រិតត្បិតពាណិជ្ជកម្មសូឡាចិន

ក្រុងប៉េកាំងជំរុញក្រុមហ៊ុនសូឡា ដែលរងការរឹតត្បិតពាណិជ្ជកម្ម ងើបប្រឆាំងនឹងគំនាបរបស់អាមេរិក និងឥណ្ឌា


ប្រទេសចិនកំពុងជំរុញឱ្យក្រុមហ៊ុនផលិតបន្ទះសូឡាទាំងអស់របស់ខ្លួន ក្រោកឡើងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយរឹតត្បិតពាណិជ្ជកម្ម ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ដែលកំពុងបង្កើតបញ្ហាប្រឈមជាច្រើន សម្រាប់ឧស្សាហកម្មមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
រិតត្បិតពាណិជ្ជកម្មសូឡាចិន
ដោយ និង

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មក្រុងប៉េកាំងនៅសប្ដាហ៍នេះ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុននានាគួរតែប្រើប្រាស់វិធីសាស្ត្រផ្លូវច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរឹតបន្តឹងពាណិជ្ជកម្ម និងដាក់គំនាបលើផលិតផលសូឡារបស់ចិន ជាមួយគ្នានេះឧស្សាហកម្មសូឡាគួរតែបង្កើនស្វ័យភាព និងភាពធន់របស់ខ្លួនផងដែរ។

បើទោះបីមិនបាននិយាយចំៗថា ជាគំនាបពីសហរដ្ឋអាមេរិក និងឥណ្ឌា តែរដ្ឋអំណាចប៉េកាំងបានលើកឡើងថា ភាពតានតឹងផ្នែកពាណិជ្ជកម្មនៅតែមានកម្រិតខ្ពស់នៅទូទាំងពិភពលោក ប្រការនេះ បាននាំមកនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន និងសហគ្រាសរបស់ចិន។ ប៉ុន្តែប៉េកាំងនឹងបន្តការពារ ព្រមទាំងជួយដល់ក្រុមហ៊ុនទាំងអស់ នៅពេលដែលពួកគេចង់ពង្រីកទីផ្សារអន្តរជាតិ។

គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុនសូឡារបស់ចិនកាលពីថ្ងៃពុធ បានកត់ត្រាពីការធ្លាក់ចុះក្រោយពីរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ ដែលនឹងហាមឃាត់ទំនិញ មកពីតំបន់ ស៊ិនជាំង លុះត្រាតែក្រុមហ៊ុនទាំងនោះ អាចបញ្ជាក់បានថា ទំនិញពួកគេមិនត្រូវបានផលិតឡើង ដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខិតបង្ខំ។

លើសពីនេះ អាជ្ញាធរគយអាមេរិកបានហាមឃាត់ការនាំចូលបន្ទះសូឡា ពីក្រុមហ៊ុនចិនជាច្រើន ដោយសង្ស័យថា ផលិតផលពួកគេមានផ្ទុកសារធាតុស៊ីលីកូន ដែលផលិតចេញពីក្រុមហ៊ុនមួយផ្សេងទៀត ដែលត្រូវបានអាមេរិកដាក់ក្នុងបញ្ជីខ្មៅ ដោយសារបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។

ថ្មីៗនេះទៀតសោត អាជ្ញាធរពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក៏បានផ្តល់អនុសាសន៍ឱ្យបន្តការយកពន្ធ ដូចទៅនឹងពេលលោកដូណាល់ ត្រាំ នៅជាប្រធានាធិបតីអាមេរិកដែរ ពោលគឺនៅពេលនោះ អាមេរិកបានដាក់គំនាបពន្ធលើគ្រឿងបន្លាស់ផ្ទាំងសូឡាពីក្រៅប្រទេសយ៉ាងច្រើន ពិសេសប្រទេសចិន។

សូមជម្រាបថា មិនមែនតែអាមេរិកនោះទេ ដែលបានដាក់គំនាបលើពាណិជ្ជកម្មសូឡាជាមួយចិន សូម្បីតែប្រទេសឥណ្ឌាកាលពីដើមឆ្នាំនេះក៏បានប្រកាសដំឡើងពន្ធ៤០% លើការនាំចូលគ្រឿងបង្គុំបន្ទះសូឡាផងដែរ ដោយសម្អាងថា ចង់កាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងជំរុញការផលិតនៅក្នុងស្រុក៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ដាក់ចេញចក្ខុវិស័យ៥ចំណុច ដើម្បីបើកយុទ្ធនាការណ៍ជាតិផ្សព្វផ្សាយកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

ព័ត៌មាន
ថ្លែងនាឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ ខែធ្នូ…

លោកជំទាវ ឱ វណ្ណឌីន៖ នៅឆ្នាំ២០២២ «អូមីក្រុង» អាចនឹងដើរពេញពិភពលោក រួមទាំងកម្ពុជា

ព័ត៌មាន
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២២ ជាឆ្នាំដែលវីរុសអូមីក្រុងដើររាតត្បាតនៅពេញពិភពលោក រួមទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ