ការរកស៊ីនៅអំឡុងពេលកូវីដ-១៩

ក្រុមអ្នកជំនួញធំៗ៖ ការរកស៊ីនៅអំឡុងពេលកូវីដ-១៩កុំទាន់គិតរឿងចំណេញ តែត្រូវរក្សាក្រុមហ៊ុនឲ្យគង់


ក្រុមអ្នកជំនួញធំៗ ដែលកំពុងរកស៊ីពហុវិស័យនៅកម្ពុជា បានអះអាងដែរថា អំឡុងពេលវិបត្តិកូវីដ១៩នេះ ការរកស៊ីអំឡុងពេលនេះ កុំទាន់អាលគិតពីរឿងចំណេញ សំខាន់ឲ្យតែអាចរក្សាប្រតិបត្តិការរបស់ខ្លួនបានអាចចាត់ទុកជាជោគជ័យមួយទៅហើយ ដ្បិតថាបច្ចុប្បន្នសេដ្ឋកិច្ចនៅជុំវិញពិភពលោកកំពុងជួបបញ្ហា ដោយសារមេរោគឆ្លងកំពុងរាតត្បាត រួមទាំងកម្ពុជាផងដែរ។
អ្នក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប (ឆ្វេង) និង អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដគ្រុប (ស្តាំ)
ដោយ

អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​គ្រុប និង ជា​អ្នកជំនួញ​រកស៊ី​ពហុ​វិស័យ​ពិសេស​វិស័យ​សំណង់​អចលនទ្រព្យ និង ដឹក​ជញ្ជូន ឡូ​ជីក​ស្ទីក បាន​ផ្តល់​ជា​គំនិត​ថា ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ជា​អ្នក​វិនិយោគ ឬ​អ្នកជំនាញ ត្រូវ​ចេះ​មាន​ភាព​បទ​បែន និង​បង្កើត​មុខរបរ​ណា ដែល​ឆ្លើយ​តប​ជាមួយ​បរិបទ​នៃ​វិបត្តិ​កូ​វី​ដ​-១៩​។ ប៉ុន្តែ​បើ​អ្នក​រកស៊ី​ទាំងនោះ ពុំ​មាន​លទ្ធភាព ឬ​សមត្ថភាព​ក្នុង​ការ​បង្កើត​មុខរបរ​បន្ថែម​ទេ​នោះ ពួក​គេ​ត្រូវ​រក​វិធី​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​អាច​បន្តដំណើ​ការ​ក្នុង​វិបត្តិ​ដ៏​លំបាក​នេះ​។

សេដ្ឋី​អចលនទ្រព្យ​រូប​នេះ បាន​លើក​ជា​ទស្សនៈ​ថា ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ អ្នក​វិនិយោគ ឬ​អ្នក​រកស៊ី​កុំ​ទាន់​គិត​រឿង​ប្រាក់​ចំណេញ ធ្វើ​យ៉ាងណា​ឲ្យ​បាន​ស្មើ​ដើម​អាច​ចាត់ទុកជា​ជោគជ័យ​មួយ​រួច​ទៅ​ហើយ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។

ជាមួយ​គ្នា​នេះ​អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន​លី​ហួរ​គ្រុប​ហើយ​ក៏​ជា​អ្នកជំនួញ​រកស៊ី​ពហុ​វិស័យ​ដ៏​ល្បី​នៅ​កម្ពុជា ក៏​បាន​បង្ហាញ​ទស្សនៈ​ស្រ​ដៀង​គ្នា​ថា ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​ក្រុមហ៊ុន​អ្នកឧកញ៉ា​ផ្ទាល់ មិន​ទាន់​គិត​រឿង​ចំណេញ​ទេ សំខាន់​ធ្វើ​យ៉ាងណា​ឲ្យ​ស្មើ​ដើម​ទប់ទល់​បាន ឬ​បើ​ខាត ឲ្យ​តែ​ខាត​តិច ដ្បិតថា​ស្ថានភាព​ពេល​នេះ គឺ​អាជីវកម្ម​ភាគច្រើន​ត្រូវ​ជួប​ផល​ប៉ះពាល់ ដូច្នេះ អ្នក​រកស៊ី​ក៏​ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ និង​យុទ្ធសាស្ត្រ​សម្រាប់​ទប់ទល់​នឹង​វិបត្តិ​មេរោគ​ឆ្លង​ជាស​កល​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា នៅ​ឆ្នាំ​២០២១​នេះ បញ្ហា​កូ​វី​ដ​-១៩ នៅ​តែ​បន្ដ​កើត​មាន​ក៏​ពិតមែន ប៉ុន្ដែ អ្នកឧកញ៉ា សៀ ឫ​ទ្ធី និង​អ្នកឧកញ៉ា លី ហួរ ដែល​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​នៅ​តែ​បន្ដ​ការ​អភិវឌ្ឍ​នូវ​គម្រោង​ធំ​ៗ​របស់​ខ្លួន​មិន​មានការ​ផ្អាក​អ្វី​នោះ​ទេ​។ ជាក់ស្ដែង អ្នកឧកញ៉ា សៀ ឫ​ទ្ធី ថ្មី​ៗ​នេះ បាន​បោះទុន​២០០​លាន​ដុល្លារ​វិនិយោគ​សាសង់ ភូមិ​កីឡដ្ឋាន វើ​ល​ដ៏​ប្រ៊ី​ដ ដែល​ស្ថិត​នៅ​ទីក្រុង​នាគ​សម្តេច​តេ​ជោ ដែល​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ខណៈ​ដែល​អ្នកឧកញ៉ា លី ហួរ ក៏​បាន​បន្ដ​វិនិយោគ​ពង្រីក​សាខា​ធនាគារ SBI LY Hour កាន់តែ​ច្រើន​សាខា​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែស្វយ័តភ្នំពេញបារម្ដពីផលប៉ះពាល់ចរាចរដឹកជញ្ជូនទំនិញបើបញ្ហាកូវីដ-១៩ នៅអូសបន្លាយ

ព័ត៌មាន
មន្ត្រីកំពង់ផែស្វយ័តក្រុងភ្នំពេញបានបង្ហាញពីការព្រួយបារម្ភប៉ះពាល់លើចរន្ដដឹកជញ្ជូនទំនិញផ្សេងៗតាមរយៈកំពង់ផែភ្នំពេញ បើសិនជាការរីករាលដាលជំងឺក…

IMF ព្យាករថាចិននឹងជាក្បាលម៉ាស៊ីនទី១ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅក្រោយកូវីដ-១៩

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF តាមរយៈរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនបានព្យាករថា ប្រទេសចិននឹងក្លាយជាក្បាលម៉ាស៊ីទី១ នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ