អត្ថបទ​ពាណិជ្ជកម្ម

ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម​រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​គម្រោង​ព្រម​គ្នា ពី​បុរី ប៉េង ហួត


ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ បុរី ប៉េង ហួត ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​គម្រោង​ព្រមគ្នា និង​ថែម​ប្រម៉ូសិន​រង្វាន់​ធំ​លើក​ចុង​ក្រោយ “ទិញ​ផ្ទះ​ឈ្នះ​ខុនដូ” ដែល​ការផ្តល់​ជូន​ទាំង​២ លក្ខខណ្ឌ​ខាង​លើ​នេះ មាន​សុពលភាព​ត្រឹម​ដំណាច់​ខែ​កញ្ញា​នេះ​តែ​ប៉ុណ្ណោះ។
ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម​រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​គម្រោង​ព្រម​គ្នា ពី​បុរី ប៉េង ហួត។ ការបញ្ចុះ​តម្លៃ​នេះ មានសុពលភាពពេញ​មួយ​ខែ​កញ្ញា ឆ្នាំ​២០១៩។
ដោយ

ជាមួយនឹង​បទ​ពិសោធន៍​ជិត​15 ឆ្នាំ ក្នុង​នាម​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈាន​មុខ​គេ​មួយ ក្នុង​ប្រទេស​កម្ពុជា បុរី ប៉េង ហួត បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​​ជា​ច្រើន លើ​ទីតាំង​ផ្សេងៗ​គ្នា ដែល​ពោរពេញ​ដោយ​សក្តានុពល​ខ្លាំង ជុំវិញ​រាជ​ធានី​ភ្នំពេញ។ ជាពិសេស គម្រោង​ទាំង ១០ ស្ថិត​នៅតាម​តំបន់​អភិវឌ្ឍន៍​ផ្សេងៗ​គ្នា ជុំវិញ​រាជ​ធានី​ភ្នំពេញ ដែល​រួមមាន​តំបន់​ទីក្រុង​រណប ៦០​ម៉ែត្រ តំបន់​បឹងស្នោរ និង​តំបន់​ជ្រោយចង្វារ  សុទ្ធសឹងតែ​ជា​តំបន់​ប្រមូល​ផ្តុំ​ទៅ​ដោយ​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម ដែល​មាន​សក្ដានុពល​ខ្លាំង សម្រាប់​ការវិនិយោគ និង​រស់នៅ​ផងដែរ។

-ជាក់ស្តែងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន  មកអភិវឌ្ឍក្នុងតំបន់នេះ ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន។ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅស្ថានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុន​ Star Auto Cambodia (Mercedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។ 

-ចំណែកឯ តំបន់តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោរ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជននិង ជាតំបន់ពាណិជ្ជកម្មមួយ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។ 

តំបន់បឹងស្នោរ ក៏លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថាហ្គ្រេនស្តាផ្លាទីនីម បានលេចរូបរាងឡើងលើផ្ទៃដីជាង២០០ហិកតា ហើយគម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោរ ជាទីក្រុងរណបមួយ ដ៏សម្បូរបែប ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។ ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះផងដែរក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម សំរាប់អតិថិជនធ្វើការជ្រើសរើសដែលក្នុងនោះមានលំនៅដ្ឋានជាច្រើនប្រភេទ។

- សម្រាប់តំបន់តាមបណ្តោយផ្លូវជាតិលេខ៦A វិញ កំពុងតែអភិវឌ្ឍឥតឈប់ឈរ នាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសតំបន់ព្រែកលាបដែលកំពុងតែរីកដុះដាលទៅដោយ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ។

សូមបញ្ជាក់ផងដែរថាគ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង១០ ខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕




អត្ថបទបន្ទាប់


លោក មហាធៀ សន្យា​មើល​ថែ​ការពារ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ម៉ាឡេស៊ី

ព័ត៌មាន
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ នៅ​ថ្ងៃ​អង្គារ ទី៣ ខែ​កញ្ញា បាន​សន្យា​ថា អាជ្ញាធរ​ប្រទេស​របស់​លោក​នឹង​មើល​ថែ​រក្សា​ការពារ​…

អាមេរិក ចូលមកជំនួសតំណែងចិន ជាទីផ្សារបញ្ជាទិញផលិតផលកសិកម្មវៀតណាមច្រើនជាងគេបង្អស់

ព័ត៌មាន
ប្រទេសចិន ដែលធ្លាប់តែគេស្គាល់ថា ជាអ្នកបញ្ចាទិញផលិតផលកសិកម្មពីវៀតណាមច្រើនជាងគេបង្អស់នោះ លែងអាចឈរក្នុងតំណែងកំពូលតារាង​នេះ បានតទៅទៀតហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ