាមចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីអាចសម្រេចបាននូវគ…

ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) រៀបចំព្រឹត្តិការណ៍ «ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ» (Chbar Ampov Day) ដើម្បីកៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ

ព័ត៌មាន
ការរត់គឺជាកីឡាដ៏ពេញនិយម ហើយបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន ព្រោះការរត់គឺជាសកម្មភាពហាត់ប្រាណ ដែលងាយស្រួលនិងមានប្រយោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ