មហាសេដ្ឋី​ពិភព​លោក

បើ​ចាយ​១ថ្ងៃ​១លាន​ដុល្លារ ប៊ីល ហ្គេតស៍ ចាយ​ ២៤៥ឆ្នាំ​ទើប​អស់​លុយ​គាត់!


លោក ប៊ីល ហ្គេតស៍ (Bill Gates) សហស្ថាបនិក​ក្រុមហ៊ុន​ Microsoft ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​លំដាប់​កំពូល​ផុត​លេខ​ នៅ​លើ​ពិភព​លោក ដោយ​សព្វ​ថ្ងៃ មានទ្រព្យ​សម្បត្តិ​សរុបប្រហែល ៨៩​ពាន់​លាន​ដុល្លារ​អាមេរិក។
មហាសេដ្ឋី​ពិភព​លោក ប៊ីល ហ្គេតស៍ សហស្ថាបនិក​ក្រុមហ៊ុន Microsoft។ រូបភាព៖ YouTube
ដោយ

ប្រសិន​បើ​គាត់​ចាយ​មួយ​ថ្ងៃ ១លាន​ដុល្លារ លោក ហ្គេតស៍ ត្រូវ​ប្រើ​ពេល​ ២៤៥​ឆ្នាំ ទើបអាច​ចាយ​លុយ​គាត់​អស់។ តើ​គាត់​ធ្វើ​ម៉េច​ទើបមាន​លុយ​ច្រើន​ម្ល៉ឹងៗ?

យោង​អត្ថបទ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Business Insider កាល​ពី​ពេលថ្មីៗនេះ លោក ប៊ីល ហ្គេតស៍ បាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ Microsoft ជាមួយ​សហ​ស្ថាបនិក​ផ្សេងទៀត​នៅឆ្នាំ​១៩៧៥។ នៅអាយុ​ត្រឹម​តែ​ ៣១ឆ្នាំ លោក ហ្គេតស៍ បាន​ក្លាយ​ជា​មហាសេដ្ឋី​ពិភព​លោក​ក្មេង​ជាង​គេ​បំផុត នៅ​គ្រានោះ។

ឆ្នាំ​១៩៩៥ ក្រុមហ៊ុន Microsoft របស់​លោក ហ្គេតស៍ បាន​បញ្ចេញ​កម្មវិធី​ដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ Windows 95 និង​បាន​ក្លាយ​ជា​បុរស​ដែលមាន​ទ្រព្យ​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ហើយ​តាំងពី​នោះមក លោក​ស្ថិត​នៅ​កំពូល​តារាង​នៃ​កំពូល​មហាសេដ្ឋី​លើ​ពិភព​លោក។ លោក ហ្គេតស៍ ក៏​ជា​សប្បុរសជន​ឈាន​មុខ​គេ​មួយ​រូប​​ នៅ​លើ​ពិភព​លោក​នេះ​ផងដែរ។

លោកបាន​លាលែង​ពី​មុខ​តំណែង​ជា​ CEO របស់​ក្រុមហ៊ុន Microsoft ដើម្បី​ផ្ដោត​ការងារ​សំខាន់​ទៅ​លើ​មូលនិធិ ប៊ីល និង មែលីនដា ហ្គេតស៍។ មូលនិធិ​នេះ​បាន​បរិច្ចាគ​ប្រាក់ជាង ៤១​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​បុព្វ​ហេតុ​មនុស្ស​ធម៌​នានា។

ទោះបីថា លោក​ ហ្គេតស៍ ជាមនុស្ស​ចិត្ត​ល្អ​បរិច្ចាគ​លុយ​ច្រើន​សន្ធឹក​សន្ធាប់ក្ដី ក៏​គាត់​គឺ​ជា​អ្នក​ចាយ​ខ្ជះ​ខ្ជាយ​ផង​ដែរ។ ឆ្នាំ​១៩៩៧ លោក ប៊ីល ហ្គេតស៍ ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​មួយ​តម្លៃ ២១​លាន​ដុល្លារ។ គាត់​មាន​​ឡាន​ប្រណីត​ទំនើបៗជាច្រើន​គ្រឿង​រាប់​មិន​អស់។ មាន​ពេល​មួយ​នោះ លោក ហ្គេតស៍ ធ្លាប់ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដោយសារ​តែ​បើក​ឡាន​ម៉ាក​ Porsche 911 លើស​ល្បឿន​កំណត់​ដោយ​ច្បាប់។ 

លោក ហ្គេតស៍ ក៏​ជាអ្នក​ស្រលាញ់​វត្ថុ​សិល្បៈ​ផងដែរ។ ឆ្នាំ​១៩៨៨ គាត់​ចាយ​លុយ ៣៦លាន​ដុល្លារ ទិញ​គំនូរ​ Winslow Homer មួយ​ផ្ទាំង ព្យួរនៅ​ជញ្ជាំងផ្ទះ​របស់​លោក​ក្នុង​ទីក្រុង Seattle ដែល​ផ្ទះ​នោះ​មាន​តម្លៃ ៦៣លាន​ដុល្លារ។ ផ្ទះ​នោះ​មាន​បន្ទប់​ទឹក ២៤ ផ្ទះបាយ ៦ សាល​ទទួល​ភ្ញៀវ​មួយ​ដែល​អាច​ផ្ទុក​មនុស្ស ២០០នាក់ រោងកុន​នៅ​ក្នុង​ផ្ទះ​មួយ និង​ស្រះ​សិប្បនិម្មិត​ចិញ្ចឹម​ត្រី​មួយ៕




អត្ថបទបន្ទាប់


អ្នកជំនាញ​ផ្នែក​ធនធាន​មនុស្ស​ប្រាប់​គន្លឹះ​សំខាន់ៗ​សម្រាប់​ការ​ជ្រើសរើស​បុគ្គលិក

ព័ត៌មាន
លោក លន់ បូរី គឺ​ជា​ប្រធាន​ក្រុមហ៊ុន 3G Agent Co., Ltd ដែល​ផ្តល់​សេវា​ជ្រើសរើស​បុគ្គលិក​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ឲ្យ​ក្រុមហ៊ុន​តូ…

Sharing Economy និន្នាការ​រកស៊ី​ថ្មី កំពុង​មាន​តម្រូវការ តែ​មិន​សូវ​មាន​អ្នក​ដឹង!

ព័ត៌មាន
សេដ្ឋកិច្ច​ចែក​រំលែក ឬ​ហៅ​ថា Sharing Economy គឺ​ជា​គំនិត​រកស៊ី​ដ៏​ពេញ​និយម​មួយ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក ហើយ​គំនិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ