អត្ថបទក្រុមហ៊ុន

ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត


សម្រាប់អ្នកដែលកំពុងស្វែងរកគេហដ្ឋានដែលមានច្រើនជម្រើស និងម៉ូតស្អាតដាច់គេ ពេលនេះបុរី មេគង្គ លែន មានសេវាកម្មផ្ដល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ រហូតដល់ ៨០%។
ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត

ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) និង ធនាគារ ស៊ិ​ន ហាន ខេមបូឌា (Shinhan Bank Cambodia) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់​​ (MOU) ក្នុងទិសដៅជួយសម្រួល ដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅបុរី មេគង្គ លែន ។ អតិថិជន អាចប្រើប្រាស់កម្ចីរហូត ដល់ ៨០% និងរំលស់រហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦.២៩% តែប៉ុណ្ណោះ នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ។

បុរី មេគង្គ លែន បាន និងកំពុងសាងសង់ឡើង ក្រោមគម្រោងធំៗជាបន្តបន្ទាប់ ដែលរួមមាន គម្រោង មេគង្គ រ៉ូយ៉ាល់ គម្រោង ហ្គោលដិន អាវិននូ ត្រូវបានរចនាឡើងតាមរចនាបថ បែបទំនើប និង គម្រោង មេគង្គ ស៊ីធី ដែលកំពុងសាងសង់លើ ផ្ទៃដី ៨០ហិកតា នាតំបន់ជ្រោយចង្វារ សម្រាប់គម្រោងនេះផងដែរ ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដែលអាចផ្តល់បទពិសោធន៍រស់នៅដ៏សម្បូរបែប​ប្រកបដោយអភិជនភាព និងភាពថ្លៃថ្លូរ។ ឯម៉ូតផ្ទះវិញ ត្រូវបានសាងសង់ឡើងមានច្រើនប្រភេទ រួមមាន វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់

បន្ទាប់ពីទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់អតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកនេះ បុរី មេគង្គ លែន បានគិតគូរមួយជំហានទៀតអំពីការផ្តល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ។

ទន្ទឹមនឹងនេះដែរ ការសម្លឹងឃើញពីភាពលេចធ្លោរ នៃផលិតផល និងសេវាកម្មពីធនាគារ ស៊ិនហាន បានធ្វើឲ្យបុរី មេគង្គ លែន សម្រេចបង្កើតឲ្យមាន​ កិច្ចសហប្រត្តិបត្តិការ ផ្តល់កម្ចីហិរញ្ញប្បទាន ជូនដល់អតិថិជន។

គួរបញ្ចាក់ផងដែរថា ធនាគារ ស៊ិ​ន ហាន ខេមបូឌា មានដើមកំណើតនៅប្រទេសកូរ៉េ និងបានបង្កើតសាខានៅទីក្រុងភ្នំពេញ តាំងពីខែតុលា ឆ្នាំ២០០៧ ។ ធនាគារនេះ បានផ្តល់ជូននូវផលប័ត្រចម្រុះនៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។ ធនាគារ ស៊ិនហាន បាន និងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដើម្បីចាប់យកផលិតផល និងបច្ចេកវិទ្យាថ្មីៗ៕




អត្ថបទបន្ទាប់


ចិនបដិសេធការចូលរួមកិច្ចប្រជុំរវាងប្រមុខការពារជាតិទ្វេភាគីជាមួយអាមេរិក

ព័ត៌មាន
ទីក្រុងប៉េកាំងបានបដិសេធសំណើរបស់មន្ទីរបញ្ចកោណដែលចង់ឱ្យមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងរដ្ឋមន្ត្រីការពារជា…

សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់អ្នកបន្តវេនដឹកនាំប្រទេស ត្រូវចេះបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវបន្តនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ