អត្ថបទក្រុមហ៊ុន

សំបកកង់ ‘BFGoodrich ADVANTAGE TOURING’ ផលិតឡើងដើម្បីវាយលុកទីផ្សារសំបកកង់សម្រាប់ការបើកបរលើផ្លូវធម្មតា ដោយមានទំហំច្រើនជម្រើសគ្របដណ្ដប់កាន់តែធំចាប់ពីរថយន្តប្រភេទ SEDANS ភីកអាប់ មីនីវែន រហូតដល់ CUVs & SUVs


ដោយមាននូវកិត្តិសព្ទម៉ាកដ៏គួរឱ្យទុកចិត្តរយៈពេល 150 ឆ្នាំជាមួយនឹងប្រវត្តិសាស្ត្រនៃសំបកកង់សម្រាប់ផ្លូវធម្មតា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BFGoodrich បានដាក់សម្ពោធសំបកកង់ ‘BFGoodrich Advantage Touring’ ដែលជាសំបកកង់សម្រាប់ “ផ្លូវធម្មតា” ស័ក្ដិសមសម្រាប់ការចំណាយ រចនាឡើងដើម្បីផ្ដល់ឱ្យអ្នកបើកបរនូវទំនុកចិត្តទៅលើគ្រប់ផ្លូវដែលពួកគាត់ធ្វើដំណើរ។
សំបកកង់ ‘BFGoodrich ADVANTAGE TOURING’ មានសរុបចំនួន 69 ទំហំ រួមបញ្ចូលទាំងទំហំថ្មីចំនួន 25 ចាប់ពីកង់ទមហំ 13អ៊ីញ ដល់ 20 អ៊ីញ
ដោយ

ដោយកំណត់គោលដៅ គ្របដណ្ដប់ក្នុងការបំពាក់លើរថយន្តប្រភេទ Sedan ភីកអាប់ មីនីវែន និង CUV/SUV សំបកកង់ BFGoodrich Advantage Touring ផ្ដល់នូវការគ្របដណ្ដប់ទីផ្សារធំជាង 85% នៅក្នុងប្រភេទសំបកកង់ទំហំ 13 អ៊ីញ ដល់ 20 អ៊ីញ ជាមួយនឹងទំហំសរុបចំនួន 69 ទំហំ រួមបញ្ចូលទាំងទំហំថ្មីចំនួន 25 ទំហំ។

លោក Gregoire Gaud, អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានបង្ហាញឱ្យដឹងថា៖ “សំបកកង់ BFGoodrich Advantage Touring ផ្តោតគោលដៅទៅលើអ្នកបើកបរដែលមានការរស់នៅបែបទាន់សម័យ ចង់បានផលិតផលដែលមានគុណតម្លៃល្អបំផុតស័ក្ដិសមនឹងប្រាក់ដែលពួកគាត់បានចំណាយ និងទាមទារឱ្យមានការគ្រប់គ្រងចង្កូតប្រកបដោយទំនុកចិត្តសម្រាប់ការធ្វើដំណើរទៅផ្លូវនានានៅទីក្រុង។ សំបកកង់ដែលដាក់សម្ពោធឲ្យប្រើប្រាស់ថ្មីថ្មោងនេះ មានភាពលេចធ្លោរជាមួយនឹងការផ្ដល់ជូននូវទំហំកាន់តែទូលំទូលាយ ក៏ដូចជាសមត្ថភាពដំណើរការ និងសោភ័ណ្ឌភាពកាន់តែល្អប្រសើរផងដែរ។ លើសពីនេះទៅទៀត សំបកកង់នេះមានភ្ជាប់មកជាមួយនូវការធានាពីក្រុមហ៊ុនផលិតរយៈពេល 6 ឆ្នាំ។ នេះគឺជាគុណតម្លៃពិតប្រាកដដែលអ្នកអាចរំពឹងបានពីម៉ាកសំបកកង់ប្រណីតមួយនេះ!

លក្ខណៈពិសេសសំខាន់ៗនៃសំបកកង់ BFGoodrich Advantage Touring រួមមាន៖ § សោភ័ណ្ឌភាព និងសមត្ថភាពកាត់បន្ថយសំឡេងរំខានកាន់តែល្អប្រសើរ ដោយសារតែរចនាបទក្រឡាថ្មី មានលក្ខណៈរស់រវើក និងសាមញ្ញ ក៏ដូចជាលំនាំក្រឡាសំបកកង់មិនស៊ីមេទ្រី ច្រាសទិសគ្នា ជាមួយនឹងប្លង់ក្រឡាដែលដំណើរការដោយកុំព្យូទ័រដើម្បីកាត់បន្ថយសំឡេងរំខាននៅក្នុងកាប៊ីន។

និង § លក្ខណៈពិសេសនៃជម្រៅពេញលេញ ដែលផ្ដល់នូវទំនុកចិត្តលើការបើកបរពេញមួយអាយុកាលនៃសំបកកង់ ដោយសារតែបច្ចេកវិទ្យាកៅស៊ូចាក់ស្រេះគ្នាដែលកាត់បន្ថយការកកិត និងកម្ដៅ ដូច្នេះជួយកាត់បន្ថយការស៊ីប្រេង បូករួមជាមួយនឹងការបង្កើនភាពជាប់ធន់នៃផ្ទៃដែលប៉ះនឹងផ្លូវថ្នល់ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារដែលមានស្ថានភាពកម្ដៅធ្ងន់ធ្ងរ។

ឥឡូវនេះមាននៅក្រុមហ៊ុនចែកចាយដែលមានការអនុញ្ញាតរបស់ក្រុមហ៊ុន BFGoodrich នៅទូទាំងប្រទេស សំបកកង់ BFGoodrich Advantage Touring មានទំំហំសំបកកង់សរុបចំនួន 69 ទំហំ (បានវាយតម្លៃសម្រាប់ល្បឿន H, T, និង V) នៅក្នុងចន្លោះសំបកកង់ទំហំ 13 អ៊ីញ ដល់ 20 អ៊ីញ។ សម្រាប់ព័ត៍មានបន្ថែមអំពីសំបកកង់ ឬការធានា សូមទាក់ទងទៅកាន់លេខ 015 222 886 ឬ​ 095 222 771។

អំពីក្រុមហ៊ុន BFGoodrich

ក្រុមហ៊ុន BFGoodrich ប្ដេជ្ញាចិត្តផ្ដល់ជូននូវសំបកកង់ដែលមានសមត្ថភាពកម្រិតខ្ពស់សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តការបើកបរដោយផ្ទាល់នៅគ្រប់មជ្ឈដ្ឋានទាំងអស់។ តាមរយៈការគួបផ្សំគ្នានូវជំនាញបច្ចេកទេស​ជាមួយនឹងបទពិសោធន៍ផ្នែកកីឡាប្រណាំងរយៈពេល 50 ឆ្នាំ ក្រុមហ៊ុន BFGoodrich ផ្ដល់ជូននូវសំបកកង់សម្រាប់គ្រប់បទពិសោធន៍បើកបរទាំងអស់បានយ៉ាងពេញលេញចាប់ពីសំបកកង់សមត្ថភាពកំពូលសម្រាប់ផ្លូវធម្មតា រហូតដល់ផ្លូវលំបាកដោយមាននូវគោលគំនិតរួមតែមួយគឺ សមត្ថភាពកម្រិតកំពូល។ សូមមកទទួលយកនូវសមត្ថភាពសំបកកង់ថ្មីរបស់អ្នកជាមួយនឹងក្រុមហ៊ុន BFGoodrich និងរង់ចាំមើលថាតើសំបកកង់របស់យើងអាចនាំលោកអ្នកទៅដល់ទីណា ។

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់រថយន្តជិតមួយរយនាក់ចូលរួម កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB

ព័ត៌មាន
កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌…

តើអ្វីខ្លះជាកត្តាប្រឈមរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគជប៉ុន?

ព័ត៌មាន
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលកំពុងក្លាយជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ