លោកបៃដិន - G-7 -ចិន

លោកបៃដិននិយាយថា G-7 គួរតែទាក់ទងជាមួយចិនដោយផ្អែកលើ«គោលការណ៍ណាដែលស្របគ្នា»


ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មធំៗចំនួនប្រាំពីរ ឬ G7 គួរតែចូលរួមធ្វើការជាមួយប្រទេសចិនដោយផ្អែកតែលើ«គោលការណ៍រួម» ក្នុងនោះមានដូចជាលើវិស័យអាកាសធាតុជាដើម។ ការលើកឡើងដូច្នេះបានកើតឡើងនៅពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់និស្សិតទើបបញ្ចប់ការសិក្សា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo។
អាមេរិកថា G7 គួរតែទាក់ទងជាមួយចិនដោយផ្អែកតែលើ«គោលការណ៍រួម»

នៅក្នុងការផ្ដើមសុន្ទរកថាទៅកាន់និស្សិតដែលទើបបញ្ចប់ការសិក្សានៅបណ្ឌិតសភាទ័ពអាកាសក្នុងរដ្ឋ ខូឡូរ៉ាដូ, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយប្រទេសចិន ហើយនឹងក្រោកឈរឡើងដើម្បីផលប្រយោជន៍របស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនស្វែងរក«ជម្លោះឬការប្រឈមមុខដាក់គ្នា»ជាមួយទីក្រុងប៉េកាំងទេ។

លោកបានលើកឡើងយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកគួរតែធ្វើការរួមគ្នាជាមួយប្រទេសចិន លើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ ខណៈដែលការសម្របសម្រួលក្នុងចំណោមក្រុមប្រទេស G-7 នឹងជួយកាត់បន្ថយការគំរាមកំហែងដល់សន្តិសុខជាតិ និងជំរុញការទប់ទល់នឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចពីប្រទេសមហាអំណាចអាស៊ីមួយនេះ។

ការកត់សម្គាល់របស់លោក បៃដិន ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែតស៊ូស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីមានភាពតានតឹងខ្លាំងជុំវិញបញ្ហាតៃវ៉ាន់ និងការបាញ់ទម្លាក់ពោងហោះដែលគេសង្ស័យថាធ្វើចារកិច្ចក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ។

កាលពីពាក់កណ្តាលខែឧសភា មេដឹកនាំក្រុមប្រទេស G7 បានប្រមូលផ្តុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រៀមខ្លួនដើម្បីកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនានិងស្ថិរភាពជាមួយប្រទេសចិន ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមដោយស្មោះត្រង់។ ពួកគេក៏បាននិយាយផងដែរថា វិធីសាស្រ្តគោលនយោបាយរបស់ពួកគេមិនមែនរចនាឡើងដើម្បីបង្កគ្រោះថ្នាក់ដល់ប្រទេសចិនទេ ហើយក៏មិនព្យាយាមរារាំងចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ។ ពួកគេបានបញ្ជាក់ថា ប្រទេសចិនដែលរីកចម្រើនស្របតាមច្បាប់អន្តរជាតិនឹងមានប្រយោជន៍ជាសកលសម្រាប់ពិពភលោក។

សុន្ទរកថារបស់លោក បៃឌិន នៅក្នុងសេចក្ដីផ្ដើម បង្ហាញឱ្យឃើញអំពីចំណាប់អារម្មណ៍ជាបន្តទៀតរបស់លោកក្នុងការឈានទៅរកទំនាក់ទំនងជាមួយប្រទេសចិន មុនពេលដែលរូបលោកទំនងជានឹងកាន់តែមមាញឹកជាមួយនឹងយុទ្ធនាការរបស់គាត់សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤។ ការលើកឡើងរបស់លោក បៃឌិន បានធ្វើឡើងក្រោយពេលដែលប្រទេសចិនបានច្រានចោលសំណើររបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ដែលចង់ជួបទល់មុខគ្នាជាមួយសមភាគីចិន លោក លី សាងហ្វូ (Li Shangfu) នៅឯវេទិកាសន្តិសុខប្រចាំឆ្នាំរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃសុក្រក្នុងប្រទេសសិង្ហបុរី៕




អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឲ្យវិនិយោគិនបរទេសបានដកភាគហ៊ុនចេញពីចិនច្រើនឡើងនៅខែឧសភា?

ព័ត៌មាន
ការលក់ភាគហ៊ុនរបស់ក្រុមវិនិយោគិនបរទេសនៅក្នុងខែឧសភាមានសម្ទុះកើនឡើង នៅពេលដែលតម្រូវការក្នុងស្រុកខ្សោយ និងការប្រឈមមុខនឹងប្រាក់ចំណូលសាជីវកម្…

កម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុង ក្រោយចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ ដែលធ្វើឲ្យកម្ពុជាអាចនឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ