អាមេរិកជំរុញឲ្យសម្ព័ន្ធមិត្តឲ្យនៅរួមរស់ជាមួយគ្នា!

លោកចូ បៃដិន ប្រាប់ក្រុមប្រទេស G7 ឱ្យ “នៅរួមរស់ជាមួយគ្នា” ដើម្បីទប់ទល់នឹងរុស្សី និងរាំងខ្ទប់ឥទ្ធិពលចិន


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា "យើងត្រូវនៅរួមរស់ជាមួយគ្នា" ដើម្បីប្រឆាំងនឹងរុស្ស៊ី ខណៈដែលមេដឹកនាំនៃក្រុមប្រទេស G7 បានផ្តោតសំខាន់និងយកចិត្តទុកដាក់លើសង្គ្រាមនៅអ៊ុយក្រែន និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើការផ្គត់ផ្គង់អាហារ និងថាមពល ក៏ដូចជាសេដ្ឋកិច្ចពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកចូ បៃដិន ប្រាប់ក្រុមប្រទេស G7 ឱ្យ “នៅរួមរស់ជាមួយគ្នា” ដើម្បីទប់ទល់នឹងរុស្សី និងរាំងខ្ទប់ឥទ្ធិពលចិន

នៅ​ពេល​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ មេដឹកនាំ​ប្រទេស​បួន​ក្នុង​ចំណោម​ប្រាំពីរ​នៃ​ក្រុម​ប្រទេស G7 បាន​សម្រេច​ហាមឃាត់​ការ​នាំ​ចូល​មាស​របស់​រុ​ស្ស៊ី​ដើម្បី​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ម៉ូ​ស្គូ​បន្ថែម​ទៀត គឺ​ដើម្បី​កាត់​ផ្តាច់​មធ្យោបាយ​ហិរញ្ញប្បទាន​ដល់​សេដ្ឋកិច្ច​វិមាន​ក្រឹម​ឡាំង ក្នុង​ការ​បន្ត​ធ្វើសង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​បន្ត​ទៀត​។

ដោយឡែក ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និង​កា​ណា​ដា​ក៏​បាន​យល់ព្រម​លើ​ការ​ហាមឃាត់​ការ​នាំ​ចូល​មាស​ពី​រុ​ស្សី​ផង​ដែរ​។

ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ការ​ហាមឃាត់​ថ្មី​នេះ គឺ​សំដៅ​ទៅ​លើ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​របស់​រុ​ស្ស៊ី ដែល​បាន​និង​កំពុង​ទិញ​មាស​ប្រកបដោយ​សុវត្ថិភាព ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទណ្ឌកម្ម​របស់​លោក​ខាងលិច​។ ហើយ​ការ​នាំ​ចេញ​មាស​របស់​រុ​ស្ស៊ី​មាន​តម្លៃ​ដល់​ទៅ​ជាង ១៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

មួយវិញទៀត មេដឹកនាំ​ប្រទេស G7 ក៏​បាន​យល់ព្រម​សន្យា​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ចំនួន ៦០០ ពាន់​លាន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ចិន និង​ដោះស្រាយ​លើ​ផល​ប៉ះពាល់​ដែល​កើនឡើង​តម្លៃ​ស្បៀងអាហារ និង​ថាមពល​នៅ​លើ​ពិភពលោក​ថែម​ទៀត​ផង​។

គួរ​ជម្រាប​ថា អធិការបតី​អា​ល្លឺ​ម៉​ង់ លោក អូ​ឡា​ហ្វ ស្គូ​ល (Olaf Scholz) ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ G7 នេះ បាន​អញ្ជើញ​ប្រទេស​សេ​ណេ​ហ្គា​ល់ អា​ហ្ស​ង់​ទី​ន ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង ជា​ប្រទេស​ដៃគូ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​។ ស្រប​ពេល​ដែល ប្រទេស​ជា​ច្រើន​នៅ​ទ្វីបអាហ្វ្រិក​បាន​សំដែង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​របស់​លោក​ខាង​លិចទៅ​មក​លើ​រុ​ស្ស៊ី​។

ទោះបីជា​បែប​នេះ​ក្តី មន្ត្រី​សហភាព​អឺរ៉ុប​មួយ​រូប​បាន​ថ្លែង​ថា ប្រទេស G7 នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​ទណ្ឌកម្ម​ទាំងនេះ ជាមួយ​ប្រទេស​ដៃគូ​របស់​ខ្លួន​ផង​ដែរ ហើយ​មន្ត្រី​សហភាព​អឺរ៉ុប​ដដែល​នេះ ក៏​បាន​និយាយ​ការពារ​ប្លុក​របស់​ខ្លួន​ថា ការ​កើនឡើង​តម្លៃ​អាហារ​សាកល គឺជា​លទ្ធផល​នៃ​សកម្មភាព​របស់​រុ​ស្ស៊ី​ទេ មិនមែន​ដោយសារ​តែ​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ដែល​បាន​ដាក់​លើ​រុ​ស្ស៊ី​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ នៅ​ពេល​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​ទ្វេភាគី​ក្រៅពី​កិច្ចប្រជុំ G7 លោក Biden បាន​ថ្លែងអំណរគុណ​ដល់​លោក ស្គូ​ល Scholz អធិការបតី​អា​ល្លឺ​ម៉​ង់ ដែល​បាន​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន ហើយ​លោក​បាន​បន្ថែម​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​បំបែក​សាមគ្គីភាព​របស់​ក្រុម​ប្រទេស G7​។

លោក Biden បាន​បញ្ជាក់​ថា "​លោកពូ​ទី​ន​ប៉ានស្មាន​ខុស​តាំង​ដំបូង​ម្ល៉េះ ថា ណា​តូ និង G7 នឹង​បែកបាក់​គ្នា តែ​លោក​ថា វា​មិន​អាច​កើតឡើង​បាន​ទេ ហើយ​យើង​ក៏​មិន​ឲ្យ​រឿង​នោះ​កើតឡើង​បាន​ដែរ​។

ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ក្រុម​ប្រទេស G7 គេ​រំពឹង​ថា មេដឹកនាំ​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ​នេះ នឹង​ពិភាក្សា​អំពី​ជម្រើស​សម្រាប់​ដោះស្រាយ​នៃ​ការ​កើនឡើង​តម្លៃ​ថាមពល និង​ការ​ជំនួស​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី ក៏​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុ​ស្សី នឹង​មិន​ធ្វើ​ឱ្យ​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដល់​ប្រជាជន​របស់​ពួក​គេ​ផ្ទាល់​នោះ​ឡើយ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G7 សន្យាជះលុយ ៦០០ ពាន់លានដុល្លារ ដើម្បីប្រជែងនឹងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន

ព័ត៌មាន
ក្រុមមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីថ្ងៃអាទិត្យនេះ បានសន្យារួមគ្នាផ្តល់កញ្ចប់ទឹកប្រាក់ចំនួន ៦០០ ពាន់លានដុល្លារជាជំនួយមូលន…

លោកពូទីននឹងធ្វើទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង ក្រោយបើកការឈ្លានពានលើអ៊ុយក្រែន

ព័ត៌មាន
ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍កាលពីចុងសប្តាហ៍មុនថា លោកវ្ល៉ាឌីមៀ ពូទីន នឹងចេញពីប្រទេសកំណើត ទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរបស់លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ