អត្ថបទពាណិជ្ជកម្ម!

គម្រោងបុរី កៀនស្វាយ ផាក បើកលក់ដំបូង ជាមួយនឹងការបញ្ចុះ​តម្លៃពិសេស


ក្រុមហ៊ុន KFA Property Co,.Ltd បើកផ្ទះល្វែងដំបូងក្នុងគម្រោងកៀនស្វាយផាក គឹមានតែចំនួនផ្ទះល្វែងមានត្រឹមតែ ១៦៨ល្វែងប៉ុណ្ណោះ។ គម្រោងបុរីកៀនស្វាយផាកនេះ គឺជាគម្រោងរបស់ក្រុមហ៊ុន KFA Property Co,.Ltd ដែលជាក្រុមហ៊ុនថ្មីមួយ ដែលទើបតែប្រសូត្រចេញពីក្រុមហ៊ុន Khmer Foundation Appraisal ។ គម្រោងនេះបានបើកឱកាសដល់ពលរដ្ឋដែលមានបំណងចង់ទិញដើម្បីការវិនិយោគ ក៏ដូចជាការទិញសម្រាប់ស្នាក់នៅផងនោះ នឹងទទួលបានការផ្តល់ជូនតម្លៃយ៉ាងពិសេស រួមជាមួយបញ្ចុះតម្លៃយ៉ាងច្រើនថែមទៀតផង។
គម្រោងបុរីកៀនស្វាយផាក របស់ក្រុមហ៊ុន KFA Property នឹងបើកលក់ផ្ទះល្វែងចុងខែនេះ
ដោយ

មិនខុសពី​បុរីដទៃទៀតទេ គឺពលរ​ដ្ឋ​អាចជាវ​បានតាមរយៈ ការបង់រំលស់​រហូតដល់​២០ឆ្នាំ ជាមួយ​នឹងអត្រាការ​ប្រាក់​សមរម្យ​បំផុត ដោយលក្ខខណ្ឌ​ក្នុងការបង់​ គឺអតិថិជន​ទាំងអស់​គ្រាន់តែមាន​ប្រាក់កក់​ត្រឹមតែ១០%  តែប៉ុណ្ណោះ។ គម្រោងបុរី​កៀនស្វាយផាក គឺជាគម្រោង​ដំបូង​របស់​ក្រុមហ៊ុន​ថ្មី KFA Property Co,.Ltd របស់​ឧកញ៉ា នួន ឬទ្ធី ដោយអភិវឌ្ឍ​នៅលើផ្ទៃដីជិត ៣ម៉ឺនម៉ែតការេ ដោយបច្ចុប្បនេះ  គម្រោងនេះ​កំពុងតែរៀបចំ   ​ហេដ្ឋារចនា     សម្ព័ន្ធ​នានានៅក្នុងគម្រោង​​កៀនស្វាយ Parkនេះ ដូចជា ការចាក់ដី រៀបចំ​ប្រព័ន្ធលូ ឃ្លាំង​ដាក់​សម្ភារ​ផ្លូវ សួនច្បារមួយចំនួនផងដែរ។

ផ្ទះគំរូ​របស់បុរី​កៀន​ស្វាយ​ផាក

បើតាមការឲ្យ​ដឹងខ្លះៗពី ឧកញ៉ា នួនឬទ្ធី លក្ខណៈ​អំណោយផល​មួយទៀត សម្រាប់​គម្រោង​កៀនស្វាយ ផាក គឺ ដោយសារតែឆាប់ៗនេះ អាជ្ញាធរ​នឹងតម្រូវឲ្យ​ឃ្លាំងធំៗ រោងចក្រសហគ្រាស និងយាន្តដ្ឋានខ្នាត​ធំ ត្រូវរុះរើទៅ​កាន់តំបន់​ជាប់ផ្លូវក្រវ៉ាត់​ក្រុងទី៣ផងដែរ ដើម្បីរក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុងទីក្រុង។ មួយវិញទៀត ចំងាយ​ពីទីតាំងសាងសង់​​គម្រោងនេះ មកកាន់​រាជធានីភ្នំពេញ​ មានចំងាយប្រមាណ​តែជាង២៤​គីឡូ​ម៉ែតប៉ុណ្ណោះ ដូច នេះអតិថិជន​ដែលធ្វើដំណើរ​ចំណាយពេល​ធ្វើដំណើរតែ ១០ ទៅ១៥នាទី​តែប៉ុណ្ណោះ។

ផ្ទះគំរូ​របស់បុរី​កៀន​ស្វាយ​ផាក

លោកអ្នក​អាច​អញ្ជើញទៅកាន់ ការិយាល័យលក់ របស់គម្រោង​នេះ​ដោយផ្ទាល់ នៅ ភូមិស្រែ​អំពិល ឃុំឈើទាល ស្រុកកៀន​ស្វាយ​ខេត្តកណ្តាល ហើយជា​ទីតាំងជាប់នឹងផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជាតំបន់​មានសក្តានុពល​យ៉ាងខ្លាំង​លើផ្នែក​សេដ្ឋកិច្ច​ក្នងជាយក្រុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជួយ​ធ្វើ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ជាប់​ពន្ធនាគារ​២​ឆ្នាំ

ព័ត៌មាន
តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃទី​២៦ ខែ​មិថុនា បាន​សម្រេច​ផ្តន្ទាទោស លោក រ៉ាត់ រដ្ឋមុនី ដាក់​ពន្ធនាគារ​២​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​មាន​ការរើ…

វៀតណាម «ជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី» ជាមួយអឺរ៉ុបហើយ! ខណៈថៃ កំពុងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យវិលរកតុចរចាឡើងវិញ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា បានដើរមួយជំហាន ទៅមុនបណ្ដាប្រទេសនៅអាស៊ី ដោយទទួលបានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ