Bluebell

Bluebell ដែលមានបទពិសោធន៍ជាង៦០ឆ្នាំ នឹងនាំម៉ាកយីហោល្បីៗមកអង្រួនទីផ្សារលក់រាយនៅកម្ពុជា


ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកកាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ ឈានមុខគេមួយនៅតំបន់អាស៊ីបានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលមានបទពិសោធជាង៦០ឆ្នាំលើទីផ្សារលក់រាយមួយនេះអះអាងថា Bluebell នឹងនាំយកម៉ាកយីហោល្បីៗ រួមជាមួយបទពិសោធន៍ និងគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិថ្មីៗចុងក្រោយ មកអង្រួនទីផ្សារលក់នៅកម្ពុជា។
Bluebell Cambodia
ដោយ

លោក Pierre Balsan អគ្គនាយក​ក្រុម Bluebell Cambodia បាន​ប្តេជ្ញា ថា​លោក​នឹង​នាំ​យក​ផលិតផល​ម៉ាក​យីហោ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ជា​ច្រើន​មក​កាន់​ទីផ្សារ​លក់រាយ​នៅ​កម្ពុជា ដើម្បី​បង្កើន​ភាព​សម្បូរ​បែប ក៏​ដូច​ជា​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរ​ទាំង​ផ្ទាល់ និង តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។ បច្ចុប្បន្ន Bluebell Group កំពុង​ប្រតិបត្តិការ​លើ​ម៉ាក​យីហោ​ល្បី​ៗ​ចំនួន​១៥០​នៅ​ទូ​ទាំង​តំបន់​អាស៊ី ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​លើ​ផ្សារ​ទំនើប​លក់រាយ​ប្រណីត និង​ទាន់សម័យ​ជាង​៦០​ឆ្នាំ​កន្លង​មកនេះ​។

ទោះបី​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្ដែ ថ្នាក់ដឹកនាំ Bluebell មើលឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន និង ការ​អភិវឌ្ឍ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​ទីផ្សារ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​។ សម្រាប់​ថ្នាក់ដឹកនាំ Bluebell ការ​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ទីផ្សារ​លក់រាយ​កាន់តែ​សម្បូរ​បែប​នោះ​ទេ តែ​វា​ក៏​នឹង​ជួយ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

តាម​រយៈ​បទ​ពិសោធ​ធ្លាប់​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​១៩៥៤ នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​រួម​មាន​ជប៉ុន កូរ៉េ​ខាងត្បូង ចិនដីគោក ហុងកុង តៃវ៉ាន់ តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​អូស្ត្រាលី លោក Pierre Balsan រំពឹង​ថា ការ​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ដំបូង​នៅ​កម្ពុជា ពួក​គេ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ដើម្បី​បន្ត​ប្រតិបត្តិការ​យ៉ាង​រឹង​មាំ​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ 

សម្រាប់​អគ្គនាយក​រួប​នេះ វត្តមាន​របស់ Bluebell នៅ​កម្ពុជា​មិន​ត្រឹមតែ​ជួយ​រួមចំណែក​អភិវឌ្ឍន៍​ទីផ្សារ​លក់រាយ និង​តម្រូវការ​របស់​អតិថិជន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍ និង​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង​ញាំញី​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ផង​ដែរ​។

ជាមួយ​គ្នា​នេះ​លោក Allen Dodgson Tan នាយក​ក្រុមហ៊ុន Bluebell Cambodia ជឿជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​អាច​វិល​មក​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​នា​ពេល​ខាង​មុខ ដែល​ជំរុញ​ឲ្យ​កំណើន​ប្រើប្រាស់​ផលិតផល​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​កម្រិត​មធ្យម​នឹង​មានការ​កើនឡើង​។ លោក​អះអាង​ថា Bluebell  ដែល​កំពុង​ប្រតិបត្តិការ​លើ​ម៉ាក​យីហោ​ល្បី​ៗ បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​បំពេញតម្រូវការ​ទីផ្សារ​មួយ​នេះ​។

 ក្រៅពី​ផលិតផល​ប្រើប្រាស់ Bluebell Cambodia នឹង​នាំ​យក​ម៉ាក​យី​អាហារ និង​ភេសជ្ជៈ​មក​កាន់​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​។ ផលិតផល​ដែល Bluebell កំពុង​ប្រតិបត្តិការ​រួម​មាន​គ្រឿង​តុបតែង ស្បែកជើង សម្លៀក​បំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារ​ឆ្ងាញ់​ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និង​ថ្នាំជក់​ជាដើម​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Bluebell Group មាន​និយោជិត​៤​ពាន់​នាក់ មាន​ហាង​លក់ទំនិញ​ចំនួន​៦៥០ និង​ផលរបរ​ចំនួន​២​ប៊ី​ណ​ន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរកឃើញមេរោគកូវីដ-១៩នៅលើទុរេននាំចូលពីប្រទេសថៃ

ព័ត៌មាន
ទើបតែត្រូវចិនបិទមិនឲ្យនាំចូលមៀនមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ថៃកំពុងជួយបញ្ហាធំថ្មីមួយទៀតហើយ។ បញ្ហាថ្មីៗនេះ គឺកើតមានលើផ្លែទុរេននាំចូលទ…

រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគសាច់ប្រាក់ចំនួន ២០ម៉ឺនដុល្លារជូនប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបរិច្ចាគសាច់ប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក បន្ថែមលើការសន្យារបស់កម្ពុជាចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ