សេដ្ឋកិច្ចចិន

លោក ចូ បៃឌិនថា លោក ស៊ី ជីនពីងដឹងខ្លួនច្បាស់ថា អនាគត ចិនត្រូវជិតស្និទ្ធជាមួយលោកខាងលិចច្រើនជាងរុស្ស៊ី


ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ប្រទេសចិនខ្លួនឯងបានដឹងណាស់ថា អនាគតសេដ្ឋកិច្ចរបស់ចិននឹងត្រូវចងភ្ជាប់ជាមួយលោកខាងលិច។ លោកលើកឡើងរបស់លោក ចូ បៃដិននេះ ធ្វើឡើងបន្ទាប់ពីរូបលោក បានព្រមានមេដឹកនាំចិន លោក ស៊ី ជីនពីង ថាទីក្រុងប៉េកាំង អាចនឹងត្រូវស្ដាយក្រោយ ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រសិនបើឈរទៅខាងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កលោក ចូ បៃដិន បាននិយាយថា ប្រទេសចិនខ្លួនឯងបានដឹងណាស់ថា អនាគតសេដ្ឋកិច្ចរបស់ចិននឹងត្រូវចងភ្ជាប់ជាមួយលោកខាងលិច។
ដោយ

លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានអំពីការហៅទូរស័ព្ទរបស់លោកកាលពីថ្ងៃសុក្រសប្ដាហ៍មុនជាមួយលោក ស៊ី ជីនពីងថា លោកមិនបានធ្វើការគំរាមកំហែងអ្វីទេ ប៉ុន្តែលោកបៃដិនបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកស៊ី ជីនពីង ត្រូវប្រាកដថា ទីក្រុងប៉េកាំងដឹងពីផលវិបាករបស់ខ្លួនដែលនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានតែជួយរុស្ស៊ី។

ក្នុងនោះ ប្រធានាធិបតីអាមេរិក បានចង្អុលបង្ហាញពីចំនួនសាជីវកម្មអាមេរិក និងបរទេស ដែលបានចាកចេញពីប្រទេសរុស្ស៊ី ដែលជាការឆ្លើយតបចំពោះទង្វើឈ្លានពានរបស់លោកពូទីន ទៅលើអ៊ុយក្រែន។

រដ្ឋបាលលោក ចូ បៃដិន បាននិងកំពុងដាក់សម្ពាធដល់ប្រទេសចិនឱ្យបដិសេធមិនគាំទ្ររុស្ស៊ី រួមទាំងមិនត្រូវជួយរុស្ស៊ីប្រឆាំងឆ្លើយតបនឹងទណ្ឌកម្មរបស់លោកខាងលិច និងការផ្តល់ជំនួយផ្នែកយោធាឡើយនោះឡើយ។ គួរជ្រាបថា ប្រទេសចិនមិនបានថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ទោះបីជា ខ្លួនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាម ក៏ដូចជាការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ី ដែលវាចាត់ទុកថា ជាការប្រឆាំងផលិតភាព និងឯកតោភាគីក៏ដោយ។

យ៉ាងណាមិញ ការលើកឡើងរបស់លោក ចូ បៃឌិន បានចង្អុលបញ្ជាក់ទៅលើការពឹងផ្អែកគ្នាផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន។ នេះគឺជាឥទ្ធិពលដែលទីក្រុងវ៉ាស៊ីនតោនចង់ប្រើ ដើម្បីរុញប្រទេសចិនឱ្យឆ្ងាយពីប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសទាំងពីរបានលើកឡើងពីភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់កាលពីខែកុម្ភៈ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបារម្ភថាសេដ្ឋកិច្ចនឹងថយកំណើនមកនៅត្រឹម ៣% ប្រសិនបើប្រេងឆៅឡើងដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល

ព័ត៌មាន
បើតាមការសិក្សាដោយស្ថាប័នផែនការ និងរៀបចំគោលនយោបាយរបស់ថៃ បានឲ្យដឹងថា សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ស្រុតចុះទាបជាងអ្វីដែលបានរំពឹងទុក បើតម្លៃប្…

ចិនស្កាត់មកជួបឥណ្ឌាដល់ផ្ទះ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ នៅគ្រាដែលស្ថានការណ៍ពិភពលោកតានតឹងខ្លាំង

ព័ត៌មាន
នៅថ្ងៃសុក្រសប្ដាហ៍នេះរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក Wang Yi បានជួបពិភាក្សាជាមួយសមភាគី ឥណ្ឌានៅទីក្រុង New Delhi ដែលវាជាទស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ